ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ​! សំណុំរឿង​បុរស​-​ស្រី​២​នាក់​ជា​មេខ្លោង​ដ៏​សកម្ម

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​២​នាក់ ពី​បទ​កាស់​គាស់ និង​រុករាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​២​នាក់ ពី​បទ​កាស់​គាស់ និង​រុករាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ តាម​បញ្ញត្តិ​មាត្រា​៦២ និង​មាត្រា​៥៦ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​ត្រូវ​ចោទ​ខាងលើ​មាន ១.​ឈ្មោះ ឡុ​ង សុ​ខុន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ច្រា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​២.​ឈ្មោះ​សំអាត យ៉ា​ណូ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​ពីរ​ធ្នូ ស្រុក​ស្នូល ខេត្ត​ក្រចេះ​។

គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​២​នាក់​ដែល​ជា​មុខសញ្ញា​មេខ្លោង​ដ៏​សកម្ម​ក្នុង​ការ​គូសវាស​ចែក​ដី​រដ្ឋ នៅ​ត្រង់​ចំណុច​អូ​រយីង​ខាងជើង ស្ថិត​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌល​គិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។

បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ