ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ពង្រាយ​កម្លាំង​១៥​គោលដៅ​ចុះ​រឹត​​បន្តឹង​ច្បាប់​ចរាចរណ៍ទូទាំងខេត្តបាត់​ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ កម្លាំង​នគរបាល​ចរាចរ​ណ៍​ផ្លូវ​គោ​កទូ​ទាំង​ប្រទេស​កម្ពុជា បាន​ចាប់ផ្ដើម​រឹក​បន្ដឹង និងអនុ​វត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក អនុ​ក្រិ​ត្យ​លេខ​៣៩ នៅ​ថ្ងៃ​ទី​០១ ឧសភា នេះ ​។…

ខេត្តបាត់ដំបង ​៖ កម្លាំង​នគរបាល​ចរាចរ​ណ៍​ផ្លូវ​គោ​កទូ​ទាំង​ប្រទេស​កម្ពុជា បាន​ចាប់ផ្ដើម​រឹក​បន្ដឹង និងអនុ​វត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក អនុ​ក្រិ​ត្យ​លេខ​៣៩ នៅ​ថ្ងៃ​ទី​០១ ឧសភា នេះ ​។ ដោយឡែក ​សម្រាប់​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ចាប់ផ្ដើម​នៃ​ការ​រឹក​បន្ដឹង​ច្បាប់​ចរាចរណ៍​ថ្មី​នេះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​ខេត្តបាន​ដាក់​ពង្រាយ​កម្លាំង​ចំនួន​១៥គោលដៅទូ​ទាំង​១៥​ស្រុក​និង​ក្រុង​ ។ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​ចុះ​ដឹកនាំ​កម្លាំង​អនុវត្ត​ច្បាប់​នេះ​ដោយ​ផ្ទាល់​នៅ​តាម​គោលដៅ​នានា​នៅ​លើ​ផ្លូវជាតិ​លេខ​៥​។

លោក​អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត បាន​មាន​ប្រសាសន៍​ថា កិច្ច​ប្រតិបត្តិការ​ថ្ងៃ​ដំបូង ក្នុង​ការ​រឹត​បន្ដឹង​ច្បាប់​ចរា​ចរណ៍​ផ្លូវគោក លើ​អនុ​ក្រិ​ត្យ​លេខ​៣៩នេះ​ កម្លាំង​នគរបាល​ចរាចរ​ណ៍ត្រូវ​បាន​ដាក់​ពង្រាយ​ចំនួន​១៥​គោល​ដៅ នៅ​តាម​ដងផ្លូវ​ជាតិ​ និង​នៅ​តាម​ដងផ្លូវ​នានា នៅ​តាម​បណ្ដា​ស្រុក​និង​ក្រុង ដើម្បី​អនុវត្ត​ច្បាប់ និង ត្រូ​ត​ពិនិត្យ​ទៅ​លើ​អ្នកដំណើរ​ដែល​ប្រើប្រាស​យានយន្ត​ធ្វើ​ចរាចរ​ណ៏​នៅ​លើ​ដងផ្លូវ​ ។ លោកស្នងការ​ខេត្ត​បាន​បញ្ជាក់​ថា នៅ​ព្រឹក​​ថ្ងៃ​ដំបូង​នេះ យើង​បាន​សង្កេត​ឃើញ​អ្នក​ប្រើប្រាស​យានយន្ត​មួយ​ចំនួន​ធំគោរព​ច្បាប់​បាន​ល្អ​ប្រសើរ តែ​នៅ​មាន​អ្នកដំណើរ និង​អ្នក​ប្រើប្រាស​យានយន្ត​មួយ​ចំនួន​តូច​នៅ​តែ​មិន​ទាន់​គោរព​ច្បាប់​នៅឡើយ​។

ប៉ុន្តែ​យ៉ាងណា លោក​ឧត្តមសេនីយ៍ទោ ក៏​បាន​ធ្វើការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​ទាំងអស់​ ត្រូវ​តែ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ផ្លូវគោក​នេះ​ ។ ព្រោះ​បើ​យោង​លើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក អនុ​ក្រិ​ត្យ​លេខ​៣៩ នេះ​ត្រូវ​បាន​ផាកពិន័យ​ធ្ងន់ធ្ងរ​ណាស់ ចំពោះ​អ្នកដំណើរ​ឬ​អ្នក​ប្រើប្រាស​យានយន្ត​ដែល​មាន​កំហុស ហើយ​ការ​ពិន័យ​នេះ ​គ្មាន​ការ​លើក​លេង​ឬ​យោគយល់​ឡើយ ដូច្នេះ​ យើង​ត្រូវ​តែ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា​។

នៅ​ក្នុង​ថ្ងៃ​ចាប់ផ្ដើមនៃ​ការ​ចុះ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​តម្រូវ​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ផាកពិន័យ​ស្វ័​យ​គុណយ៉ាង​ធ្ងន់​ក​នេះ គេ​មានការ​គត់​សម្គាល់​ផង​ដែរ​ ទៅ​លើ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្លាប់តែ​មមារ​ញឹក​យ៉ាង​ណែន​ពេញ​ដងផ្លូវ​នានា បែរជា​ស្ងប់ស្ងាត់​គួរ​ឱ្យ​ឆ្ងល់ នៅ​ថ្ងៃ​ចាប់ផ្ដើម​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ទៅ​វិញ​។ គេ​មិនដឹង​ថា តើ​យានយន្ត​ដែល​ធ្លាប់តែ​មមាញឹក​នៅ​លើ​ដងផ្លូវ​យ៉ាង​សំពីងសំពោង​រាល់ថ្ងៃ ហើយ​បែរជា​ស្ងប់​ស្ងាត់បាត់​មុខ​ពីលើ​ផ្លូវ​នានា នៅ​ថ្ងៃ​ចាប់ផ្ដើម​រឹត​បន្តឹង​ច្បាប់​នេះ​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ?

ប៉ុន្តែ បើ​តាម​ប្រភព​មួយ​ចំនួន​ដែល​ដឹង​រឿង​នេះ​ ល្ហៀ​ង​ៗ​បាន​ខ្សឹប​ប្រាប់​ថា យានយន្ត​ទាំងនោះ ​អាច​ប្រើ​ប្រាស់​ដោយ​មិន​ស្របច្បាប់​ ។ ដូច​ជា អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ រថយន្ត​គ្មាន​ឯកសារ​បញ្ជាក់​ត្រឹម​ត្រូវ​
។​ល​។ ហើយ​ទំនង​អាច​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​ ដែល​ធ្លាប់​ទ​ទូល​បាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន ឬ ពី​ម្ចាស់​យានយន្ត​ទាំងនោះ ជា​អ្នក​ផ្ដល់​សញ្ញា​ជា​មុន ទើប​បាត់​មុខ​រថយន្ត​ទាំងនោះ​ពីលើ​ដងផ្លូវ តែ​រថ
យន្ត​ទាំងនោះ​អាច​ចេញ​ធ្វើ​ចរាចរណ៍​ពេល​យប់ ព្រោះ​បាំង​ពី​ភ្នែក​ថ្នាក់ដឹកនាំ​និង​ភ្នែក​មហាជន​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​មានរឿង​បែប​នេះ​មែន ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា ដែល​រថយន្ត​របស់​ខ្លួន​គ្មាន​ឯកសារ​ត្រឹមត្រូវ គួរតែ​ចូលរួម​គោរព​ច្បាប់។ រីឯ​មន្ត្រី​ជំនាញ​ខិលខូច​មួយ​ចំនួន គួរតែ​ប​ញ្ឈប់​នូវ​សកម្មភាព​ទ​ទូល​សំណូក​សូកប៉ាន់​ ជាមួយ​ម្ចាស់​យានយន្ត​ដែល​មាន​កំហុស ​។

ផ្ទុយ​ទៅ​វិញ​ គួរតែ​លើកទឹកចិត្ត​និង​ជម្រុញ​ឲ្យ​ម្ចាស់​យានយន្ត​និង​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា​ដែល​ប្រើ​ប្រាស់រថយន្ត​មិន​ស្របច្បាប់​ចួ​ល​រួម​គោរព​ច្បាប់​ទើប​ប្រសើរ​ ។

អត្ថបទសរសេរ ដោយ