ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ គន្លឹះ​ពិសេស​ក្លាយជា​បុគ្គល​កាន់តែ​ជោគជ័យ​បន្ទាប់​ពី​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

មនុស្ស​ម្នាក់​ៗ​តែងតែមាន​ចំណុច​ដែល​ខ្លួន​ចង់​ពង្រឹង​ដើម្បី​បន្ត​អភិវឌ្ឍន៍​ខ្លួន ។ នរណា​ក៏​មាន​ទម្លាប់​មិនល្អ​ដែល​ពួក​គេ​ចង់​កាត់​បន្ថយ​ដែរ ឬ​ជំនាញ​ថ្មី​ៗ​ដែល​ចង់​រៀន ព្រមទាំង​គម្រោង​ថ្មី​ៗ​ដែល​ចង់​ចាប់ផ្តើម​ជាដើម ។ ប៉ុន្តែ​ក៏​មាន​មនុស្ស​ច្រើន​ដែរ​ដែល​រក​ការ​ដោះសារ​មក​រារាំង​ខ្លួន​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាំងនោះ ជា​ពិសេស គឺ​ការ​ដោះសារ «​មិន​មាន​ពេល​»…

មនុស្ស​ម្នាក់​ៗ​តែងតែមាន​ចំណុច​ដែល​ខ្លួន​ចង់​ពង្រឹង​ដើម្បី​បន្ត​អភិវឌ្ឍន៍​ខ្លួន ។ នរណា​ក៏​មាន​ទម្លាប់​មិនល្អ​ដែល​ពួក​គេ​ចង់​កាត់​បន្ថយ​ដែរ ឬ​ជំនាញ​ថ្មី​ៗ​ដែល​ចង់​រៀន ព្រមទាំង​គម្រោង​ថ្មី​ៗ​ដែល​ចង់​ចាប់ផ្តើម​ជាដើម ។

ប៉ុន្តែ​ក៏​មាន​មនុស្ស​ច្រើន​ដែរ​ដែល​រក​ការ​ដោះសារ​មក​រារាំង​ខ្លួន​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាំងនោះ ជា​ពិសេស គឺ​ការ​ដោះសារ «​មិន​មាន​ពេល​» ។ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​ដែល​ពិភពលោក​កំពុង​តែ​ទប់ទល់​នឹង​កូ​វី​ដ ១៩ នេះ មនុស្ស​ជា​ច្រើន​មាន​ពេលទំនេរ​ច្រើន​ជាង​មុន ហើយ​វា​គួរ​ជា​ពេល​ល្អ​ក្នុង​ការ​ចាប់ផ្តើម​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ដែរ ។ខាងក្រោម​នេះ គឺជា​យុទ្ធសាស្ត្រ​ងាយ​ៗ​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ពេល​ដែល​បញ្ហា​កូ​វី​ដ ១៩ ត្រូវ​បាន​ដោះស្រាយ ។

១. កាត់​បន្ថយ​ទម្លាប់​មិនល្អ
តើ​មាន​ទម្លាប់​អ្វី​ដែល​អ្នក​ត្រូវ​តែ​កែប្រែ? ហើយ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​បោះបង់​ទម្លាប់​ទាំងនោះ​ចោល? ប្រសិនបើ​អ្នកមាន​ទម្លាប់​មើល​ទូរទស្សន៍​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃ អ្នក​អាច​ចាប់ផ្តើម​មើល​អ្វី​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​វិញ មិនមែន​វី​ដេ​អូ​គ្មាន​បានការ​លើ​ប្រព័ន្ធ​សង្គម​ទេ ។

ប្រសិនបើ​អ្នក​ខ្ជះខ្ជាយ​ពេលវេលា ឬ​គេង​ច្រើន អ្នក​អាច​ព្យាយាម​ក្រោកពីដំណេក​ពី​ព្រលឹម ។ ជាក់ស្តែង​ទម្លាប់​មិន​អាច​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​មួយ​យប់​ទេ ដូច្នេះ​អ្នក​ត្រូវ​តែ​បន្ត​ធ្វើ​វារ​ហូត​អ្នក​អាច​ធ្វើ​វា​បាន​ដោយ​ស្វ័យប្រវត្តិ ។

២. ហ្វឹកហាត់​ការ​គិត​វិជ្ជមាន
ប្រសិនបើ​អ្នក​ចូល​ចិត្ត​រិះគន់​ខ្លួន​ច្រើន និង​ចូល​ចិត្ត​មាន​ទស្សនៈ​អវិជ្ជមាន​នោះ អ្នក​គួរតែ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទម្លាប់​នេះ​ចេញ ។ មនុស្ស​ភាគច្រើន​មាន​ទស្សនៈ​វិជ្ជមាន​ពេល​ដែល​ពួក​គេ​គិត​ពី​អ្វី​ដែល​ពួក​គេ​មាន​ស្រាប់​ច្រើន​ជាង​ការ​គិត​ពី​អ្វី​ដែល​ពួក​គេ​មិន​មាន ។ គន្លឹះ​មួយទៀត គឺ​ហ្វឹកហាត់​សរសើរ​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​កាន់តែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ជាដើម ។

៣. អ​បំ​រំ​ខ្លួន​ដើម្បី​ស្រូប​យកចំណេះ​ដឹង​បន្ថែម
ការ​អប់រំ​មិនកើត​មាន​ឡើង​តែ​នៅ​សាលារៀន​ទេ ។ អ្នក​អាច​រៀនសូត្រ​ពី​ប្រធានបទ​ថ្មី​ៗ ឬ​ជំនាញ​ថ្មី​ៗ​បាន​ដោយ​ខ្លួនឯង​បាន​ដោយ​ការ​អាន​សៀវភៅ ។ ជា​ទូទៅ អ្នក​គួរតែ​ជ្រើសរើស​សៀវភៅ​ដែល​ត្រូវ​បាន​និពន្ធ​ដោយ​បុគ្គល​ដែល​ជោគជ័យ​ពិតប្រាកដ ឬ​អ្នកជំនាញ​លើ​ប្រធានបទ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ