ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែម៉ូតូនិងធ្មេញមាសបុរសគ​ ដឹង​ថា​សកម្ម​ភាពជនប្រុស-ស្រី​​អាក្រក់​ប៉ុណ្ណាទេ?

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ម្នាក់​ជា​មនុស្ស​គ ត្រូវ​បាន​អ្នក​ស្គាល់គ្នា​ធ្វើការ​ជាមួយបបួល​ផឹកស៊ី​ឲ្យ​ស្រវឹង រួច​ក៏​ធ្វើសកម្មភាព​ប្លន់​សម្លាប់​យក​ម៉ូតូ និង​ខ្សែ​ក ហើយ​កាន់តែ​សាហាវ​ជាង​នេះ​ទៀត ជនល្មើស​ក៏​បាន​គាស់​យក​ធ្មេញ​មាស​របស់​ជន​រង​គ្រោះ​ថែម​ទៀត តែ​អំពើ​ដ៏​ព្រៃផ្សៃ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​បើក​ប្រតិបត្តិការតាម​ចាប់​ជនសង្ស័យ​ចំនួន​៥​នាក់…

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ម្នាក់​ជា​មនុស្ស​គ ត្រូវ​បាន​អ្នក​ស្គាល់គ្នា​ធ្វើការ​ជាមួយបបួល​ផឹកស៊ី​ឲ្យ​ស្រវឹង រួច​ក៏​ធ្វើសកម្មភាព​ប្លន់​សម្លាប់​យក​ម៉ូតូ និង​ខ្សែ​ក ហើយ​កាន់តែ​សាហាវ​ជាង​នេះ​ទៀត ជនល្មើស​ក៏​បាន​គាស់​យក​ធ្មេញ​មាស​របស់​ជន​រង​គ្រោះ​ថែម​ទៀត តែ​អំពើ​ដ៏​ព្រៃផ្សៃ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​បើក​ប្រតិបត្តិការតាម​ចាប់​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុង​នោះ​ មាន​ស្រី​ម្នាក់​ផង​ដែរ ។

ហេតុការណ៍​ដ៏​សាហាវ​នេះ បាន​កើតឡើង​ក្នុង​ខ្ទម​មួយ​កន្លែង​នៅ​កណ្ដាលវាល ក្នុងភូមិ​អូរ​តា​គល់ ឃុំ​ឬ​ស្សី​ស្រុក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២០ ។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​ខេត្ដ ដែល​បាន​ដឹកនាំ​កម្លាំង​នគរបាល​តាម​បង្ក្រាប​ក្រុម​ជន​ដៃដល់ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មេ​សា ថា ជន​រង​គ្រោះជា​មនុស្ស​គ រស់នៅ​ភូមិ​អូ​អាកុល ឃុំ​ឬ​ស្សី​ស្រុក ស្រុក​មង្គលបុរី ។ ចំណែក​ជនសង្ស័យ​ទាំង​៥​នាក់​នោះ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។

តាម​ដំណើររឿង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​នេះ បាន​បបួល​លួងលោម​ជន​រង​គ្រោះ​ឱ្យ​ផឹក​ស្រាស នៅ​ក្នុង​ខ្ទម​មួយ​កន្លែង​កណ្ដាល​វាលស្រែ នៅ​ពេល​នោះ ជន​ទាំង​៥​នាក់​ក៏​បង្អក​ឱ្យ​ផឹក​ស្រវឹង​កាន់តែ​ខ្លាំង ។ បន្ទាប់​មក​ពួក​គេ​ក៏​ចេញពី​ទីតាំង​ខាងលើ មក​ស្ពាន​មួយ​កន្លែង​នៅ​តាម​ផ្លូវ​ទៅ​ខេត្ដសៀមរាប ក៏​បន្ដ​ឲ្យ​ជន​រង​គ្រោះ​ផឹក​កាន់តែ​ស្រវឹង​ខ្លាំង​ទៀត ។ ពេល​នោះ​ពួក​គេ​ក៏​ចាប់ផ្ដើម​ធ្វើ​សកម្មភាព យក​ដំបង​វាយ និង​យក​ខ្សែក្រវាត់​រឹត​ក ហើយ​ចាប់​ជន​រង​គ្រោះ​ជ្រមុជ​ចូល​ទឹក​ប្រឡាយ​រហូត​ដល់​ស្លាប់ ហើយ​ក៏​បាន​វាយបំបាក់​គាស់​យក​ធ្មេញ​មាសរបស់​ជន​រង​គ្រោះ​ទៀត​ផង ។

តាម​ការ​សារភាព​ថា ក្រោយ​សម្លាប់​រួច ជនសង្ស័យ​ទាំង​៥​នាក់​ក៏​រៀបចំ​ដឹក​សាកសព​តាម​ម៉ូតូ យក​ទៅ​ចោល​នៅ​ប្រឡាយ​មួយ​កន្លែង​ក្នុង​សង្កាត់​ម្កាក់ ក្រុង​សិរី​សោ​ភ័​ណ្ឌ ក្បែរ​ផ្លូវជាតិ​៥៦ ។ ក្រុម​ជនសង្ស័យ​ក៏​គេច​ពី​ស្រុក​មង្គលបុរី ឆ្ពោះទៅ​លាក់ខ្លួន​នៅផ្ទះ​របស់​ស្ដ្រី​ម្នាក់ ដែល​ជា​ប្រពន្ធ​របស់​ជនល្មើស​ម្នាក់ ក្នុង​ចំណោម​ជនល្មើស​៤​នាក់ នៅ​ភូមិ​កំ​រែក ឃុំ​ស្វាយសរ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ទើប​ក្រោយមក​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្ត ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ចាប់ខ្លួន​បានដោយ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ