ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​១​លាន​នាក់​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩

3 ឆ្នាំ មុន

សាកលវិទ្យាល័យ Johns Hopkins និយាយ​ថា​មនុស្ស​ជាង ១.០១៤.០០០ នាក់​ត្រូវ​បាន​គេ​ដឹង​ថា​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។ ព័ត៌មាន​គួរ​អោយ​ចាប់អារម្មណ៍​ផ្សេង​ទៀត​ទាក់ទង​កូ​វី​ដ​១៩ មាន​ដូច​ខាងក្រោម​។ គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​មិន​ត្រូវ​បាន​ធ្វើតេស្ត៍​ក៏​បានជា​សះស្បើយ​ឡើង​វិញ​ដែរ​។ រដ្ឋ​អូស្ត្រាលី​មួយ​ចំនួន​កំពុង​បន្ធូរបន្ថយ​ការ​រឹតត្បិត​របស់​ពួក​គេ​នៅ​ពេល​ដែល​ចំនួន​ករណី​បាន​ធ្លាក់​ចុះ​ដោយ​ចាប់ផ្តើម​ពី​ទឹកដី​ភាគ​ខាងជើង​។…

សាកលវិទ្យាល័យ Johns Hopkins និយាយ​ថា​មនុស្ស​ជាង ១.០១៤.០០០ នាក់​ត្រូវ​បាន​គេ​ដឹង​ថា​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។

ព័ត៌មាន​គួរ​អោយ​ចាប់អារម្មណ៍​ផ្សេង​ទៀត​ទាក់ទង​កូ​វី​ដ​១៩ មាន​ដូច​ខាងក្រោម​។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​មិន​ត្រូវ​បាន​ធ្វើតេស្ត៍​ក៏​បានជា​សះស្បើយ​ឡើង​វិញ​ដែរ​។

រដ្ឋ​អូស្ត្រាលី​មួយ​ចំនួន​កំពុង​បន្ធូរបន្ថយ​ការ​រឹតត្បិត​របស់​ពួក​គេ​នៅ​ពេល​ដែល​ចំនួន​ករណី​បាន​ធ្លាក់​ចុះ​ដោយ​ចាប់ផ្តើម​ពី​ទឹកដី​ភាគ​ខាងជើង​។

លោក​ប្រធានាធិបតី​ត្រាំ មាន​ប្រសាសន៍​ថា​លោក​បានឃើញ​ភស្តុ​តាង​ដែល​ថា​វីរុស​នេះ​មាន​ប្រភព​ដើម​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​។

ទោះ​យ៉ាងណា​ភ្នាក់ងារ​ស៊ើបការណ៍​អា​មេ​រិ​ក​សន្និដ្ឋាន​ថា​វីរុស​នេះ​មិន​ត្រូវ​បាន​ផលិត​ដោយ​មនុស្ស​ឬ​កែប្រែ​ហ្សែ​ន​ទេ​។

ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច​នៅ​តែ​បន្ត​ដោយ​មាន​ប្រជាជន​អា​មេ​រិ​ក​ជិត ៤ លាន​នាក់​ទៀត​កំពុង​ដាក់​ពាក្យសុំ​អត្ថប្រយោជន៍​ឥត​ការងារ​ធ្វើ​។

ការ​ឆ្លង​សរុប​មាន​ចំនួន ៣.២៥ លាន​នាក់ និង ស្លាប់មាន​ចំនួន ២៣១.០០០ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ