ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើកូ​វី​ដ​-១៩ នឹង​ផ្លាស់​ប្តូរ​ការ​ប្រកបការងារ​របស់​មនុស្ស​យ៉ាងដូចម្តេច​ខ្លះ?

3 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ បាន​ផ្លាស់​ប្តូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជុំវិញ​ពិភពលោក ដោយ​កាត់​បន្ថយ​ប្រាក់​ចំណូល​របស់​អាជីវកម្ម និង​បង្ខំ​ឲ្យ​មនុស្ស​ផ្លាស់​ប្តូរ​ការ​ប្រកបការងារ​ផង​ដែរ ។ យោង​ទៅ​តាម​អ្នកជំនាញ​ផ្នែក​ការងារ និង​នាយក​ប្រតិបត្តិ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ទៀត​ថា វា​អាច​នឹង​បង្ក​ការ​ផ្លាស់​ប្តូរ​បន្ថែម​ទៀត​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ…

ក្នុង​កំឡុង​ពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ ១៩ បាន​ផ្លាស់​ប្តូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជុំវិញ​ពិភពលោក ដោយ​កាត់​បន្ថយ​ប្រាក់​ចំណូល​របស់​អាជីវកម្ម និង​បង្ខំ​ឲ្យ​មនុស្ស​ផ្លាស់​ប្តូរ​ការ​ប្រកបការងារ​ផង​ដែរ ។ យោង​ទៅ​តាម​អ្នកជំនាញ​ផ្នែក​ការងារ និង​នាយក​ប្រតិបត្តិ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ទៀត​ថា វា​អាច​នឹង​បង្ក​ការ​ផ្លាស់​ប្តូរ​បន្ថែម​ទៀត​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ និង​ឆ្នាំ​ខាង​មុខ​នេះ ។

១. ជម្រើស​ក្នុង​ការ​ធ្វើការ​ក្រៅ​ការិយាល័យ
បន្ទាប់​ពី​មានការ​ផ្ទុះ​វីរុស​ខាងលើ ក្រុមហ៊ុន​ជា​ច្រើន​បាន​ផ្តល់​ជម្រើស​ឲ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ​ដើម្បី​ជៀសវាង​ការ​ចម្លង​គ្នា​ទៅ​វិញ​ទៅ​មក ។ យោង​ទៅ​តាម​លោក ប្រេ​ន ខា​ផ្រ​ន (Brent Capron) ដែល​ជានា​យក​ផ្នែក​ច្នៃ​ម៉ូ​ដ​ក្នុង​សហគ្រាស Perkins and Will’s New York Studio បាន​ឲ្យ​ដឹង​ថា បុគ្គលិក​នៅ​តែ​ជួបជុំ​គ្នា​ដើម្បី​ធ្វើការ​ដដែល ប៉ុន្តែ​អ្វី​ដែល​អាច​នឹង​ផ្លាស់​ប្តូរ​គឺ​ពេលវេលា​ដែល​ចំណាយ​ធ្វើការ​ជាមួយ​អ្នក​ដទៃ និង​ម៉ោង​ធ្វើការ​របស់​មនុស្ស ។

២. កាត់​បន្ថយ​កិច្ចប្រជុំ
យោង​ទៅ​តាម ណា​ដ​ជៀ យូ​សី​ហ្វ (Nadkia Yousif) ដែល​ជានា​យក​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន Boston Consulting Group បាន​ប្រាប់​មក​ថា ក្រុមហ៊ុន​អាច​នឹង​កាត់​បន្ថយ​ចំនួន​ប្រជុំ​នៅ​ថ្ងៃ​អនាគត​ព្រោះ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ខំ​ឲ្យ​មនុស្ស​ចាប់ផ្តើម​ងាក​ទៅ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ​នៅ​កន្លែងធ្វើការ​រហូត​ដល់​ពួក​គេ​អាច​សម្រប​ខ្លួន​នឹង​វា​បាន ។ ក្នុង​ករណី​មួយ​ចំនួន ការ​ផ្លាស់​ប្តូរ​នេះ​អាច​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​បុ​គ្គ​លោក​ផង​ដែរ ។

ដោយហេតុ​ដូចនេះ កិច្ចប្រជុំ​នៅ​ថ្ងៃ​អនាគត​អាច​នឹង​ត្រូវ​បាន​ជំនួស​ដោយ​អ៊ីមែល ហើយ​អ៊ីមែល​នឹង​ក្លាយជា​សារ​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​វិញ និង​កិច្ចប្រជុំ​ដែល​ចាំបាច់​អាច​ក្លាយជា​កិច្ចប្រជុំ​អន​ឡាញ​ជាដើម ។

៣. ការ​ពិនិត្យ​សុខភាព​នៅ​កន្លែងធ្វើការ
អ្នកជំនាញ​ផ្នែក​សុខភាព​និង​ច្បាប់​បាន​ប្រាប់​ដល់​សារព័ត៌មាន CNBC ថា ការ​ត្រួតពិនិត្យ​សុខភាព​នៅ​កន្លែង​ការងារ​ដូច​ជា​ការ​វាស់​សីតុណ្ហភាព និង​ធ្វើតេស្ត​ផ្សេង​ៗ​អាច​នឹង​កើត​មាន​ឡើង​នៅ​កំឡុង​ពេល​ខាង​មុខ​នេះ ។

៤. បុគ្គលិក​កាន់តែ​ស្និ​ទ្ធិ​ស្នាល​ជាង​មុន
ផល​វិជ្ជមាន​មួយ​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ គឺ​វា​អាច​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​រវាង​បុគ្គលិក​និង​បុគ្គលិក ។ ឡាក់​ស្មី រេ​ន​ហ្គា​រ៉ា​ចាន (Lakshmi Rengarajan) ដែល​ជាទី​ប្រឹក្សា​ផ្នែក​ទំនាក់ទំនង​ន​ភ​កន្លែង​ការងារ​បាន​ប្រាប់​មក​ថា មនុស្ស​ភាគច្រើន​មើល​រំលង​តម្លៃ​នៃ​ការ​ជួបនឹង​មិត្ត​រួមការ​ងារ​ជា​រៀងរាល់ថ្ងៃ ហើយ​កូ​វី​ដ ១៩ អាច​នឹង​ធ្វើ​ឲ្យ​សមាជិក​ក្រុម​កាន់តែ​ស្និ​ទ្ធិ​ស្នាល​គ្នា​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ