ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្វាយបង្គំ​អ្នក​មានគុណ​នឹង​នាំ​ឲ្យ​មាន​អាយុ​វែង

3 ឆ្នាំ មុន

ថ្ងៃមួយ ភិក្ខុ​ទាំងឡាយ​បាន​សន្ទនា​គ្នា​ក្នុង​សាល​ធម្មសភា​យ៉ាងនេះ​ថា ម្នាល​អាវុសោ​ទាំងឡាយ លោក​ទាំងឡាយ​ចូរ​មើលចុះ បានឮ​ថា អាយុវឌ្ឍន​កុមារ​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​ទី​៧ ប៉ុន្តែ​ឥឡូវនេះ អាយុវឌ្ឍន​កុមារ​នោះ​នឹង​រស់នៅ​បាន​រហូត​១២០​ឆ្នាំ ទាំង​មាន​ឧបាសក​៥០០​នាក់​ជា​បរិវារ​ទៀត​ផង ហេតុ​ដែល​នាំ​ចម្រើន​អាយុ​របស់​សត្វ​ទាំងនេះ​ប្រហែលជា​មាន​ហើយ​មែន​ទេ…

ថ្ងៃមួយ ភិក្ខុ​ទាំងឡាយ​បាន​សន្ទនា​គ្នា​ក្នុង​សាល​ធម្មសភា​យ៉ាងនេះ​ថា ម្នាល​អាវុសោ​ទាំងឡាយ លោក​ទាំងឡាយ​ចូរ​មើលចុះ បានឮ​ថា អាយុវឌ្ឍន​កុមារ​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​ទី​៧ ប៉ុន្តែ​ឥឡូវនេះ អាយុវឌ្ឍន​កុមារ​នោះ​នឹង​រស់នៅ​បាន​រហូត​១២០​ឆ្នាំ ទាំង​មាន​ឧបាសក​៥០០​នាក់​ជា​បរិវារ​ទៀត​ផង ហេតុ​ដែល​នាំ​ចម្រើន​អាយុ​របស់​សត្វ​ទាំងនេះ​ប្រហែលជា​មាន​ហើយ​មែន​ទេ ។

ព្រះ​បរម​សាស្តា ស្តេច​យាង​មក​ហើយត្រាស់​សួរ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ អង្គុយ​ប្រជុំ​គ្នា​អំពី​រឿង​អ្វី ? កាល​ភិក្ខុ​ទាំងនោះ​ក្រាបទូល​អំពី​រឿង​នេះ​ហើយ ទើប​ព្រះ​សាស្ដា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិន​មែន​មាន​តែ​អាយុ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​ចម្រើន​ឡើង​នោះ សត្វ​ទាំងឡាយ​ណា​ថ្វាយបង្គំ​លោក​អ្នក​មានគុណ រមែង​ចម្រើន​ដោយហេតុ​៤​ប្រការ និង​រួច​ផុត​ចាក​អន្តរាយ ហើយនឹង​តាំងនៅ​រហូត​អស់​អាយុ​យ៉ាង​ពិតប្រាកដ ។

លុះ​ត្រាស់​ដូច្នេះ​ហើយ​ព្រះ​អង្គ​ត្រាស់​នូវ​គាថា​ជា​សម្រាយ​យ៉ាងនេះ​ថា ធម៌​៤​ប្រការ​គឺ អាយុ​១ វណ្ណៈ​១ សុខៈ​១ ពលៈ​១ រមែង​ចម្រើន​ដល់​អ្នក​ដែល​មាន សេចក្តី​ឱន​កាយ​ថ្វាយបង្គំ​ជា​ប្រក្រតី មាន​សេចក្តី​កោតក្រែង​ដល់​បុគ្គល​ដែល​ចម្រើន​វ័យ​ជាង​ខ្លួន អស់​កាល​ជា​អង្វែង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ