ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហត្ថា​កសិករ លីមីត​ធី​ត ផ្តល់​អត្រា​ការ​ប្រាក់​យ៉ាង​ពិសេស​ត្រឹមតែ ៧% ក្នុង​មួយ​ឆ្នាំ ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ ២០២០ ៖ ហត្ថា​កសិករ លីមីត​ធី​ត ត្រូវ​បាន​គេ​ស្គាល់​ថា ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ ២០២០ ៖ ហត្ថា​កសិករ លីមីត​ធី​ត ត្រូវ​បាន​គេ​ស្គាល់​ថា ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ចូលរួម​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម (SME Co-Financing Scheme) ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ផ្តល់​ឥណទាន ជាមួយ​ការ​ប្រាក់​ទាប ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក ម៉ិច សុខ​មេត្រី អគ្គនាយក​អភិវឌ្ឍន៍​អាជីវកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​បញ្ជាក់​ថា ហត្ថា​កសិករ លីមីត​ធី​ត មាន​ទស្សនៈ​យល់​ឃើញ​ដូច​គ្នា​នឹង​រាជ​រដ្ឋាភិបាល អំពី​សារៈសំខាន់​ដែល​មិន​អាច​មើល​រំលង​បាន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ ។

លោក​បាន​មាន​ប្រសាសន៍​ថា «​នៅ​ពេល​ដែល​សហគ្រាស​ធុន​តូច និង​មធ្យម​មានការ​រីក​ចម្រើន​ខ្លាំង​នោះ នឹង​មាន​ផល​ជា​វិជ្ជមាន​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព​ដូច​ជា ការ​បង្កើត​កន្លែង​ការងារ​ជូន​ប្រជាពលរដ្ឋ បង្កើន​លទ្ធភាព​ក្នុង​ការ​ផលិត និង​នាំ​ចេញ​ផលិតផល​សម្រេច ឬ​ពាក់កណ្តាល​សម្រេច​ទៅ​ក្រៅប្រទេស ព្រមទាំង​ការ​ផ្គត់ផ្គង់​យ៉ាង​សម្បូរ​បែប​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​» ។

លោក​បាន​បន្ថែម​ទៀត​ថា «​តាម​រយៈ​គម្រោង​សហ​ហិរញ្ញប្បទាន​មួយ​នេះ ហត្ថា​កសិករ លីមីត​ធី​ត បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ឥណទាន​ជូន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មាន​ទំហំ​កម្ចី​រហូត​ដល់ ៣០​ម៉ឺន​ដុល្លារ ជាមួយនឹង​អត្រា​ការ​ប្រាក់​ទាប​ត្រឹមតែ ៧% ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​សហ​ហិរញ្ញប្បទាន​មួយ​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ជាក់​ជា​មិន​ខាន​ក្នុង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​» ។

ការ​ផ្តល់​ឥណទាន​មានការ​ប្រាក់​ទាប​នេះ គឺជា​ការ​ចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់​បំផុត​របស់​ហត្ថា​កសិករ លីមីត​ធី​ត ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​តម្រូវ​ការ​ឥណទាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួក​គាត់ ។ អាស្រ័យ​ហេតុនេះ​ចំពោះ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ណា​ដែល​មាន​តម្រូវការ​ដើមទុន​ជា​ចាំបាច់ សូម​ធ្វើការ​ទំនាក់ទំនង​មក​កាន់​ការិយាល័យ​ហត្ថា​កសិករ លីមីត​ធី​ត ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ លោក​អ្នក​អាច​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរ​សព្ទ ០២៣ ៩៩៩ ២៦៦ ឬ ១៨០០ ២១២ ២២២ (​ឥត​គិតថ្លៃ​) ។

សូម​បញ្ជាក់​ផង​ដែរ​ថា ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង ២៦​ឆ្នាំ ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន​នេះ ហត្ថា​កសិករ លីមីត​ធី​ត មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ដើម្បី​បម្រើសេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹ​ម​ចំនួន ១៣៧ នៅ​ទូ​ទាំង ២៥ ខេត្ត​/​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ និង​ជា​សមាជិក​របស់ MUFG ដែល​ជា​សម្ព័ន្ធ​ធនាគារ ធំ​ជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ៕ ដោយ​​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ