ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​មាន​វិន័យ​ព្រោះ​លំ​អាន​នៃ​ឃរាវាស​ធម៌

3 ឆ្នាំ មុន

តាម​ធម្មតា​បុរស​ស្ត្រី​ទាំងឡាយ​ក្នុង​លោក​ដែល​ជា​អ្នកគ្រប់គ្រង​ផ្ទះសម្បែង​តែង​មាន​ភរិយា​ស្វាមី ហើយ​ត្រូវ​មានការ​រស់នៅ​បែក​ពី​ម៉ែឪ​ហើយ និង​មាន​សមាជិកគ្រួសារ​រៀង​ៗ​ខ្លួន ។ សមាជិក​ទាំងនោះ​តែង​មាន​អត្ត​ចរិត​ផ្សេង​ៗ​គ្នា ទោះបី​អ្នក​ទាំងនោះ​មាន​ឈាមជ័រ​តែ​មួយ​ក៏​ដោយ ។ ខ្លះ​មាន​និស្ស័យ​ខុស​គ្នា មាន​អ្នកខ្លះ​ចូល​ចិត្ត​តែ​សប្បាយ​ហើយ​និយាយ​ច្រើន ខ្លះ​ចូល​ចិត្ត​កំប្លុកកំប្លែង​លេង​ក្រមាច់​ក្រ​មើម…

តាម​ធម្មតា​បុរស​ស្ត្រី​ទាំងឡាយ​ក្នុង​លោក​ដែល​ជា​អ្នកគ្រប់គ្រង​ផ្ទះសម្បែង​តែង​មាន​ភរិយា​ស្វាមី ហើយ​ត្រូវ​មានការ​រស់នៅ​បែក​ពី​ម៉ែឪ​ហើយ និង​មាន​សមាជិកគ្រួសារ​រៀង​ៗ​ខ្លួន ។ សមាជិក​ទាំងនោះ​តែង​មាន​អត្ត​ចរិត​ផ្សេង​ៗ​គ្នា ទោះបី​អ្នក​ទាំងនោះ​មាន​ឈាមជ័រ​តែ​មួយ​ក៏​ដោយ ។

ខ្លះ​មាន​និស្ស័យ​ខុស​គ្នា មាន​អ្នកខ្លះ​ចូល​ចិត្ត​តែ​សប្បាយ​ហើយ​និយាយ​ច្រើន ខ្លះ​ចូល​ចិត្ត​កំប្លុកកំប្លែង​លេង​ក្រមាច់​ក្រ​មើម ខ្លះ​ចំណូល​ខាង​ភូតភរ​កុហក​គេ កុហក​ឯង ប្រើ​ល្បិច​គ្រប់យ៉ាង ខ្លះ​ទាំង​ជា​មនុស្ស​ស្មោះត្រង់ ទៀងត្រង់ ហើយ​ប្រាថ្នា​តិច​ចូល​ចិត្តការ​ស្ងប់ស្ងាត់ មិន​ចង់បាន​អ្វី​ឲ្យ​ហួសហេតុ​ផ្ទុយ​ពី​ចរិយា​ទ្រព្យសម្បត្តិ​របស់​មាតាបិតា​ឡើយ ។

ហេតុនេះ​ដើម្បី​ញុំ​ា​ង​គ្រួសារ​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ល្អ គប្បី​ប្រតិបត្តិ​នូវ ឃរាវាស​ធម៌​ជា​ធម៌​សម្រាប់​ការ​រស់នៅ​គ្រប់គ្រង​ក្នុងផ្ទះ​គឺ​ត្រូវ​អនុវត្ត​ទាំងអស់​គ្នា​មិន​ថា​ក្មេង មិន​ថា​ចាស់​នោះ​ឡើយ គឺ​ត្រូវ​រក្សា​ទើប​ល្អ​ក្នុង​គ្រួសារ ។

ធម៌​សម្រាប់​គ្រប់គ្រង​ផ្ទះ​នោះ​មាន​៤​គឺ ១- សេចក្ដី​ទៀត​ត្រង់​ដល់​គ្នា​និង​គ្នា ២- ទូន្មាន​ចិត្ត​ឲ្យ​ទន់ភ្លន់ ៣- អត់ធន់​គ្រប់យ៉ាង ក្នុង​ភារកិច្ច​គ្រប់មុខ ៤- លះបង់​ទ្រព្យសម្បត្តិ​ដល់​អ្នក​ដទៃ​ដែល​គួរ​ឲ្យ ។

គ្រួសារ​ណា​មាន​គោល​ធម៌​ទាំង​៤​នេះ គ្រួសារនោះឈ្មោះ​ថា​ជា​គ្រួសារ​មាន​វិន័យ មាន​សីលធម៌ សុជីវធម៌​ក្នុង​ជីវិត​រស់នៅ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ