ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណួរ​ដំបូង​ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ប្រសិនបើ​ចង់​ក្លាយជា​អាជីវករ

3 ឆ្នាំ មុន
  • ភ្នំពេញ

មុន​ពេល​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក​របស់ Amazon បាន​ក្លាយជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក លោក​ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក ។…

មុន​ពេល​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក​របស់ Amazon បាន​ក្លាយជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក លោក​ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក ។ ប៉ុន្តែ​តាំងពី​លោក​នៅ​វ័យក្មេង លោក​តែងតែមាន​ក្តី​សុបិន​ចង់​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង ។

ជា​ទូទៅ​មនុស្ស​ចង់​ចាប់ផ្តើម​អាជីវកម្ម​ព្រោះ​ពួក​គេ​ធុញទ្រាន់ ឬ​ស្អប់​ការងារ​ដែល​ខ្លួន​មាន ។ ប៉ុន្តែ​សម្រាប់​លោក បេ​សូ​ស វិញ​ការងារ​របស់​លោក​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន​ណាស់ ប៉ុន្តែ​លោក​ដឹង​ច្បាស់​ថា​វា​មិនមែន​ជា​អ្វី​ដែល​លោក​ចង់​ធ្វើ​ពិតប្រាកដ​ទេ ។
ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ក្នុង​ការ​បង្កើត​អាជីវកម្ម ឬ​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួនឯង​នោះ អ្នក​មានការ​សម្រេច​ចិត្តធំ​មួយ​គឺ​សម្រេច​ថា​តើ​អាជីវកម្ម​របស់​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​។ ហើយ​ដំណាក់កាល​នេះ គឺ​មិន​ងាយ​ទេ​សូ​ម្បី​តែ​សម្រាប់​លោក​បេ​សូ​ដែរ ។

ប៉ុន្តែ​ក្នុង​ដំណាក់កាល​ដំបូង មនុស្ស​ដែល​ចង់​ក្លាយជា​អាជីវករ​គួរតែ​សួរ​ខ្លួនឯង​នូវ​សំណួរ​សំខាន់​ៗ​បី​គឺ​៖ តើ​អ្នក​ពូកែ​ធ្វើ​អ្វីខ្លះ? តើ​អ្នក​ចូល​ចិត្ត​ធ្វើ​អ្វីខ្លះ? តើ​មាន​អ្វីខ្លះ​ដែល​ផ្តល់​អារម្មណ៍​សប្បាយ​រីករាយ​ដល់​អ្នក? យ៉ាងណា​ក្តី សម្រាប់​អត្ថបទ​នេះ អ្នក​អាច​ផ្តោត​ស្មារតី​លើ​សំណួរ​ទី​មួយ​សិន ។

ជាក់ស្តែង មនុស្ស​ម្នាក់​ៗ​តែងតែមាន​ជំនាញ និង​ទេព​កោសល្យ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​ពី​អ្នក​ដទៃ​ទោះជា​ពួក​គេ​មិនដឹង​ខ្លួន​ថា​មាន​ពិតមែន​ក្តី ។
ឧទាហរណ៍​ដូច​ជា​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជា​បុគ្គល​នៅ​ពីក្រោយ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា PayPal និង Tesla ជាដើម ។ លោក ម៉ាស តែងតែមាន​ទេព​កោសល្យ​ក្នុង​ផ្នែក​ដោះស្រាយ​បញ្ហា និង​សមត្ថភាព​ក្នុង​ការ​ស្រមើល​ស្រមៃ​ឃើញ​ថ្ងៃ​អនាគត ។

ប្រសិនបើ​អ្នក​មិន​ទាន់​ដឹង​ច្បាស់​ថា​អ្នក​ពូកែ​ធ្វើ​អ្វី​ទេ​នោះ អ្នក​គួរតែ​ចំណាយ​ពេលវេលា​ដើម្បី​គិត និង​វិភាគ​លើ​ខ្លួនឯង​សា​ជា​ថ្មី​ពី​កិច្ចការ​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​ងាយ ។ ឧទាហរណ៍​មួយ​ចំនួន​រួម​មាន ការ​ដោះស្រាយ​បញ្ហា ការ​គ្រប់គ្រង​ហានិភ័យ ការ​ចាប់ផ្តើម​គម្រោងការ​ថ្មី​ៗ ការ​អនុម័ត​គម្រោងការ ការ​គិត​ឃើញ​គំនិត​ថ្មី​ៗ និង​ការ​គ្រប់គ្រង​មនុស្ស ឬ​រៀបចំ​កម្មវិធី​ជាដើម ។

ពេល​ដែល​អ្នក​គិត​ឃើញ​កិច្ចការ​ដែល​អ្នក​ពូកែ​ធ្វើ​ចំនួន​បី​ហើយ ជំហាន​បន្ទាប់ គឺ​អ្នក​ត្រូវ​ព្យាយាម​មើល​ថា​តើ​មាន​កិច្ចការ​ណាមួយ​ដែល​ស្រប​ទៅ​នឹង​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ និង​អ្វី​ដែល​ផ្តល់​សុភមង្គល​ដល់​អ្នក​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ