ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋបារម្ភការ​បង្ក្រាប​ហាក់​​មានកំរិត ឯបទល្មើស​គ្រឿងញៀ.នកាន់តែសកម្ម​​

3 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងមុខជំ​នួញគ្រឿង​ញៀនយ៉ាងសកម្ម នៅតាមជនបទ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន កាលពីវេលាថ្ងៃត្រង់​ថ្ងៃទី២៩ មេសា ខណៈ​ដែលក​ំពុង ប្រព្រឹត្តបទ​ល្មើស​នៅភូមិបឹងចែង ឃុំស្នឹង…

​ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងមុខជំ​នួញគ្រឿង​ញៀនយ៉ាងសកម្ម នៅតាមជនបទ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន កាលពីវេលាថ្ងៃត្រង់​ថ្ងៃទី២៩ មេសា ខណៈ​ដែលក​ំពុង ប្រព្រឹត្តបទ​ល្មើស​នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ជាមួយនឹងការដកហូតបាននូវវត្ថុតាងគ្រឿងញៀន «ម៉ា ទឹកកក​»ចំនួនជាង៣០ថង់ ។

លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន​បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ែន ប៊ុនធឿន ហៅ ឈឿប អាយុ៤៦ឆ្នាំ នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ។ លោកបានបញ្ជាក់ថា ជន​នេះ​ត្រូវមន្ត្រីមូលដ្ឋានឃាត់ខ្លួន ពេលកំពុងដោះដូរទំនិញ (គ្រឿងញៀន)។ ជាក់ស្ដែង នៅក្នុងមូលដ្ឋាន ហើយ​ថែម​​ទាំងដកហូតបានវត្ថុតាងមួយចំនួនធំផងដែរ។

ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នៅក្នុងឃុំស្នឹង​សព្វ​ថ្ងៃ​នេះ ប្រជាពលរដ្ឋហាក់​កំពុងមាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ដោយសារតែស្ថានភាព​នៃពួកអ្នកជួញដូរ និងអ្នកប្រើប្រាស់​បាននិងកំពុងរីករាល​ដាលកាន់​តែខ្លាំងឡើងៗ ស្ទើរគ្រប់ទីកន្លែងមិនថា ទីប្រជុំជនឬនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាលឡើយ ។ រីឯ​វិធានការ​បង្ក្រាបឬការទប់ស្កាត់របស់សមត្ថកិច្ចវិញ ហាក់នៅមានកំរិតនៅឡើយ។

កន្លងមក​ ស្ទើរគ្រប់កម្មវិធីប្រជុំនៅតាមមូលដ្ឋាន ជាពិសេស នៅក្នុងកម្មវិធីវេទការសាធារណៈនានា​មន្ត្រី​ជំនាញ ឬអាជ្ញាធរមូលដ្ឋាន តែងតែអំពាវនាវសុំឱ្យប្រជាពលរដ្ឋចូលរួមសហការរាល់​សកម្មភាពរបស់​សមត្ថ​កិច្ចឬអាជ្ញាធរពាក់ព័ន្ធនឹងបញ្ហាសង្គម ។ ជាពិសេស ​សុំឱ្យពលរដ្ឋចូលរួមផ្ដល់ព័ត៌មាន ឬចូលរួមទប់ស្កាត់​បញ្ហា​គ្រឿងញៀន។ ប៉ុន្តែផ្ទុយទៅវិញ ពេលពលរដ្ឋផ្ដល់តម្រុយ នៃជនប្រព្រឹត្តគ្រឿងញៀន បែរជា​សមត្ថ​កិច្ច​ធ្វើមិនដឹងមិនឮ ។

បើតាមពលរដ្ឋនៅក្នុងឃុំស្នឹង​ ដែលធ្លាប់រាយការណ៍អំពីសកម្មភាពក្រុម​ប្រព្រឹត្តគ្រឿងញៀននេះ​បាន​និយាយ​​ថា«សព្វថ្ងៃនេះ បញ្ហាគ្រឿងញៀន កំពុងរីករាលដាលកាន់តែខ្លាំងឡើងៗ ហើយពួកជន​ប្រព្រឹត្ត​ហាក់​មិនសូវលាក់លៀមពីភ្នែកមហាជនឡើយ ខណ:សមត្ថកិច្ចហាក់គ្មានសកម្មភាព»។

ទោះយ៉ាងណា ជុំវិញការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបានម្នាក់នៅឃុំស្នឹង ខាងលើនេះ លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់ថា ជាមួយនឹងការឃាត់ខ្លួនឈ្មោះ ម៉ែន ប៊ុនធឿន ហៅឈឿបនេះ មន្ត្រីជំនាញដកហូតបានវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹក​កក) បានចំនួន៣៣ថង់ ដែលមានទម្ងន់៥.៨៧ក្រាម, សម្ភារ:សម្រាប់វិចខ្ចប់ថ្នាំញៀន និង វត្ថុតាងនានា​មួយចំនួនទៀត ។ ពេលនេះ មន្ត្រីការិយាល័យជំនាញកំពុងកសាងសំណុំ​រឿងបញ្ជូនជនសង្ស័យ​ទៅកាន់​សាលា​ដំបូងខេត្តហើយ៕ ​

អត្ថបទសរសេរ ដោយ