ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ក្នុង​ឋានសួគ៌​មិនមែន​ជា​ជីវិត​អមតៈ​ទេ

3 ឆ្នាំ មុន

មនុស្ស​សត្វ​ទាំងឡាយ​ដែល​បាន​ធ្វើ​នូវ​អំពើ​ល្អ​ច្រើន និង​សន្សំ​នូវ​កុសលកម្ម​ច្រើន​ទើប​អាច​បាន​ទៅ​កើត​ក្នុង​ឋានសួគ៌ ។ តើ​យើង​អាច​រស់នៅ​ក្នុង​ឋានសួគ៌​ជា​រៀង​រហូត​ឬ ? ព្រោះតែ​ជីវិត​នៅ​ក្នុង​ឋានសួគ៌​មិនមែន​ជា​ជីវិត​អមតៈ​នោះ ទើប​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ក្រើនរំឭក​យើង​ទាំងអស់​គ្នា​ឲ្យ​ដឹកនាំ​ជីវិត​ប្រកបដោយ​សុចរិត និង​សីលធម៌​ដើម្បី​ឲ្យ​យើង​បាន​ទៅ​កើត​ក្នុង​ឋាន​ខ្ពង់ខ្ពស់​គឺ​ព្រះ​និព្វាន ជា​ឋាន​បរមសុខ ។…

មនុស្ស​សត្វ​ទាំងឡាយ​ដែល​បាន​ធ្វើ​នូវ​អំពើ​ល្អ​ច្រើន និង​សន្សំ​នូវ​កុសលកម្ម​ច្រើន​ទើប​អាច​បាន​ទៅ​កើត​ក្នុង​ឋានសួគ៌ ។ តើ​យើង​អាច​រស់នៅ​ក្នុង​ឋានសួគ៌​ជា​រៀង​រហូត​ឬ ?

ព្រោះតែ​ជីវិត​នៅ​ក្នុង​ឋានសួគ៌​មិនមែន​ជា​ជីវិត​អមតៈ​នោះ ទើប​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ក្រើនរំឭក​យើង​ទាំងអស់​គ្នា​ឲ្យ​ដឹកនាំ​ជីវិត​ប្រកបដោយ​សុចរិត និង​សីលធម៌​ដើម្បី​ឲ្យ​យើង​បាន​ទៅ​កើត​ក្នុង​ឋាន​ខ្ពង់ខ្ពស់​គឺ​ព្រះ​និព្វាន ជា​ឋាន​បរមសុខ ។

តាម​ពិត​ទៅ​ឋានសួគ៌​មាន​រយៈពេល​យូរ​ជា​អនេកអនន្ត​មែន ប៉ុន្តែ​វា​មិនមែន​ជា​អមតៈ​នោះ​ទេ ។ សត្វ​ក្នុង​ឋាន​សួ​គ៌​នោះ​ក៏​នឹង​ត្រូវ​ស្លាប់​ដូច​ឋានមនុស្ស​ដែរ ហើយ​ត្រូវ​ចាប់បដិសន្ធិ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ពេល​ណា​មួយ ពេល​កុសលកម្ម​របស់​ពួក​គេ​អស់​សុពលភាព ព្រះពុទ្ធ​សាសនា​ហៅ​ថា អស់បុណ្យ ។

ដោយហេតុ​នោះ​ហើយ ទើប​ពុទ្ធសាសនា​មិន​បាន​ចាត់​ទុក​ការ​កើត​នៅ​ក្នុង​ឋានសួគ៌​ថា​ជា​គោលដៅ​ឧត្ដម​បំផុត ដូច​ព្រះ​និព្វាន​នោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ