ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​មួយ​ចំនួន​ដែល​អ្នក​មិន​បានដឹង​ពី​មហាសេដ្ឋី​ធំ​ៗ​របស់​អា​មេ​រិ​ក

3 ឆ្នាំ មុន

ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក​បន្ត​កើនឡើង​មិន​ឈប់​ឈរ​ទោះជា​ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​ព្យាយាម​ទប់ទល់​នឹង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ក៏​ដោយ ។ មហាសេដ្ឋី​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក​រកបាន​រាប់​ប៊ី​លាន​ដុល្លារ​ឯណោះ​តាំងពី​ដើមឆ្នាំ ២០២០ នេះ​បើ​យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន Institute for Policy…

ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក​បន្ត​កើនឡើង​មិន​ឈប់​ឈរ​ទោះជា​ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​ព្យាយាម​ទប់ទល់​នឹង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ក៏​ដោយ ។ មហាសេដ្ឋី​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក​រកបាន​រាប់​ប៊ី​លាន​ដុល្លារ​ឯណោះ​តាំងពី​ដើមឆ្នាំ ២០២០ នេះ​បើ​យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន Institute for Policy Studies ។ខាងក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​មិន​ធ្លាប់​ឮ​ពី​មុន​មក​ទេពី​មហាសេដ្ឋី​ធំ​ៗ​ក្នុង​សហរដ្ឋអាមេរិក​៖

១. ទ្រព្យសម្បត្តិ​រួម
ទ្រព្យសម្បត្តិ​រួម​របស់​មហាសេដ្ឋី​ទាំង ៦១៤ នាក់​របស់​សហរដ្ឋអាមេរិក​ស្មើ​ច្រើន​ជាង ៣ ទ្រី​លាន​ដុល្លារ​ទៅ​ទៀត​បន្ទាប់​ពី​កើនឡើង​បាន ៣​ប៊ី​លាន​ដុល្លារ​ក្នុង​ពេល​ដែល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។ ក្នុង​ចំណោម​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង ១៧០ នាក់​ក្នុង​សហរដ្ឋអាមេរិក មាន​មហាសេដ្ឋី ៣៤ នាក់​ដែល​មើលឃើញ​ទ្រព្យសម្បត្តិ​កើនឡើង​រាប់​សិប​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ។

២. រដ្ឋាភិបាល និង​មហាសេដ្ឋី
តាំងពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ឡើង​កាន់​តំណែង​នៅ​ឆ្នាំ ២០១៧ មក មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​មាន​ជាង​មុន ១០.៦% បើ​យោង​តាម​សេចក្តីរាយការណ៍​របស់ Business Insider ។ សេចក្តីរាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ច្បាប់​កែទម្រង់​ពន្ធ​របស់​លោក​ប្រធានាធិបតី ត្រាំ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ទ្រព្យ​ឲ្យ​អ្នកមាន​ទាំងនេះ ។

៣. មហាសេដ្ឋី​ដែល​មាន​ជាងគេ​ទាំង​បី​រូប​របស់​សហរដ្ឋអាមេរិក
បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក​មាន​ដូច​ជា​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) មានទ្រព្យ​សម្បត្តិ​ស្មើនឹង​ពាក់កណ្តាល​នៃ​ជនជាតិ​អា​មេ​រិ​ក​ដែល​មាន​ប្រាក់​ចំណូល​ទាប​ឯណោះ ។ យោង​តាម​ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​កំឡុង​ពេល ៤​ខែ​ដំបូង​ក្នុងឆ្នាំនេះ លោក បេ​សូ​ស បាន​បង្កើន​ទ្រព្យ​ខ្លួន​ប្រមាណ ២៥​ប៊ី​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ