ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី​បានជា​កូ​វី​ដ១៩ធ្វើ​ឲ្យ​អ្នកមាន​កាន់តែ​មាន?

3 ឆ្នាំ មុន

សម្រាប់​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កំពុង​តែ​បង្ក​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ មនុស្ស​កាន់តែ​ច្រើន​បាន​បាត់បង់​ការងារ​ក្នុង​កំឡុង​ពេល​នេះ ហើយ​មនុស្ស​កាន់តែ​ច្រើន​ក៏​អាច​នឹង​ធ្លាក់ខ្លួន​ក្នុង​ការ​ជាប់បំណុល​ច្រើន​ដែរ ។ ប៉ុន្តែ​ស្ថាន​ការ​បច្ចុប្បន្ន​នេះ​មិនអាក្រក់​ពេក​ទេ​សម្រាប់​មនុស្ស​មួយ​ចំនួន​តូច ជា​ពិសេស​មហាសេដ្ឋី​ក្នុង​សហរដ្ឋអាមេរិក…

សម្រាប់​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កំពុង​តែ​បង្ក​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ មនុស្ស​កាន់តែ​ច្រើន​បាន​បាត់បង់​ការងារ​ក្នុង​កំឡុង​ពេល​នេះ ហើយ​មនុស្ស​កាន់តែ​ច្រើន​ក៏​អាច​នឹង​ធ្លាក់ខ្លួន​ក្នុង​ការ​ជាប់បំណុល​ច្រើន​ដែរ ។

ប៉ុន្តែ​ស្ថាន​ការ​បច្ចុប្បន្ន​នេះ​មិនអាក្រក់​ពេក​ទេ​សម្រាប់​មនុស្ស​មួយ​ចំនួន​តូច ជា​ពិសេស​មហាសេដ្ឋី​ក្នុង​សហរដ្ឋអាមេរិក ។ វិទ្យាស្ថាន Institute for Policy Studies បាន​ចេញ​ការ​វិភាគ​ប្រចាំឆ្នាំ​លើ​ទ្រព្យសម្បត្តិ និង​អំណាច​នយោបាយ​របស់​មហាសេដ្ឋី​ពិភពលោក​ដែល​បាន​ប្រទះ​ឃើញ​ថា ក្នុង​កំឡុង​ពេល ៤​ខែ​ដំបូង​ក្នុងឆ្នាំនេះ ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​ចំនួន ៣៤ នាក់​បាន​កើនឡើង​យ៉ាងតិច​ណាស់​ក៏ ១០​លាន​ដុល្លារ​ក្នុង​មួយ​នាក់​ដែរ ។

ជា​ទូទៅ ម្ចាស់​ភាគហ៊ុន និង​នាយក​ប្រតិបត្តិ​ដូច​ជា​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) និង​អ៊ី​ឡុ​ន ម៉ាស (Elon Musk) មិន​ពឹងផ្អែក​លើ​ប្រាក់​ចំណូល​ដែល​បាន​ពី​កិច្ចការ​ដែល​ពួក​គេ​ធ្វើ​ទេ មាន​ន័យ​ថា​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​លើសលប់​របស់​ពួក​គេ​គឺ​ភាគច្រើន​មាន​ប្រភព​មក​ពី​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​ទៅ​វិញ ។

លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ជំរុញ​ទឹកចិត្ត​ឲ្យ​មហាសេដ្ឋី​ទាំងនេះ​បន្ត​វិនិយោគ​ក្នុង​សេដ្ឋកិច្ច​អា​មេ​រិ​ក រដ្ឋាភិបាល​បាន​កាត់​បន្ថយ​អត្រាពន្ធ​ដែល​ក្រុមហ៊ុន​ធំ​ៗ និង​មហាសេដ្ឋី​ត្រូវ​បង់​ទៀត​ផង ។ ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ អ្នកមាន​ក្នុង​សហរដ្ឋអាមេរិក​ក៏​អាច​ទាញ​អត្ថប្រយោជន៍​បាន​ពី​វិធានការ​រដ្ឋាភិបាល​បាន​ដែរ ។

យោង​ទៅ​តាម​សារព័ត៌មាន New York Times បាន​ឲ្យ​ដឹង​ថា កញ្ចប់​ប្រាក់​ជួយ​សង្គ្រោះ​ក្នុង​គ្រាអាសន្ន​ដែល​សភា​អា​មេ​រិ​កបាន​សម្រេច​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នកមាន ។ គណៈកម្មាធិការ​រួម​ដែល​គ្រប់គ្រង​ពន្ធ​របស់​សហរដ្ឋអាមេរិក​បាន​ព្យាករណ៍​ថា ៨០% នៃ​ការ​កាត់​ពន្ធ​ដែល​ជា​ផ្នែក​នៃ​វិធានការ​រដ្ឋាភិបាល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ដែល​រក​ចំណូល​បាន​ច្រើន​ជាង ១​លាន​ដុល្លារ​ប្រចាំ​ឆ្នាំទៅ​វិញ ។សម្រាប់​មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​ចំនួន ៨ រូប ទ្រព្យសម្បត្តិ​របស់​ពួក​គេ​បាន​កើនឡើង​យ៉ាងតិច​ណាស់​ក៏ ១​ប៊ី​លាន​ដុល្លារ​ដែរ​បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី ១៩ កន្លង​មក ។

ឧទាហរណ៍​ដូច​ជា​លោក​អេ​រិ​ក យាន់ (Eric Yuan) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Zoom ជាដើម​ដែល​មើលឃើញ​ទ្រព្យសម្បត្តិ​កើនឡើង​ច្រើន​ជាង​ទ្វេ​ដង​ទៅ​ទៀត​មក​ស្មើ ៧.៥៧​ប៊ី​លាន​ដុល្លារ​ក្នុង​កំឡុង​ពេល ៣​ខែ​កន្លង​មកនេះ ។

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ ដែល​ជានា​យក​ប្រតិបត្តិ​របស់ Tesla និង SpaceX ក៏​រក​ចំណូល​បាន ៨​ប៊ី​លាន​ដុល្លារ​តាំងពី​ខែមីនា​មក​ដែរ​បន្ទាប់​ពី​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ព្យាបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ