ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ពិសេស​ថ្មី​ៗ​នៃ​កម្មវិធី Prince Bank App កំពុង​រង់ចាំ​លោក​​អ្នក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី 30 ខែមេសា ឆ្នាំ ២០២០ ៖ ធនាគារ ព្រី​ន​ស៍ នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម​របស់​​ខ្លួន​ហើយ​ក៏​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ខ្លួន​ផង​ដែរ…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី 30 ខែមេសា ឆ្នាំ ២០២០ ៖ ធនាគារ ព្រី​ន​ស៍ នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម​របស់​​ខ្លួន​ហើយ​ក៏​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ខ្លួន​ផង​ដែរ ។ កម្មវិធី Prince Bank App ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជាមួយនឹង​សេវាកម្ម និង​មុខងារ​ថ្មី​ៗ​ដែល​លើស​ពី​អ្វី​ដែល​ធនាគារ​ដទៃ​ទៀត​ផ្តល់​ជូន ។ យើង​មាន​គោលបំណង​ក្នុង​ការ​ក្លាយជា «​ធនាគារ​ឌី​ជី​ថ​ល​ដ៏​ល្អ​បំផុត​នៅ​កម្ពុជា​» ដោយ​ធានា​ថា​អតិថិជន​របស់​យើង​នឹង​បន្ត​ទទួល​បាន​បទ​ពិសោធន៍​ធនាគារ​​ឌី​ជី​ថ​ល​ដ៏​ល្អ​បំផុត ។

យើង​បាន​កែ​លម្អ​នូវ​មុខងារ​ថ្មី​ៗ​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី Prince Bank App របស់​យើង​ដូច​ជា​៖

-​ ​គណនី​៖ បង្កើត​គណនី​សន្សំ គណនី​ចរន្ត និង​គណនី​ធនាគារ​អាទិភាព តាម​តម្រូវការ​របស់​លោក​អ្នក
-​ ​ប្រាក់​បញ្ញើ​៖ បើក​គណនី​បញ្ញើ​មាន​កាលកំណត់​ថ្មី ប្រកបដោយ​ភាព​ងាយស្រួល​ជាមួយនឹង​ជម្រើស​ដែល​អ្នក​ចង់បាន
-​ ​ការ​ទូទាត់​វិក្កយបត្រ ៖ ទូទាត់​វិក្កយបត្រ​របស់​អ្នក​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ដូច​ជា បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ អ៊ី​ន​ធើ​ណែ​ត និង​ទូរទស្សន៍ កម្មវិធី​កម្សាន្ត សេវា​សាធារណៈ និង​ធានា​រ៉ាប់រង
-​ ​ការ​បង្ហាញ​ប័ណ្ណ​រូប​វ័​ន្ត ៖ អាច​ត្រួតពិនិត្យ​ប័ណ្ណ​ឥណ​ពន្ធ​របស់​លោក​អ្នក​កាន់តែ​ងាយស្រួល​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ផ្ទាល់

​ ​ស្នើ​សុំ​ប័ណ្ណ ៖ អាច​ស្នើ​សុំ​ប័ណ្ណ​ឥណ​ពន្ធ ឬ​ប័ណ្ណឥណទាន តាម​រយៈ​ទូរស័ព្ទ​របស់​អ្នក
​ ​ការ​គ្រប់គ្រង​ប័ណ្ណ ៖ មាន​ភាព​បត់បែន​ក្នុង​ការ​ផ្អាក​ដំណើរការ​ប័ណ្ណ​របស់​អ្នកជា​បណ្តោះអាសន្ន ឬ​ដាក់​ដំណើរការ​ប័ណ្ណ​ជា​ថ្មី​ម្តងទៀត និង​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ប័ណ្ណ
-​ ​ការ​គ្រប់គ្រង​មូលប្បទានប័ត្រ​៖ អ្នក​អាច​ស្នើ​សុំ​សៀវភៅ​មូលប្បទានប័ត្រ​ថ្មី​ពី​គ្រប់​ទីកន្លែង ហើយ​អាច​ជ្រើសរើស​សាខា​ណាមួយ​ដើម្បី​មក​ទទួលយក

​ ​ចែករំលែក​កម្មវិធី ៖ ងាយស្រួល​ក្នុង​ការ​ចែករំលែក​កម្ម​វី​ធី​ទៅ​កាន់​បណ្តាញ​ទំនាក់ទំនង​សង្គម
-​ ​សារ​ជូនដំណឹង ៖ ទទួល​បាន​សារ​ជូនដំណឹង​ភ្លាម​ៗ​ដែល​បង្ហាញ​ពី​ប្រតិបត្តិការ​ថ្មី​ៗ និង​សកម្មភាព​ធនាគារ
​ ​កាបូប​អេ​ឡិច​ត្រូ​និ​ច​បាគង ៖ ផ្ទេរ​ប្រាក់​ភ្លាម​ៗ​ទៅ​កាន់​កាបូប​អេ​ឡិច​ត្រូ​និ​ច​បាគង​ណាមួយ​ជាមួយ​កម្មវិធី Prince Bank App របស់​យើង ហើយ​រីករាយ​នឹង​ការ​ទូទាត់​ដោយ​គ្មាន​សាច់​ប្រាក់​ដោយ​គ្រាន់តែ​ធ្វើការ​ស្កេ​ន ដើម្បី​ទូទាត់​ដោយ​ផ្ទាល់​នៅ​តាម​ហាង​ទំនិញ​ដែល​ជា​ដៃគូ

​ ​គណនី​រួម ៖ ថ្មី​! សម្រាប់​ម្ចាស់​គណនី​រួម​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​បាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​ជម្រើស​នៃ​ការ​អនុម័ត​ពី​ភាគី​ទាំង​សងខាង​លើ​មុខងារ​គណនី​រួម
-​ ​ដែន​កំណត់​ប្រតិបត្តិការ ៖ អាច​ធ្វើការ​កំណត់​ដែន​កំណត់​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ក្នុង​មួយ​ប្រតិបត្តិការ ក៏​ដូច​ជា​ដែន​កំណត់​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ជា​រៀងរាល់ថ្ងៃ​ដែល​ស្រប​តាម​តម្រូវការ​របស់​លោក​អ្នក

-​ ​ទីតាំង ៖ ពិនិត្យ​ព័ត៌មាន​ថ្មី​ៗ​ទាក់ទង​ទៅ​នឹង​សាខា ឬ​ទីតាំង​អេ​ធី​អឹ​ម​នីមួយ​ៗ​ដូច​ជា​៖ លេខ​ទូរស័ព្ទ​ទំនាក់ទំនង ម៉ោង​ប្រតិបត្តិការ និង​អាសយដ្ឋាន​របស់​ស្ថាប័ន​ជាដើម ។

លោក​អ្នក​អាច​ទទួល​បាន​មុខងារ​ថ្មី​ៗ​ដ៏​ទំនើប​ទាំងនេះ ដោយ​គ្រាន់តែ​ធ្វើការ​ទាញ​យក​កម្មវិធី Prince Bank App ឥឡូវនេះ ។

ប្រសិនបើ​លោក​អ្នក​នៅ​មិន​ទាន់​ក្លាយជា​ម្ចាស់​គណនី​ណាមួយ​នៅ​ធនាគារ ព្រី​ន​ស៍ ទេ​នោះ សូមកុំ​បារម្ភ លោក​អ្នក​គ្រាន់តែ​ទាញ​យក​កម្មវិធី Prince Bank App ហើយ​ដាក់​ពាក្យ​ស្នើ​សុំ​បើក​គណនី​ដោយ​ផ្ទាល់​តាម​រយៈ​កម្មវិធី Prince Bank App បាន​កាន់តែ​ងាយស្រួល ។

សូម​ទំនាក់ទំនង​មក​កាន់​ផ្នែក​សេវាកម្ម​អតិថិជន​តាម​ទូរ​សព្ទ​របស់​ធនាគារ ព្រី​ន​ស៍ តាម​រយៈ​ទូរ​សព្ទ​លេខ ១៨០០ ២០ ៨៨៨៨ សម្រាប់​ព័ត៌មាន​បន្ថែម ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ