ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមេម៉ាយ​បាត់បង់​ការងារ​គ្មានប្រាក់​ទិញអាហារ​ចិញ្ចឹម​កូនទទួលអំណោយ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ដែល​​មាន​​កូន​រហូត​​៥នាក់​ក្នុង​បន្ទុក ​បានលើក​ដៃ​សំពះ​សុំ​​ឱ្យ​សប្បុរស​​ជន​​ជួយ​ឧបត្ថម្ភ​ ខណៈ​ដែល​នាង​​កំពុង​ប្រឈម​នឹងការ​ខ្វះ​ខាត​ចំពោះមុខ​ក្នុង​​ការ​ទិញ​អាហារ​ ចិញ្ចឹម​កូន​ ដោយសារ​​តែ​បាត់​បង់​​ការ​ងារ​មិន​មាន​លទ្ធ​ភាព​រកប្រាក់កំរៃ​បាន​ ។​ ស្ត្រី​មេ​ម៉ាយ​​រូបនេះ​​ធ្លាប់​បាន​ធ្វើ​ជា​សន្តិសុខ​​យាម​រោងចក្រ​ តែ​ការងារនោះ​មិនជាប់លាប់​ឡើយ គឺ​ធ្វើ​បានតែ​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​​ពេលនេះ​នាងត្រូវ​បានគេ​បញ្ឈប់​ដោយ​ថៅកែ​ប្រាប់​ថា

រាជធានីភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ដែល​​មាន​​កូន​រហូត​​៥នាក់​ក្នុង​បន្ទុក ​បានលើក​ដៃ​សំពះ​សុំ​​ឱ្យ​សប្បុរស​​ជន​​ជួយ​ឧបត្ថម្ភ​ ខណៈ​ដែល​នាង​​កំពុង​ប្រឈម​នឹងការ​ខ្វះ​ខាត​ចំពោះមុខ​ក្នុង​​ការ​ទិញ​អាហារ​ចិញ្ចឹម​កូន​ ដោយសារ​​តែ​បាត់​បង់​​ការ​ងារ​មិន​មាន​លទ្ធ​ភាព​រកប្រាក់កំរៃ​បាន​ ។​ ស្ត្រី​មេ​ម៉ាយ​​រូបនេះ​​ធ្លាប់​បាន​ធ្វើ​ជា​សន្តិសុខ​​យាម​រោងចក្រ​ តែ​ការងារនោះ​មិនជាប់លាប់​ឡើយ គឺ​ធ្វើ​បានតែ​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​​ពេលនេះ​នាងត្រូវ​បានគេ​បញ្ឈប់​ដោយ​ថៅកែ​ប្រាប់​ថា គ្មាន​ការ​ងារ​​ធ្វើ​ រោង​ចក្រ​ត្រូវផ្អាក មិនត្រូវ​ការ​អ្នក​យាម​ទៀតទេ​ ។ ដោយសារ​តែ​​បែបនេះ​​ហើយ​ទើប​​ធ្វើ​ឱ្យ​នាង​ជួបការ​លំបាក​គ្មាន​លុយ​ទិញ​អង្ករ​​ដាំ​បាយ​ឱ្យ​កូន​​ហូប គ្មាន​លុយ​សំរាប់​ឱ្យ​កូន​ទៅ​រៀន​ និង​គ្មាន​លុយ​ថ្លៃ​ជួល​ផ្ទះ​ទៀត​ផង ។

ស្ត្រី​រូបនេះ​​បាន​និយាយ​ថា នាង​ឈ្មោះឡាំង បុប្ផា អាយុ​៣៥​ឆ្នាំ មានកូនស្រី​៥នាក់ និង​មាន​ស្រុក​​កំណើត​​ក្នុង​ភូមិ​​ភ្នំ ឃុំ​កំពង់ភ្នំ ស្រុក​លើក​ដែក​ ខេត្តកណ្តាល ។ ប្តី​របស់​នាង​​ឈ្មោះ​ស៊ឺ លី​ហៀង អាយុ​៥៥​ឆ្នាំ ​បានចុះចោល​នាង​ទៅ​មាន​ស្រី​ថ្មី​​ទៀត តាំងពីឆ្នាំ​២០០៨មក​ម៉្លេះ ខណៈ​ពេលនោះ​នាង​មាន​ផ្ទៃ​ពោះ​កូនស្រីពៅ ។ ស្ត្រី​រូប​នេះ​បាន​​បន្តទៀត​ថា ក្រោយពេល​ប្តីចាក​ចោល​​នាង​​បាន​ចាកចេញ​ពីស្រុក​កំណើត​​​​មក​ស្នាក់​នៅ​បន្ទប់​លេខ​៦ ផ្ទះជួល អគារ​លេខ​៥៤ សួន​ឧស្សាហ​​កម្ម​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ខណ្ឌដង្កោ ដោយ​ធ្វើជា​សន្តិសុខ​យាម​រោងចក្រ ។ ស្ត្រី​​រូបនេះ​បានបន្តទៀត​ថា ផ្ទះជួល​​ដែល​​នាង​ស្នាក់​នៅ​​១ខែ​ ១៥​ដុល្លារ បូក​រួមជាមួយ​ថ្លៃ​ទឹក​​ និងថ្លៃ​​ភ្លើង​​​ផង​១​ខែ​​អស់​ជាង​២០ដុល្លារ ប៉ុន្តែ​ដោយសារ​នាង​គ្មាន​លទ្ធ​ភាព​ទើប​ពេលដល់​ខែ​ម្តងៗ​គ្មានលុយ​​ឱ្យថ្លៃ​ជួល​ផ្ទះ ឯ​ម្ចាស់​ផ្ទះ​ស្ទើរ​តែ​​លែងចង់​ឱ្យ​ស្នាក់នៅ​ទៅហើយ​ ។

នៅព្រឹកថ្ងៃទី​១៦ វិច្ឆិកា កោះសន្តិភាព​​បាន​​ពាំនាំ​​ថវិកា​​អំណោយ​ចំ​នួន​១០ម៉ឺនរៀល​ទៅ​ប្រគល់​ដល់ស្ត្រី​​មេម៉ាយ​រូបនេះ​ ដើម្បីដោះទ័ល​មួយគ្រា ដែល​ពេល​ទៅ​ដល់​នោះ កូនៗ​របស់​នាង​មិន​​បាន​នៅ​ជុំ​គ្នា​​ទេ ។ ប្រាក់អំណោយ​នេះគឺ​​ជា​​ប្រាក់​​តំកល់​របស់​លោក​វ៉ាន់ សឿន អនុ​ប្រធាន​​​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​សំរោង ខេត្ត​​តាកែវ និង​លោកស្រី ព្រម​ទាំង​បុត្រ ។ លោកបាន​​តំកល់ប្រាក់​​មនុស្ស​ធម៌​ចំនួន​១លាន​រៀល ហើយត្រូវ​បានកោះ​សន្តិ​ភាព​​បែង​ចែក​ដល់​ជន​ទីទ័ល​ក្រជា​ប​ន្តបន្ទាប់ ដោយ​គិត​ទាំង​​លើកនេះ​ផង នៅសល់​២០​ម៉ឺន​រៀល​ទៀត ។ កោះសន្តិភាព ​សូមថ្លែងអំណរ​គុណ​ចំពោះ​ការ​​បរិច្ចាគ​ប្រាក់​មនុស្សធម៌​របស់លោក​ដែលជា​​កាយវិការ​​គួរ​ឱ្យ​គោរព ៕