ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Dybala នៅ​តែ​វិជ្ជមាន​កូ​វី​ដ​១៩ ក្រោយ​តេស្ត​៤​លើក​

3 ឆ្នាំ មុន

តាម​របាយការណ៍​ពី​គេហទំព័រ Mirror បាន​ឲ្យ​ដឹង​ថា​កីឡាករ Paulo Dybala ដែល​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ បាន​ធ្វើតេស្ត​ជា​លើក​ទី​៤ ក្នុង​រយៈពេល ៦​ស​ប្តា​ហ៍​ចុង​ក្រោយ ជា​លទ្ធផល​រូបគេ​នៅ​តែ​មាន​សញ្ញា​វិជ្ជ​មាន…

តាម​របាយការណ៍​ពី​គេហទំព័រ Mirror បាន​ឲ្យ​ដឹង​ថា​កីឡាករ Paulo Dybala ដែល​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ បាន​ធ្វើតេស្ត​ជា​លើក​ទី​៤ ក្នុង​រយៈពេល ៦​ស​ប្តា​ហ៍​ចុង​ក្រោយ ជា​លទ្ធផល​រូបគេ​នៅ​តែ​មាន​សញ្ញា​វិជ្ជ​មាន ។

ខ្សែប្រយុទ្ធ​ជួរ​មុខ​របស់​ក្រុម​សេះបង្កង់ Juventus ស្ថិត​នៅ​ក្នុង​ចំណោម​កីឡាករ Serie A ដែល​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ រួម​ជាមួយ​មិត្ត​រួម​ក្រុម Daniele Rugani និង Blaise Matuidi (​បច្ចុប្បន្ន​កីឡាករ​ទាំង​២​បានជា​សះស្បើយ​ហើយ​) បន្ទាប់​ពី​រូបគេ​បាន​បញ្ជាក់​ដោយ​ខ្លួនឯង​ក្នុង​បណ្តាញ Instagram កាលពី​ថ្ងៃ​ទី​២១ ខែ មីនា​ថា ខ្លួន និង​មិត្ត​ស្រី​បាន​ឆ្លង​វីរុស​នេះ ។

ប៉ុន្តែ​បើ​តាម​កម្មវិធី​ទូរទស្សន៍​អេ​ស្ប៉ា​ញ El Chiringuito បាន​បញ្ជាក់​ថា Dybala បានការ​ធ្វើតេស្ត​ចំនួន ៤ ដង​ក្នុង​រយៈពេល ៦​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ហើយ​លទ្ធផល​ចុង​ក្រោយ​គឺ វិជ្ជមាន​ម្តងទៀត ។
ទោះបីជា​យ៉ាងណា​ក៏​ដោយ​គេ​នៅ​តែ​ឃើញ Dybala បាន​បង្ហាញ​សកម្មភាព​ហាត់ប្រាណ​ក្នុងផ្ទះ និង​រាំ​យ៉ាង​សប្បាយ​រីករាយ​លើ​កម្ម​វី​ធី TikTok ជាមួយ​និង​មិត្ត​ស្រី​នាង Oriana Sabatini ។

នៅ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ពី​ក្លិប Juventus ចំពោះ​បញ្ហា​សុខភាព​របស់​កីឡាករ Paulo Dybala ពាក់ព័ន្ធ​ទៅ​នឹង​វីរុស​កូ​វី​ដ​១៩​នៅឡើយ​ទេ បន្ទាប់​ពី​ការ​ប្រកាស​ពី​ការ​ជា​សះស្បើយ​របស់ Daniele Rugani និង Blaise Matuidi កាលពី​ថ្ងៃ​ទី ១៥ ខែ មេ​សា កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ