ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TV5 បើក​រេញ​ឱ្យ សេក គឹ​ម​សាន និង លន់ សៀ​ក​ឡេ​ង វ៉ៃ​បិទទ្វារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​5 បាន​សម្រេច​បើក​រេញ​ឱ្យ​កីឡាករ​2​រូប​ឡើង​វ៉ៃ​ប៉ះ​គ្នា​ក្នុង​នាម​ជា​គូ​ឯក ដែល​នេះ​គឺជា​ការ​បើក​ប្រកួត​ក្រោយ​គេ​ធៀប​នឹង​សង្វៀន​ផ្សេង​ទៀត បន្ទាប់​ពី​សហព័ន្ធ​អនុញ្ញាតិ​ឱ្យ​បើក​ប្រកួត​ឡើង​វិញ ក្នុង​អំឡុង​ផ្ទុះ​កូ​វី​ដ​19​។ ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​2 ខែឧសភា ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​5 បាន​សម្រេច​បើក​រេញ​ឱ្យ​កីឡាករ​2​រូប​ឡើង​វ៉ៃ​ប៉ះ​គ្នា​ក្នុង​នាម​ជា​គូ​ឯក ដែល​នេះ​គឺជា​ការ​បើក​ប្រកួត​ក្រោយ​គេ​ធៀប​នឹង​សង្វៀន​ផ្សេង​ទៀត បន្ទាប់​ពី​សហព័ន្ធ​អនុញ្ញាតិ​ឱ្យ​បើក​ប្រកួត​ឡើង​វិញ ក្នុង​អំឡុង​ផ្ទុះ​កូ​វី​ដ​19​។

ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​2 ខែឧសភា ឆ្នាំ​២០២០​នេះ គឺជា​ការ​វ៉ៃ​បិទទ្វារ ដោយ​ស្ថាប័ន​មួយ​នេះ នៅ​តែ​បន្ត​ផ្អាក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​8 ដែល​បាន​ដំណើរការ​ដល់​វគ្គ​ពាក់​កណ្ដាល​ហើយ​នោះ​ឱ្យ​នៅ​ស្ងៀម​សិន​។ ការ​ប្រកួត​ដែល​បើក​ឡើង​នេះ គ្រាន់តែ​ជា​ការ​ប្រកួត​បិទទ្វារ​រវាង​កីឡាករ​ក្នុងស្រុក​មិត្តភាព និង​មិត្តភាព និង​ដើម្បី​កុំឱ្យ​កីឡាករ និ គណៈកម្មការ​ដែល​បម្រើ​ការ​ប្រចាំ​នៅ​ក្នុង​ស្ថាប័ន​នេះ ចែក​ជើង​គ្នា​ខ្ចាត់ខ្ចាយ ព្រោះ​អត់​ការងារ​ធ្វើ​ប៉ុណ្ណោះ​។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​6​ល្ងាច នៅ​ថ្ងៃ​សៅរ៍ នៅ​សង្វៀន​ព្រែក​កំ​ពិស ដោយ​ការ​ប្រកួត​ទាំងមូល គឺ​មាន​តែ​គណៈកម្មការ​រៀបចំ ជា​អ្នក​ចូល​ទស្សនា ចំណែក​អ្នក​ទស្សនា គឺ​ត្រូវ​បាន​បិទ​។

កីឡាករ​កម្ពុជា​២​រូប ដែល​ត្រូវ​គេ​ស្គាល់​ថា សុទ្ធតែ​ជា​ជើង​ខ្លាំង​គឺ​កីឡាករ លន់ សៀ​ក​ឡេ​ង ដែល​ល្អ​ខាង​ប្រើ​កណ្ដាប់ដៃ អម​ដោយ​បច្ចេកទេស ក្រោយ​ល្បីឈ្មោះ​នៅ​ក្នុង​សង្វៀន​ប្រដាល់ និង​កីឡាករ​ជើង​ខ្លាំង ល្បីឈ្មោះ​ម្នាក់​ទៀត គឺ សេក គឹ​ម​សាន្ត នឹង​ក្លាយជា​គូប្រកួត​ស៊ី​សាច់ហុតឈាម​នៅ​លើ​សង្វៀន​អន្តរជាតិ​នា​ថ្ងៃ​នោះ​។ ពួក​គេ​ម្នាក់​ៗ​នឹង​ឡើង​ប្រកួត​ស៊ីសាច់​ហុតឈាម​ជាមួយ​គ្នា តែ​ក្នុង​លក្ខ​ណ្ឌ​មិត្តភាព ដើម្បី​បង្ហាញ​កម្លាំង​។

អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​2​ត្រូវ​គេ​ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​លើក​នេះ ដោយ​ម្នាក់​ៗ​គ្រាន់តែ​ដឹង​ថា នឹង​ត្រូវ​ឡើង​ប្រកួត​ប៉ះ​គ្នា គឺ​កីឡាករ​កម្ពុជា​ម្ខាង​ៗ សុទ្ធតែ​បាន​ត្រៀមខ្លួន ហើយ​មានការ​រំពឹង​ថា ល្អមើល​សម្រាប់​ជំនួប​ប៉ះ​គ្នា​។

សេក គឹ​ម​សាន្ត បញ្ជាក់​ថា ខ្លួន​មិន​ខ្លាច​សម្រាប់​ជំនួប​នេះ​ទេ ហើយ​លោក​ក៏​បាន​ត្រៀមខ្លួន​រួចរាល់​អស់​ដែរ គឺ​មិនមែន​សម្អាង​នោះ ជា​ការ​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​គ្នា​ឯង ហើយ​មិន​ខំ​ស្វាហាប់​​នោះ​ទេ​។ ដែល​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ស្គាល់​ថា លោក គឺជា​កីឡាករ​មាន​សមត្ថភាព​មួយ​រូប និង​កំពុង​ឡើង​កូដ ក៏​ត្រូវ​គណៈកម្មការ​ផ្គូរ​ផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ លន់ សៀ​ក​ឡេ​ង គឺ​លោក​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ខណៈ​ដែល​លន់ សៀ​ក​ឡេ​ង ក៏​បាន​ប្រកាស​ថា មិន​ខ្លាច​រៀមច្បង​រូប​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ