ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FDA អា​មេ​រិ​ក​អាច​នឹង​អនុញ្ញាត​ឲ្យ​ប្រើ​បន្ទាន់​ថ្នាំ​ព្យាបាល​កូ​វី​ដ​១៩​នៅ​ថ្ងៃនេះ

3 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចេញផ្សាយ​ព័ត៌មាន​ល្អ​ៗ អំពី​ការ​ព្យាបាល​ដែល​អាច​កើត​មាន​ចំពោះ​មេរោគ​កូ​វី​ដ​១៩ នៅ​ថ្ងៃនេះ ។ នោះ គឺ​ភស្តុ​តាង​ដែល​បង្ហាញ​ថា​ថ្នាំ remdesivir អាច​ជួយ​អ្នកជំងឺ​កូ​វី​ដ​១៩ ឲ្យ​ជា​សះស្បើយ​លឿន ។…

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចេញផ្សាយ​ព័ត៌មាន​ល្អ​ៗ អំពី​ការ​ព្យាបាល​ដែល​អាច​កើត​មាន​ចំពោះ​មេរោគ​កូ​វី​ដ​១៩ នៅ​ថ្ងៃនេះ ។ នោះ គឺ​ភស្តុ​តាង​ដែល​បង្ហាញ​ថា​ថ្នាំ remdesivir អាច​ជួយ​អ្នកជំងឺ​កូ​វី​ដ​១៩ ឲ្យ​ជា​សះស្បើយ​លឿន ។

រដ្ឋបាល​ចំណីអាហារ និង​ឪ​ស​ថ​អា​មេ​រិ​ក​ហៅ​កាត់​ថា FDA មិន​ទាន់​អនុម័ត​ថ្នាំ​ណាមួយ​សម្រាប់​ព្យាបាល​ជំងឺ​កូ​រ៉ូ​ណា​វ៉ា​យ​នេះ​នៅឡើយ​ទេ ។ ប៉ុន្តែ​គេ​គ្រោង​នឹង​ប្រកាស​អំពី​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ជា​បន្ទាន់ ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​។

នេះ​យោង​តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ស៍ ។ ដោយ​ដកស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់ FDA កាសែត​រាយការណ៍​ថា ការ​ផ្តល់ ការ​អនុញ្ញាត​នេះ​អាច​នឹង​កើត​មាន​ឆាប់​ៗ​នៅ​ថ្ងៃ​ពុធ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់​ទូរទស្សន៍ CNN រដ្ឋបាល​ចំណីអាហារ និង​ឪ​ស​ថ​អា​មេ​រិ​កបាន​និយាយ​ថា ខ្លួន​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Gilead Sciences ដែល​ជា​ក្រុង​ម​ហ៊ុន​ផលិត​ថ្នាំ​នេះ ដើម្បី​អោយ​ផលិត​ថ្នាំ​សម្រាប់​អ្នកជំងឺ ។

អ្នកនាំពាក្យ​របស់ FDA បាន​និយាយ​ថា ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់ FDA ក្នុង​ការ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ និង​លទ្ធភាព​នៃ​ការ​ព្យាបាល​ដែល​មាន​សក្តានុពល​ប្រឆាំង​នឹង​COVID-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ