ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​បុក​រះ​ផ្ទះ​ជា​ច្រើន​កន្លែង ឃ្លាំង និង​ម៉ូតូ​រ៉ឺ​មក់​ទៀត

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ខណៈ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បាន​បើក​ជ្រុ​ក​ចង្កូត​ទៅ​បុក​រះ​ចូល​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​អស់​៣​កន្លែង និង​ឃ្លាំង​រថយន្ត​១​កន្លែង​ទៀត ព្រមទាំង​ម៉ូតូ​រ៉ឺ​មក់​ទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជិត​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមេសា…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ខណៈ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បាន​បើក​ជ្រុ​ក​ចង្កូត​ទៅ​បុក​រះ​ចូល​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​អស់​៣​កន្លែង និង​ឃ្លាំង​រថយន្ត​១​កន្លែង​ទៀត ព្រមទាំង​ម៉ូតូ​រ៉ឺ​មក់​ទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជិត​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០ នៅ​ផ្លូវ​បេតុង ចុះ​ចំណោត​ឃ្លាំង​លើ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​មាន ផ្ទះ​ទី​១- ជា​ផ្ទះ​ជួសជុល​ម៉ូតូ មាន​ម្ចាស់​ឈ្មោះ ចាន់ ឃឹម​ស្រី អាយុ​៣៩​ឆ្នាំ ខូចខាត​ផ្ទះ និង​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង ។ ផ្ទះ​ទី​២- ផ្ទះ​លក់​នំប៉័ង ម្ចាស់ផ្ទះ​ឈ្មោះ​ខុន ស្រី​វន អាយុ​២០​ឆ្នាំ ខូចខាត​ផ្ទះ និង​ខូចខាត​ទូ​ដាក់​នំ​។ ផ្ទះ​ទី​៣- ផ្ទះ​ជួល មាន​ម្ចាស់ផ្ទះ​ឈ្មោះ ឆាង ហ្វុ​ង ខូចខាត​សម្ភារៈ​មួយ​ចំនួន និង​ទី​៤- ជា​ឃ្លាំង​ដាក់​រថយន្ត ខូចខាត​ឃ្លាំង និង​ខូចខាត​ទូ​កុង​តឺ​ន​រ័​១​គ្រឿង ។ ចំណែក​រថយន្ត​បង្ក​ខាងលើ​ជា​ប្រភេទ​ធុន​ធំ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-3000 ក្រោយ​កើតហេតុ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​នោះ​ឈ្មោះ ចាប ម៉ាក់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង បាន​បើក​ជ្រុល​ទៅ​បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​កន្លែង និង​ឃ្លាំង​រថយន្ត​មួយ​កន្លែង​ទៀត នៅ​តាម​ផ្លូវ​បេតុង​ចុះ​ពី​ចំណោត​ឃ្លាំង​លើ​មក​អូ​២ បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​លើ​រថយន្ត​ម្នាក់​រង​របួស​មធ្យម និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ដែល​ជា​ម្ចាស់ផ្ទះ​ខាងលើ​រង​របួស​តិចតួច ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​គេ​សង្ស័យ​ថា ទំនងជា​ដាច់​ហ្វ្រាំង​ហើយ ទើប​បណ្តាល​ឱ្យ​បុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ ឃ្លាំង និង​ម៉ូតូ​រ៉ឺ​ម៉ក់​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ហើយ​ពាក់ព័ន្ធ​នឹង​ករណី​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ