ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិតល្អ​ៗ​ទាំងនេះ​ជួយ​អាជីវករ​ឱ្យ​រក​លុយ​ក្នុង​កំឡុង​ពេល​កូ​វី​ដ​-១៩ រាតត្បាត

3 ឆ្នាំ មុន

សម្រាប់​អាជីវកម្ម​មួយ​ចំនួន ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ប្រៀប​បានជា​គ្រោះ​ដ៏​កាច​សាហាវ ប៉ះពាល់​ដល់​ប្រាក់​ចំណូល​គ្រួសារ ប៉ុន្តែ​សម្រាប់​អាជីវកម្ម​មួយ​ចំនួន​ទៀត វា​ជា​ឱកាស​មួយ​ក្នុង​ការ​បង្កើត​ផលិតផល​ថ្មី​ៗ​ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ និង​រក​លុយ​បន្ថែម​ទៅ​វិញ ។ ខាងក្រោម…

សម្រាប់​អាជីវកម្ម​មួយ​ចំនួន ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ប្រៀប​បានជា​គ្រោះ​ដ៏​កាច​សាហាវ ប៉ះពាល់​ដល់​ប្រាក់​ចំណូល​គ្រួសារ ប៉ុន្តែ​សម្រាប់​អាជីវកម្ម​មួយ​ចំនួន​ទៀត វា​ជា​ឱកាស​មួយ​ក្នុង​ការ​បង្កើត​ផលិតផល​ថ្មី​ៗ​ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ និង​រក​លុយ​បន្ថែម​ទៅ​វិញ ។ ខាងក្រោម គឺជា​គំនិត​ថ្មី​ៗ​ដែល​អាជីវករ​មួយ​ចំនួន​បាន​គិត​ឃើញ​ក្នុង​កំឡុង​ពេល​ប្រទេស​របស់​ពួក​គេ​ជួបនឹង​កូ​វី​ដ ១៩ ៖

១. ថាសហោះ​កម្ចាត់​មេរោគ
វីរុស​កូ​វី​ដ ១៩ អាច​រស់នៅ​លើ​អាកាស និង​វត្ថុ​ផ្សេង​ៗ​បាន​ក្នុង​ពេល​មួយ​ជា​កំណត់​ដោយ​អាស្រ័យ​តាម​ធាតុ​ផ្សំ​នៃ​សម្ភារៈ​ទាំងនោះ ។ នេះ​ជា​ហេតុ​ដែល​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​លាង​សម្អាត​មេរោគ​ក្នុង​ការិយាល័យ ឬ​អគារ​ផ្សេង​ៗ​ដែល​ចាំបាច់​មាន​មនុស្ស​ចេញចូល​ជា​រៀងរាល់ថ្ងៃ ។ ប៉ុន្តែ​ការ​បញ្ជូន​មនុស្ស​ចូល​ទៅ​កម្ចាត់​មេរោគ​អាច​បង្ក​ហានិភ័យ​ដល់​ពួក​គេ​ដែរ ។

ដោយហេតុ​ដូច្នេះ ក្រុមហ៊ុន Digital Aerolus បាន​បង្កើត​ថាសហោះ​បញ្ជា Aertos 120 UVC មួយ​ដែល​អាច​ហោះ​ចូល​ក្នុង​អគារ ឬ​បន្ទប់​តូច​ចង្អៀត​និង​កម្ចាត់​មេរោគ​ដោយ​ប្រើ​ពន្លឺ UVC ។ បច្ចុប្បន្ន​ថាស់ហោះ​នេះ​អាច​ប្រើ​ក្នុង​មន្ទីរពេទ្យ ហាង​ទំនិញ ការិយាល័យ និង​កន្លែង​សម្រាក​របស់​បុគ្គលិក​ក្នុង​វិស័យ​សុខាភិបាល​ជាដើម ។

២. ដប​ទឹក​ធ្វើ​ពី​ស្ពាន់
ក្រុមហ៊ុន Copper H20 ជា​ក្រុមហ៊ុន​ផលិត​ដប​ទឹក​ធ្វើ​ពី​ស្ពាន់​ដែល​ការ​សិក្សា​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ប្រទះ​ឃើញ​ថា​មាន​សារធាតុ​ពី​ធម្មជាតិ​ដែល​អាច​បញ្ឈប់​ការ​ឆ្លង​នៃ​កូ​វី​ដ ១៩ បាន ទោះជា​វា​មិនមែន​ជា​ដំណោះស្រាយ​ទាំងស្រុង​ពិតមែន​ក្តី ។ ក្រុមហ៊ុន​ជា​ច្រើន​បាន​ទិញ​ដក​ទឹក​ទាំងនេះ និង​ផ្តល់​ដល់​បុគ្គលិក​ដើម្បី​កាត់​បន្ថយ​ឱកាស​ឆ្លង និង​ចៀសវាង​ការ​ប្រើប្រាស់​ដប​ប្លា​ស្ទិ​ច​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ ។

៣. ការ​អប់រំ​អន​ឡាញ
ក្នុង​កំឡុង​ពេល​ដែល​រដ្ឋាភិបាល​ចិន​ចេញ​បញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​អប់រំ​ផ្អាក​ដំណើរការ និង​អនុវត្ត​ការ​រៀន​អន​ឡាញ កម្មវិធី DingTalk របស់​ក្រុមហ៊ុន Alibaba Group ត្រូវ​បាន​ប្រើប្រាស់​ដោយ​សាលារៀន និង​សិស្សានុសិស្ស​ជា​ច្រើន ។ ក្រុមបច្ចេកទេស Tencent Education ក៏​បាន​ចាប់​យក​ឱកាស​នេះ​ដែរ ដោយ​ផ្តល់​នូវ Tencent Live និង Tencent Classroom សម្រាប់​ការ​រៀន​អន​ឡាន​ដែរ​ជា​ពិសេស​ក្នុង​ក្រុង​វូ​ហាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ