ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់ នាំ​យក​ចង្ហាន់ និង​បច្ច័យ​ទៅ​ប្រគេន​​ព្រះសង្ឃ​គង់នៅ​វត្ត​ដាច់​ស្រយាល​​ក្នុង​ខេត្តព្រៃវែង

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ វី​តា​ល់ បាន​នាំ​យក​ចង្ហាន់ និង​បច្ច័យ​មួយ​ចំនួន​ទៅ​ប្រគេន​ជូន​ព្រះ​ស​ង្ឃ​ដែល​គង់​នៅ​វត្ត​សិរី​ឧត្តម ក្នុង​ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ ២០២០…

ខេត្តព្រៃវែង ៖ វី​តា​ល់ បាន​នាំ​យក​ចង្ហាន់ និង​បច្ច័យ​មួយ​ចំនួន​ទៅ​ប្រគេន​ជូន​ព្រះ​ស​ង្ឃ​ដែល​គង់​នៅ​វត្ត​សិរី​ឧត្តម ក្នុង​ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ ២០២០ ខណៈ​ចំនួន​ពុទ្ធបរិ​ស័ទ​ដែល​តែង​យក​ចង្ហាន់​មក​វត្ត​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ពេល​មានការ​រីក​រាលដាល​វីរុស​កូ​វី​ដ​-១៩ ។
ចង្ហាន់​ដែល វី​តា​ល់ បាន​ប្រគេន​រួម​មាន ៖ ទឹក​ពិសា​វី​តា​ល់ អង្ករ មី​ជាតិ ទឹកស៊ីអ៊ីវ ទឹកត្រី តែ ស្ករ អំបិល ទៀន ធូប ថ្នាំសង្កូវ និង​បច្ច័យ​ចំនួន ២​លាន​រៀល ។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​គ្រប់គ្រង​ទីផ្សារ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​មាន​ប្រសា​ស ន៍​ថា ៖ «​កូ​វី​ដ ១៩ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ប៉ះពាល់​ដល់​វិស័យ​ផ្សេង​ៗ ដែល​ក្នុង​នោះ​ក៏​មាន​វត្ត​អា​រ៉ា​ម​ផង​ដែរ ដោយសារ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ ១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​គោលការណ៍​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចៀសវាង​ការ​ចេញ​ពីផ្ទះ បើ​មិន​មានការ​ចាំបាច់ ចៀសវាង​ការ​ជួបជុំ​នៅ​ទី​សាធារណៈ ។​ល​។​» ។

លោក​បន្ត​ថា​៖ «​យើង​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ក្នុងថ្ងៃនេះ ក៏​ចង់​បង្ហាញ​ដល់​សប្បុរសជន​នានា ឲ្យ​នឹក​ដល់​ព្រះសង្ឃ នៅ​តាម​វត្ត​អា​រ៉ា​ម​នានា ពីព្រោះ​ក្រៅពី​អ្នក​ប្រកប​របរ​បន្តិចបន្តួច ដូច​ជា​អ្នក​ធាក់​ស៊ី​ក្លូ ឬ​អ្នក​រត់​ម៉ូតូឌុប ព្រះសង្ឃ ក៏​កំពុង​ជួប​ការ​លំបាក​ផង​ដែរ​» ។

លោក​បន្ថែម​ទៀត​ថា ៖ «​ការ​ចូលរួម​ក្នុងថ្ងៃនេះ​របស់ វី​តា​ល់ គឺ​បាន​មក​ពី​មូលនិធិ ២៥​រៀល​វី​តា​ល់ ដោយ​យើង​តែង​ដក​យក​ថវិកា ២៥​រៀល ពី​ការ​លក់ វី​តា​ល់ ១​ដប យក​មក​ចូលរួម​ក្នុង​កិច្ចការ​សង្គម​នានា ដោយ​ផ្តោត​លើ​វិស័យ ៤ ធំ​ៗ​រួម​មាន ៖ ១. វប្បធម៌ និង​សាសនា​, ២. កីឡារ និង​សុខភាព​, ៣. បរិស្ថាន និង ៤. អប់រំ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វី​តា​ល់ ជា​ក្រុមហ៊ុន​របស់​ខ្មែរ ដែល​បាន​ដំណើរ​កាល​អស់​រយៈពេល ១០​ឆ្នាំ​មក​ហើយ ។ កន្លង​មក វី​តា​ល់ តែង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​សង្គម​តាម​រយៈ​មូលនិធិ​២៥​រៀល ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ