ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​ក្នុង​ការ​គ្រប់គ្រង​លុយ​ដែល​អ្នក​គួរ​ចៀសវាង​ក្នុងឆ្នាំនេះ

3 ឆ្នាំ មុន

តាំងពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ តាំងពី​ដើមឆ្នាំ ២០២០ មក មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​មើលឃើញ​កំហុសឆ្គង​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​ចំណូល និង​ចំណាយ​ជា​ពិសេស​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដប្រជា​ខ្ពស់ ។ ដើម្បី​ឆ្លង​ផុត​កូ​វី​ដ ១៩…

តាំងពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ តាំងពី​ដើមឆ្នាំ ២០២០ មក មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​មើលឃើញ​កំហុសឆ្គង​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​ចំណូល និង​ចំណាយ​ជា​ពិសេស​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដប្រជា​ខ្ពស់ ។ ដើម្បី​ឆ្លង​ផុត​កូ​វី​ដ ១៩ ដោយ​រលូន និង​ចៀសវាង​ផល​ប៉ះពាល់​ផ្សេង​ៗ​ដល់​ប្រាក់​ចំណូល​គ្រួសារ អ្នក​គួរតែ​ចាប់ផ្តើម​កែ​ទម្លាប់​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​អ្នក​ខាតបង់​ថវិកា​ជា​រៀង​រាល់​ខែ ។ ខាងក្រោម​ជា​កំហុសឆ្គង​ធំ​ៗ​ដែល​អ្នក​មិន​គួរ​ប្រព្រឹត្ត​ទៀត​ក្នុងឆ្នាំនេះ​៖

១. ការ​មិន​មាន​ថវិកាបម្រុង​ទុក​ពេល​មាន​អាសន្ន
គ្រោះអាសន្ន​កើត​មាន​ឡើង​ដោយ​មិន​បាន​ផ្តល់​នូវ​មុខសញ្ញា​ដល់​មនុស្ស​មុន​ទេ ហើយ​ភាគច្រើន​វា​តែងតែ​បង្ក​ឲ្យ​មនុស្ស​ខាតបង់​ថវិកា​ជា​ច្រើន​ដែរ ។ ប្រសិនបើ​អ្នក​មិន​មាន​ប្រាក់​សន្សំទុក​សម្រាប់​ការ​ចាយវាយ​ដែល​មិន​បាន​គ្រោងទុក​ទាំង​នេះនោះ អ្នក​ប្រហែលជា​ត្រូវ​ធ្លាក់ខ្លួន​ក្នុង​បំណុល​ដ៏​ច្រើន​ហើយ ។
ដោយហេតុ​ដូចនេះ​ទើប​អ្នក​ត្រូវ​តែ​មាន​ថវិកាបម្រុង​ទុក​ពេល​មាន​អាសន្ន​ជា​និច្ច​ដែល​គួរតែ​ស្មើ​យ៉ាងតិច​ណាស់​ក៏ ៣ ខែ​នៃ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែរ ។

២. ការ​ចាយវាយ​លើស​ការ​គ្រោងទុក
ការ​កំណត់​ការ​ចាយវាយ​ឲ្យ​បាន​ច្បាស់លាស់ គឺ​ពិតជា​សំខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​ចៀសវាង​ការ​ចាយវាយ​លើសលុប ។ អ្នក​អាច​ធ្វើ​វា​ទុក​សម្រាប់​រាល់​ខែ​បាន​ដែល​រួម​មានការ​ចាយវាយ​ប្រចាំខែ​សំខាន់​ៗ​ដូច​ជា​ថ្លៃ​ជួល​ផ្ទះ ទឹក​ភ្លើង អាហារ និង​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​ជាដើម ។ បន្ទាប់​មក​ទៀត​អ្នក​គួរ​កំណត់​ថវិកា​សម្រាប់​សន្សំ ឬ​សម្រាប់​សងបំណុល​ប្រសិនបើ​អ្នកមាន ។

៣. មិន​ត្រៀម​លុយ​ទុក​សម្រាប់​ការ​ចាយវាយ​លើ​វិស្សមកាល
ការ​ចាយវាយ​ប្រចាំខែ​មាន​សារៈសំខាន់​ណាស់ តែ​អ្នក​ក៏​មិន​គួរ​មើល​រំលង​ការ​ចំណាយ​នៅ​ថ្ងៃ​វិស្សមកាល​ដែរ ។ ឧទាហរណ៍​ដូច​ជា​ការ​ចាយវាយ​សម្រាប់​បុណ្យប្រពៃណី​ចូល​ឆ្នាំ​ជាដើម ។ ព្រោះតែ​ប្រទេស​កម្ពុជា​មាន​ពិធីបុណ្យ និង​ការ​ឈប់​សម្រាក​ច្រើន អ្នក​ប្រហែលជា​ត្រូវ​ទុក​ថវិកា​សម្រាប់​ឱកាស​ទាំងនេះ​មួយ​ឡែក​ដើម្បី​ចៀសវាង​ការ​ចាយវាយ​លើសលប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ