ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ គន្លឹះ​ធ្វើខ្លួន​ដើម្បី​រក​លុយ​មិន​ចេះ​ហត់

3 ឆ្នាំ មុន

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ កំពុង​តែ​ផ្លាស់​ប្តូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជុំវិញ​ពិភពលោក ហើយ​វា​ក៏​បាន​បង្ក​ការ​ប៉ះពាល់​ដល់​ការ​ប្រកបការងារ និង​អាជីវកម្ម​ផង​ដែរ ។ បញ្ហា​ធំ​មួយ​ក្រៅពី​ធ្វើ​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ខាតបង់​ប្រាក់​ចំណូល​គឺ វា​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នកធ្វើការ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ជួប​នូវ​ព័ត៌មាន​មិនល្អ​លើ​ប្រព័ន្ធ​សង្គម​ជា​រៀងរាល់ថ្ងៃ​ក្រោម​ប្រធានបទ​កូ​វី​ដ ១៩​នេះ…

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ កំពុង​តែ​ផ្លាស់​ប្តូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជុំវិញ​ពិភពលោក ហើយ​វា​ក៏​បាន​បង្ក​ការ​ប៉ះពាល់​ដល់​ការ​ប្រកបការងារ និង​អាជីវកម្ម​ផង​ដែរ ។ បញ្ហា​ធំ​មួយ​ក្រៅពី​ធ្វើ​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ខាតបង់​ប្រាក់​ចំណូល​គឺ វា​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នកធ្វើការ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ជួប​នូវ​ព័ត៌មាន​មិនល្អ​លើ​ប្រព័ន្ធ​សង្គម​ជា​រៀងរាល់ថ្ងៃ​ក្រោម​ប្រធានបទ​កូ​វី​ដ ១៩​នេះ ។

ខាងក្រោម គឺជា​គន្លឹះ​ងាយ​ៗ​ដែល​អ្នក​អាច​អនុវត្ត​បាន​ដោយ​ខ្លួនឯង​ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ និង​អាច​រក​លុយ​បាន​ដោយ​មិន​ចេះ​ហត់នឿយ ៖

១. កំណត់​គោលដៅ​ច្បាស់លាស់
ទោះជា​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​មានការ​ផ្លាស់​ប្តូរ​ពិតមែន​ក្តី អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​វា​ប៉ះពាល់​ដល់​គោលដៅ​ដែល​អ្នក​ចង់​សម្រេច​សម្រាប់​ខ្លួនឯង​ទេ ។ ដូច្នេះ​អ្នក​គួរតែ​យក​ពេលវេលា​មក​គិត​ឡើង​វិញ​នូវ​អ្វី​ដែល​អ្នក​ចង់​សម្រេច​ក្នុងថ្ងៃនេះ ស​ប្តា​ហ៍​នេះ និង​ខែ​នេះ ។ ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​អ្នក​យកចិត្តទុកដាក់​លើ​ការងារ និង​ចៀសវាង​ការ​រំខាន​អារម្មណ៍​ដែល​ប៉ះពាល់​ដល់​ការងារ​អ្នក ។

២. ឈប់​អាន​ព័ត៌មាន​មិនល្អ
វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ឈប់​ទទួល​យល​ព័ត៌មាន​ទាំងស្រុង​ទេ តែ​អ្នក​គួរតែ​កំណត់​ពេលវេលា​ច្បាស់លាស់​សម្រាប់​ការ​អាន​ព័ត៌មាន មិនមែន​អង្គុយ​អាន​វា​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ទុក​ការងារ​អ្នក​ចោល​ទេ ។ ឧទាហរណ៍​ដូច​ជា បន្ទាប់​ពី​បញ្ចប់​កិច្ចការ​ចំនួន ៤ មុខ​ហើយ អ្នក​អាច​បើក​ប្រព័ន្ធ​សង្គម ១៥​នាទី​ដើម្បី​សម្រាក​ជាដើម ។

៣. បង្កើត​ទម្លាប់​ល្អ​ៗ
ជា​ទូទៅ ទម្លាប់​គឺជា​ចំណុច​សំខាន់​ប្រសិនបើ​អ្នក​ចង់​ធ្វើការ​ដោយ​មាន​ប្រសិទ្ធិ​ភាព​ជា​ពិសេស​ប្រសិនបើ​អ្នកមាន​អ្វី​ដែល​រំខាន​ច្រើន​នៅ​ជុំវិញ​ខ្លួន ។ ពេល​ដែល​អ្នកមាន​ទម្លាប់​ល្អ​ហើយ រាង​កាយ​របស់​អ្នក​នឹង​ដំណើរការ​ដោយ​ខ្លួនឯង ហើយ​អ្នក​អាច​សម្រេច​បាន​កិច្ចការ​ច្រើន​ទោះ​ដោយ​មិន​ចាំបាច់​ចំណាយពេល​បញ្ចុះបញ្ចូល​ខ្លួនឯង​យូរ​ផង​ដែរ ។

៤. វាយតម្លៃ​ខ្លួន​ឡើង​វិញ
មុន​ពេល​ចូល​ដំណេក អ្នក​គួរតែ​វាយតម្លៃ​លើ​ខ្លួន​ឡើង​វិញ​ដើម្បី​មើល​ដឹង​ថា​តើ​អ្នក​បាន​សម្រេច​នូវ​កិច្ចការ​ដែល​អ្នកមាន​គម្រោង​សម្រេច​ក្នុង​ថ្ងៃ​នោះ ឬ​នៅ ។ ការ​គូស​កិច្ចការ​ដែល​បាន​សម្រេច​ចោល​ចេញពី​បញ្ជី​កិច្ចការ​ដែល​ត្រូវ​បំពេញ​ផ្តល់​នូវ​កម្លាំងចិត្ត​ដ៏​ខ្លាំង​ដល់​មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ