ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ ពន្យារពេល​ការ​បង្ខាំង​មនុស្ស ​​រហូត​ដល់​ថ្ងៃ​ទី​១១​​ ឧសភា

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២៨​ មេ​សា ​សម្រេច​លើ​ការ​ពន្យារពេល ការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​រហូត​ដល់​ថ្ងៃ​ទី​១១​ ឧសភា ។ វិធានការ​នោះ​សំដៅ​ចៀសវាង​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស​COVID-19​ដែល​កំពុង​មាន​ភាព​ខ្លាំងក្លា​នៅ​រុ​ស្ស៊ី​។…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២៨​ មេ​សា ​សម្រេច​លើ​ការ​ពន្យារពេល ការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​រហូត​ដល់​ថ្ងៃ​ទី​១១​ ឧសភា ។ វិធានការ​នោះ​សំដៅ​ចៀសវាង​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស​COVID-19​ដែល​កំពុង​មាន​ភាព​ខ្លាំងក្លា​នៅ​រុ​ស្ស៊ី​។

លោកពូ​ទី​ន ​ប្រកាស​ពី​ការ​ពន្យារពេល​នោះ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ ជាមួយ​បណ្ដា​អ្នក​ទទួល​ខុសត្រូវ​រដ្ឋាភិបាល និង​ប្រធាន​តំបន់​នានា ផ្សាយ​តាម​ទូរទស្សន៍​។ ការ​រិ​ត​ត្បិត​ដែល​រារាំង​ពលរដ្ឋ​រុស្ស៊ី​​មិន​ឲ្យ​ទៅ​កាន់​កន្លែងធ្វើការ ត្រូវ​លុប​ចោល​នា​ដំណាច់​ខែមេសា តែ​លោកពូ​ទី​ន​ថ្លែង​ថា កម្រិត​កំពូល​នៃ​ការ​ឆ្លង​វីរុស​នោះ​នៅ​រុ​ស្ស៊ី​នៅ​មិន​ឈាន​ដល់​នៅឡើយ​។

ប្រមុខរដ្ឋ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​រៀបចំ​វិធានការ​ថ្មី​ៗ ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​និង​ប្រជាជន​ព្រមទាំង​ផ្ដល់​នា​ថ្ងៃ​ទី​៥​ឧសភា បណ្ដា​អនុ​សាស​ន៏​ស្ដី​ពី​ការ លុប​ចោល​បន្តិច​ម្ដង​ៗ​ការ​បង្ខាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ