ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍​នៅ​ខេត្ត​ក្រចេះ​ហាក់​កំរើកឡើង​​វិញ​ក្រោយ​ជំងឺ​កូ​វី​ដ​-១៩​ស្ងប់ស្ងាត់

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ស្ថានភាព​ជម្ងឺ​កូ​វី​ដ​-១៩ បាន​នឹង​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ធូរស្រាល​វិញ​ទៅ​ហើយ​នោះ​ ស្ថានភាព​អ្នក​ធ្វើ​ដំណើរ និង​អ្នក​ទេ​ចស​ចរណ៍​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​នៅ​តាម​តំបន់​ទេសចរណ៍នានា​ក្នុង​ខេត្តក្រចេះ ហាក់ដូចជា​មាន​អត្រា​កើនឡើង​វិញ​បន្តិច ក្នុង​អំឡុង​មួយ​រយៈ​ពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​…

ខេត្តក្រចេះ ​៖ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ស្ថានភាព​ជម្ងឺ​កូ​វី​ដ​-១៩ បាន​នឹង​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ធូរស្រាល​វិញ​ទៅ​ហើយ​នោះ​ ស្ថានភាព​អ្នក​ធ្វើ​ដំណើរ និង​អ្នក​ទេ​ចស​ចរណ៍​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​នៅ​តាម​តំបន់​ទេសចរណ៍នានា​ក្នុង​ខេត្តក្រចេះ ហាក់ដូចជា​មាន​អត្រា​កើនឡើង​វិញ​បន្តិច ក្នុង​អំឡុង​មួយ​រយៈ​ពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ លោក ជួប រតនា បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែមេសា នេះ​ថា ស្ថាន​ភាព​ភ្ញៀវ​ទេសចរទាំង​នៅ​ក្នុង​ខេត្ត​និង​នៅ​ក្រៅ​ខេត្ត បាន​មក​លេង​កំសាន្ត​នៅ​តាម​តំបន់​រម​ណី​យ​ដ្ឋា​ន​ទេសចរណ៍​នានា​ក្នុង​ខេត្ត ក្នុង​អត្រា​កើនឡើង​វិញ​បន្តិច​ចាប់ពី​ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​រហូត មក​ទល់​និង​ពេល​នេះ​។

តំបន់​ទេសចរណ៍​ក្នុង​ខេត្តក្រចេះ ដែល​កំពុង​តែ​​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ទៅ​លេង​កំសាន្ត​នោះ ភាគច្រើន ផ្តោត​សំខាន់​លើ​តំបន់​អន្លង់​ផ្សោត តំបន់​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី និង​តំបន់​ទេសចរណ៍ ប្រ​វត្ត​ិសាស្ត្រ​វត្ត​សរសរ​១០០ ដែល​តំបន់​ទេសចរណ៍​ទាំង​បី​ខាងលើ​នេះ​គឺ​ស្ថិត នៅ​លើ​ផ្លូវ​តែ​មួយ មាន​ទីតាំង​ប្រ៉​ប​ និង​ដង​ទន្លេមេគង្គ​ខេត្តក្រចេះ​។

លោក​ជួប រតនា បាន​បញ្ជាក់​ថា បើ​ទោះបីជា​អត្រា​ភ្ញៀវ​ហាក់​មាន​សន្ទុះ​បន្តិច​ក្រោយ​ពី​ស្ងប់ស្ងាត់ អស់​មួយ​រយៈ​ពេល​យ៉ាងណា​ក្តី តែ​ដើម្បី​បង្ការ​ទប់ស្កាត់​ប្រឆាំង​និង​ជម្ងឺឆ្លង​ជាស​កល​មួយ​នេះ អាជ្ញាធរ ពិសេស​មន្ត្រី​ទេសចរណ៍​ដែល​នៅ​ប្រចាំការ​តាម​តំបន់ ទេសចរណ៍​គោលដៅ​គឺ​នៅ​តែ​បន្ត​ជម្រុញ​ឲ្យ ភ្ញៀវ​ប្រើ​ម៉ាស់ លាង​ដៃ​និង​អាល់កុល ព្រមទាំង​ការ​នៅ​គម្លាត​ពី​គ្នា​នៅ​រាល់​ការ​ជួបជុំ​។

តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ចូល​មក​ទស្សនា លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​នេះ​គិត​ចាប់ពី​ថ្ងៃ​ទី​១​ខែមេសា​ មក​ដល់​ចុង​ខែមេសា គឺ​មាន​ចំនួន​ត្រឹមតែ​៤​ពាន់​នាក់​តែ​ប៉ុណ្ណោះ ខ​ណៈ​​ចំនួន​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំទៅ​ដែល​មាន​ចំនួន​រហូត​ដល់​១៤​ម៉ឺន​នាក់ គឺ​ឃើញ​ថា​មាន​គម្លាត​គ្នា​យ៉ាងច្រើន​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ