ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ដាស់​ស្មារតី​អ្នកបើកបរ​កុំឱ្យ​ងងុយដេក​ពេល​កាន់ចង្កូត​រថយន្ត

9 ឆ្នាំ មុន

នៅ​ពេល​ដែល​លោក​អ្នកបើកបរ​ផ្លូវ​ឆ្ងាយ ពិសេស​ពេល​យប់​វា​ហាក់ដូចជា រឿង​សាមញ្ញ​ទៅ​ហើយ ដែល​អ្នក​កាន់ចង្កូត​បញ្ជា​យានយន្ត​មាន​អារម្មណ៍​ងងុយដេក បន្ទាប់​ពី​មានការ​នឿយណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​អស់​ជា​ច្រើន​ម៉ោង​នោះ ។ កត្តា​នេះ​គឺជា​ស្ថានភាព​គ្រោះថ្នាក់​មួយ ប្រសិនបើ​អ្នកបើកបរ​នៅ​តែ​បង្ខំចិត្ត​បន្តដំណើរ​ទៅ​មុខ​ទៀត​នោះ ។ ដូចនេះ ជា​ដំណោះស្រាយ​ដ៏​ប្រសើរ

នៅ​ពេល​ដែល​លោក​អ្នកបើកបរ​ផ្លូវ​ឆ្ងាយ ពិសេស​ពេល​យប់​វា​ហាក់ដូចជា រឿង​សាមញ្ញ​ទៅ​ហើយ ដែល​អ្នក​កាន់ចង្កូត​បញ្ជា​យានយន្ត​មាន​អារម្មណ៍​ងងុយដេក បន្ទាប់​ពី​មានការ​នឿយណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​អស់​ជា​ច្រើន​ម៉ោង​នោះ ។ កត្តា​នេះ​គឺជា​ស្ថានភាព​គ្រោះថ្នាក់​មួយ ប្រសិនបើ​អ្នកបើកបរ​នៅ​តែ​បង្ខំចិត្ត​បន្តដំណើរ​ទៅ​មុខ​ទៀត​នោះ ។ ដូចនេះ ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​ចូរ​អ្នក​អនុវត្ត​នូវ​គោលការណ៍​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ដើម្បី​ដាស់​ស្មារតី​កុំឱ្យ​លង់លក់​ពេល​បើកបរ​៖

ក​/​ប្រើប្រាស់​អាហារ និង​ភេសជ្ជៈ​ដើម្បី​ដាស់​ស្មារតី
១-​ទទួលទាន​ចំណី​ហឹះ​ឬ​មាន​រសជាតិ​ជាប់​អណ្តាត និង​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជាដើម ។ ការ​បរិភោគ​អាហារ​ទាំងនេះ អាច​នឹង​ជួយ​បង្កើន​នូវ​កម្រិត​នៃ​ភាព​ដាស់​ស្មារតី​ដល់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព ។ ចំពោះ​ចំណី​គួរ​ញ៉ាំ​នោះ រួម​មាន ចំណី​ដែល​អ្នក​ទំពា​គ្រួ​ប​ៗ​ឬ​ជញ្ជក់​យក​រសជាតិ មាន​ផ្លែ​ប៉ោម ក្រូច ឬ​គ្រឿង​ម្ជូរ​ជាដើម ។
២-​ពិសា​យឺត​ៗ ប្រសិនជា​អ្នកមាន​ជាប់​មក​ជាមួយ​ដោយ​អាហារ​សម្រន់​នំចំណី​បន្តិចបន្តួច​នោះ គឺ​ទទួលទាន​វា​ម្តង​មួយ​ៗ ។ ម្យ៉ាងទៀត គួរ​ខាំ​វា​ចឹប​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។
៣-​ទទួលទាន​ភេសជ្ជៈ​យឺត​ៗ ។ កាហ្វេ​គឺ​មានមុខ​ងារ​យ៉ាង​ពិសេស​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អី​ុ​ន ដែល​អាច​រក្សា​ស្មារតី​របស់​អ្នក​បាន​ល្អ​មិន​ឱ្យ​មាន​អារម្មណ៍​ងងុយដេក ។
៤-​ចៀសវាង​ពិសា​ស្ករ ពីព្រោះ​វា​អាច​បណ្តាល​ឱ្យ​អ្នក​លង់លក់ ឬ​ដេក​រលីវ​ៗ​បាន​យ៉ាង​ងាយ ហើយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ខួរក្បាល​របស់​អ្នកមាន​ភាព​ច្របូកច្របល់ បន្ទាប់​ពី​ទទួលទាន​រួច ។
៥-​ទំពា​ស្ករ​កៅស៊ូ​ជាប់​ជា​និច្ច ធ្វើ​ដូច្នេះ​វា​អាច​បញ្ឈប់​ការ​ស្ងាប និង​អារម្មណ៍​ងងុយដេក​បាន ។
៦-​ធ្វើ​អ្វីមួយ​ដែល​កាន់តែ​ជំរុញ​ស្មារតី​ដល់​អ្នក ឧទាហរណ៍ៈ ការ​ទំពា​គ្រួ​ប​ៗ​នៃ​កម្ទេច​ទឹកកក ឬ​ពិសា​គ្រាប់​ផ្កាឈូករ័ត្ន ពីព្រោះ​សកម្មភាព​នៃ​ការ​ទំពា​បាន​ដាស់​ស្មារតី​អ្នក​ឱ្យ​ប្រសើរ​ទ្បើ​ង ។

ខ​/​រក្សា​ភាព​ត្រជាក់​ក្នុង​រថយន្ត
១-​សា​រេ​សីតុណ្ហភាព​ក្នុង​រថយន្ត​ឱ្យ​មាន​កម្រិត​ទាប​ជាង​មុន គឺ​លៃ​យ៉ាងណា​ឱ្យ​ត្រជាក់​ជាង​ធម្មតា​បន្តិច​តាម​ដែល​អ្នក​ចូល​ចិត្ត ។ ប៉ុន្តែ​មិន​ឱ្យ​ត្រជាក់​ខ្លាំង​ទ្បើ​យ គឺ​ល្មម​គ្រប់គ្រាន់​ពេល​ដែល​សរីរាង្គកាយ និង​ខួរក្បាល​របស់​អ្នក​ត្រូវការ ។ សា​រេ​រន្ធ​ខ្យល់​ត្រជាក់​ផាត់​មក​ឱ្យ​ចំ​ផ្ទៃមុខ​របស់​អ្នក ។
២-​លុប​សម្អាត​មុខ​និង​កញ្ចឹងក​របស់​អ្នក​នឹង​កន្សែង​ត្រជាក់ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​មួយ​រំពេច ។
៣-​បើក​បង្អួច នៅ​ពេល​នោះ​កម្លាំង​ខ្យល់​ត្រជាក់​បុក​ខ្លាំង​លើ​ផ្ទៃមុខ​របស់​អ្នក​អាច​ជួយ​ឱ្យ​អ្នក​ស្វាង​ពី​អារម្មណ៍​នឿយណាយ​នោះ​បាន ។

គ​/​ចាក់​បន្លឺ​គ្រឿង​បំពង​សំ​ទ្បេ​ង
១-​ស្តាប់​តន្ត្រី​ដែល​អ្នក​មិន​ចូល​ចិត្ត ការ​ធ្វើ​ឱ្យ​អ្នក​ធុញថប់​កាន់តែ​ខ្លាំង ធ្វើ​ឱ្យ​ស្មារតី​អ្នក​កាន់តែ​ប្រសើរ ។ អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ​នោះ គឺ​ស្តាប់​ចម្រៀង​មនោសញ្ចេតនា និង​រូ​មែន​ទិច ពីព្រោះ​អ្នក​នឹង​មាន​អារម្មណ៍​រីករាយ ហើយ​ក៏​ចាប់ផ្តើម​ងងុយ​តែ​ម្តង ។ ចំណុច​មួយទៀត គឺ​ត្រូវ​មួល​ដំ​ទ្បើ​ង​សំ​ទ្បេ​ង​ឱ្យ​ខ្លាំង ទើប​ជា​ការ​ប្រសើរ ។
២-​ច្រៀង​តាម​វិទ្យុ ឬ​ឆ្លើយឆ្លង​ជាមួយ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត ។ ប៉ុន្តែ​ចៀសវាង​និយាយ​តាម​ទូរស័ព្ទ ព្រោះ​វា​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ខុសច្បាប់​ចរាចរណ៍​ទៀត​ផង ។

ឃ​/​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ក្នុង​រថយន្ត
១-​គ្រវីក្បាល​របស់​អ្នក​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ដកដង្ហើម​វែង​ៗ ។ ទម្លាក់​មុខ​ចុះ ប្រសិនបើ​ចាំបាច់ ។
២-​យកដៃ​ម្ខាង​ដាក់​ចេញ​ក្រៅ​កញ្ចក់​ទប់​ខ្យល់ ។
៣-​ងើប​ខ្លួន​ទ្បើ​ង​ចេញពី​កៅអី​បន្តិច ។
ង​/​ប្រើ​ឱសថ​ជំនួយ
សម្រេចចិត្ត​ប្រើ​ឱសថ​តាម​វេជ្ជបញ្ជា ប្រសិនបើ​ភាព​លង់លក់​នៅ​ពេល​បើក គឺជា​គ្រោះថ្នាក់​ដែល​មិន​អាច​ចៀស​ផុត​បាន ៕

    ​      ​