ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​អ្នក​មាននៅ​អាស៊ី​នាំ​គ្នា​សន្សំ​លុយ​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

កាលពី​ខែកញ្ញា ពេល​ដែល​ហុងកុង​ជួប​ប្រទះ​នូវ​ការ​ធ្វើ​កូប​កម្ម​ពេញ​ផ្លូវ លោក ថូ​នី យឹ​ង (Tony Yeung) ដែល​ជា​អ្នក​ស្នង​តំណែង​ក្រុមហ៊ុន​មួយ នៅ​មាន​ជំនឿ​ចិត្ត​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅឡើយ ។…

កាលពី​ខែកញ្ញា ពេល​ដែល​ហុងកុង​ជួប​ប្រទះ​នូវ​ការ​ធ្វើ​កូប​កម្ម​ពេញ​ផ្លូវ លោក ថូ​នី យឹ​ង (Tony Yeung) ដែល​ជា​អ្នក​ស្នង​តំណែង​ក្រុមហ៊ុន​មួយ នៅ​មាន​ជំនឿ​ចិត្ត​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅឡើយ ។ លោក​បាន​ហោះហើរ​ជា​ប្រចាំ​រវាង​អាស៊ី និង​អ៊ឺ​រ៉ុ​ប​ដើម្បី​ជួយ​គ្រប់គ្រង​ក្រុមហ៊ុន និង​ដៃគូ​សហការ​ផ្សេង​ៗ​ដើម្បី​រក​ឱកាស​រក​លុយ ។

ប៉ុន្តែ​ក្នុង​កំឡុង​ពេល​ដែល​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​នូវ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រប់​ប្រទេស​នេះ លោក យឹ​ង ស្ថិត​ក្នុង​ចំណោម​ក្រុម​គ្រួសារ​អ្នក​មាននៅ​អាស៊ី​ជា​ច្រើន​ដែល​មិន​ជឿជាក់​ថា​សេដ្ឋកិច្ច​អាច​ងើបឡើង​បាន​លឿន​ទៅ​វិញ ។

ក្នុង​ពេល​ដែល​អ្នក​មាននៅ​អ៊ឺ​រ៉ុ​ប និង​អា​មេ​រិ​ក​នាំ​គ្នា​ប្រមូល​ទិញ និង​វិនិយោគ​ក្នុង​កំឡុង​ពេល​តម្លៃ​ធ្លាក់​ចុះ ក្រុម​គ្រួសារ​អ្នក​មាននៅ​អាស៊ី​បែរជា​មានការ​ប្រុង​ប្រយ័ត្ន​ទៅ​វិញ និង​កំពុង​តែ​ប្រមូលប្រាក់​ដើម្បី​ការពារ​ទុក​ពេល​មាន​គ្រាអាសន្ន ។

លោក យឹ​ង ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Peterson Group បាន​និយាយ​ថា ពួក​យើង​បាន​ដើរ​ផ្លូវ​ដែល​ប្រុង​ប្រយ័ត្ន​បំផុត​ដើម្បី​តាមដាន​ការ​វិនិយោគ​របស់​ពួក​យើង​ជា​មុន​សិន និង​ដើម្បី​ការពារ​ខ្លួន ។ លោក​បាន​បន្ត​ទៀត​ថា សម្រាប់​គ្រួសារ​លោក វា​មិនមែន​ជា​បញ្ហា​ទេ​ក្នុង​ការ​មិន​ចាប់​យក​ឱកាស​មួយ តែ​វា​ជា​បញ្ហា​ប្រសិនបើ​ខាតបង់​លុយ ។

លោក​ចូ​សេ​ហ្វ ភូ​ន (Joseph Poon) ដែល​ជា​ប្រធាន​នៅ​ធនាគារ DBS Private Bank ក្នុង​ប្រទេស​សិង្ហ​បុរី បាន​និយាយ​ថា អតិថិជន​ដែល​មក​ពី​គ្រួសារ​មាន​ស្តុកស្តម្ភ​របស់​លោក​ក៏​ប្រើ​យុទ្ធសាស្ត្រ​ស្រ​ដៀង​នឹង​ពេល​មានការ​ផ្ទុះ​ជម្ងឺសារ​កាលពី​ឆ្នាំ ២០០៣ ដែរ ។
អ្វី​ដែល​មនុស្ស​ភាគច្រើន​ព្រួយបារម្ភ​ច្រើន​ជាងគេ​គឺ​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ជុំវិញ​ពិភពលោក និង​ផល​ប៉ះពាល់​របស់​វា​ទៅ​លើ​ការ​ចាយវាយ​របស់​មនុស្ស ។ គ្រាន់តែ​សហរដ្ឋអាមេរិក​មួយ​ក៏​មាន​មនុស្ស​ដល់​ទៅ ២៦.៥​លាន​នាក់​ទៅ​ហើយ​ដែល​បាន​ស្នើ​សុំ​ប្រាក់​ជំនួយ​ខណៈ​ដែល​គ្មាន​ការងារ​ធ្វើ​ក្នុង​រយៈពេល ៥​ស​ប្តា​ហ៍​កន្លង​មកនេះ ។

លោក រ៉ូ​ប៊ី​ន ផូ (Robin Pho) ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Right People Renewable Energy និង​ជួយ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​អ្នកមាន​មួយ​ចំនួន​បាន​និយាយ​ថា ក្រុម​គ្រួសារ​អ្នកមាន​មួយ​ចំនួន​ដែល​លោក​បាន​និយាយ​ជាមួយ​បាន​លក់​ទ្រព្យ​ដើម្បី​ទុក​លុយ​សម្រាប់​គ្រាអាសន្ន ។ប៉ុន្តែ​សម្រាប់​ក្រុម​គ្រួសារ​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​ចិន​បាន​ចាប់ផ្តើម​វិនិយោគ​វិញ​ហើយ​បន្ទាប់​ពី​ប្រទេស​បើក​ដំណើរការ​សេដ្ឋកិច្ច​ធម្មតា​វិញ ។

យោង​ទៅ​តាម​លោក​នី​ក សាវ (Nick Xiao) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hywin International បាន​និយាយ​ថា ព្រោះ​ទីផ្សារ​មាន​ភាព​មិន​ប្រាកដប្រជា មិន​មាន​ន័យ​ថា​អ្នកមាន​អង្គុយ​ដកដង្ហើម​ចោល​ទេ ។ អ្នកមាន​កំពុង​តែ​សកម្ម​យ៉ាង​ខ្លាំង និង​តាមដាន គិត ព្រមទាំង​ឈ្លោះ​គ្នា​ជា​ប្រចាំ​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ ។ ពួក​គេ​មិន​ចង់​ខាតបង់​ឱកាស​ដូច​នៅ​ឆ្នាំ ២០០៨ ឡើយ ។

យ៉ាងណា​ក្តី លោក​យឹ​ង​បន្ត​ព្រមាន​ថា អ្នក​វិនិយោគ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​មុន​ពេលធ្វើការ​វិនិយោគ​ធំ​ៗ​ក្នុង​ពេល​ដែល​មិន​ប្រាកដប្រជា​នេះ ។ ព្រោះតែ​តម្លៃ​ប្រេង​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​លឿន ហើយ​រដ្ឋាភិបាល​បន្ត​ផ្លាស់​ប្តូរ​វិធានការ​ឆ្លើយ​តប​នឹង​កូ​វី​ដ ១៩ នេះ​ទៀត ការ​ខាតបង់​ពី​ការ​ដើរ​ផ្លូវខុស​គឺ​ពិតជា​ធ្ងន់ធ្ងរ​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ