ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ភ័យ​ស្លន់​ពេល​ឃើញ​ភ្លើង​ឆេះ​ជញ្ជ្រាំង​ស្រូវ​រាលដាល​ដល់​ផ្ទះ​ទៀត

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​ឆាបឆេះ​ជញ្ជ្រាំង​ស្រូវ រហូត​រាលដាល​ដល់​ផ្ទះ​ទៀត ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ស្លន់ស្លោរ​យ៉ាង​ខ្លាំង តែ​សំណាង​ល្អ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ពន្លត់​បាន​ទាន់​ពេល គ្រាន់តែ​ឆេះ​ខូចខាត​តិចតួច​ប៉ុណ្ណោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៨…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​ឆាបឆេះ​ជញ្ជ្រាំង​ស្រូវ រហូត​រាលដាល​ដល់​ផ្ទះ​ទៀត ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ស្លន់ស្លោរ​យ៉ាង​ខ្លាំង តែ​សំណាង​ល្អ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ពន្លត់​បាន​ទាន់​ពេល គ្រាន់តែ​ឆេះ​ខូចខាត​តិចតួច​ប៉ុណ្ណោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ករណី​ខាងលើ​ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​នេះ គឺ​សង្ស័យ​ថា អាច​មក​មាន​មនុស្ស​ដុត​សំរាម ទើប​រាលដាល​ឆេះ​ជញ្ជ្រាំង​ស្រូវ រួច​បន្ត​រហូត​ដល់​ឆេះ​ផ្ទះ​ពលរដ្ឋ តែ​នេះ​សំណាង​ហើយ​ដែល​សមត្ថកិច្ច​បាន​ចុះ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា គ្រាន់តែ​ឆេះ​របង​ផ្ទះ ឆេះ​បង្គន់ និង​ដំណាំ​របស់​ប្រជាពលរដ្ឋ​ប​ន្តិ​បន្តួច​ប៉ុណ្ណោះ​។

សមត្ថកិច្ច​បន្ត​ថា ក្នុង​ការ​ចុះ​អន្តរាគមន៍​នេះ ឃើញ​មាន​វត្តមាន​លោក​ណុ​ប ចំរើន អភិបាលក្រុង​ស្វាយ​រៀង បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង កងរាជអាវុធហត្ថ​ក្រុង ហើយ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង ទើប​អាច​គ្រប់គ្រង​សភាពការណ៍​បាន​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ចំពោះ​ការ​ខូចខាត​មិន​បណ្តាល​ឱ្យ​ខូចខាត​ដល់​ផ្ទះ​ខ្លាំង​នោះ​ទេ គ្រាន់តែ​ឆេះ​របង ឆេះ​ដើមឈើ និង​បង្គន់​១​ខ្នង និង​ដំណាំ​បន្តិចបន្តួច​នៅ​ខាងក្រោយ​ផ្ទះ​ពលរដ្ឋ​ប៉ុណ្ណោះ​។

ហើយ​កន្លង​លោក ម៉ែ​ន វិបុល អភិបាលខេត្ត ក៏​ធ្លាប់​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ភ្លើង​ធូ​ក ភ្លើងទាន ភ្លើងអគ្គិសនី​ជាដើម ដែល​បង្ក​ឱ្យ​ងាយ​ឆាបឆេះ​ជា​​អគ្គិភ័យ និង​សូម​ឱ្យ​បងប្អូន​ពលរដ្ឋ ប្រុង​ប្រយ័ត្ន​នូវ​ដែល​មាន​ភ្លៀង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ហើយ​​ត្រូវ​បិទ​ទូរស័ព្ទ ទូរទស្សន៍​វិទ្យុ​នៅ​ពេល​ដែល​មាន​ភ្លៀង​ផ្គរ និង​ត្រូវ​រក​កន្លែង​ទីទួល​សុវត្ថិភាព​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ