ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងត្រឹម​សន្តិសុខប្រចាំសាកល​វិទ្យាល័យ​នេះ ​មានប្រវត្តិ​​ប្រពន្ធ​​លួច​ផិតក្បត់​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សន្តិសុខ​​​ប្រចាំ​សាកលវិទ្យាល័យ​​មួយ​កន្លែង ត្រូវ​បាន​​គេ​​​ប្រទះ​ឃើញ​សាក​សព​ កាល​ពី​វេលា​​ម៉ោង​៥ ​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ មេ​សា នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​​ ស្ថិត​នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង…

ខេត្តបាត់ដំបង ​៖ សន្តិសុខ​​​ប្រចាំ​សាកលវិទ្យាល័យ​​មួយ​កន្លែង ត្រូវ​បាន​​គេ​​​ប្រទះ​ឃើញ​សាក​សព​ កាល​ពី​វេលា​​ម៉ោង​៥ ​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ មេ​សា នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​​ ស្ថិត​នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ​បង្កឱ្យ​ភ្ញាក់ផ្អើល​និង​បាន​រាយ​ការ​ណ៍​​ទៅ​សមត្ថកិច្ចចុះ
ពិនិត្យ ​។

អធិការ​ក្រុង​បាត់ដំបង លោក​ឆាង វណ្ណ​ឆៃ ​បាន​ប្រាប់ឱ្យ​ដឹង​​ថា ជន​រង​គ្រោះ​ខាងលើ ឈ្មោះ យឿ​ន យ៉ុ​ង ​អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ​។ គាត់​ធ្វើ​ជា​សន្តិសុខ​យាម​នៅ​សាកល​វិទ្យាល័យ​នេះ ​។ លោក​អធិការ​រូប​នេះ​បាន​និយាយ​ថា ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​សាក​ល​វិទ្យាល័យ​ ​ឈ្មោះឈឿ​ន រឿ​ន ភេទប្រុស ​អាយុ​៣៨​ឆ្នាំ ដែលជា​អ្នក​ប្រទះ​ឃើញ​សាកសព​សន្តិសុខ​រូប​នេះ​ដំបូង​គេ នៅ​ពេល​គាត់​ទៅ​លេង​បាល់​នៅ​ទីនោះ​។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង សន្តិសុខ​ឈ្មោះ​យឿ​ន យ៉ុ​ង បាន​ដេក​ស្លាប់​លើ​អង្រឹង ដោយ​មាន​ខ្សែចំណង​
រឹត​.​ក នៅ​ក្នុង​រោង​ខាងក្រោយ​សាកលវិទ្យាល័យ (​ក្នុង​បរិវេណ​សាកល​វិ​ទ្យ​ល័យ​) ដែល​គេ​សង្ស័យ​ជាបឋម​ថា ជន​រង​គ្រោះ​​ធ្វើឡើង​​ខ្លួនឯង ​ដោយ​ប្រើ​វិធី​ចង​.​ក ​។ បើ​តាម​ក្រុម​គ្រួសារ​ថា គាត់​ទំនងជា​មាន​វិបត្តិ​ក្នុង​ក្រុម​គ្រួសារ ដែល​មាន​ប្រវត្តិ​ជូរចត់​បន្សល់​ទុក​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ​រឿង​ប្រពន្ធ​ធ្លាប់​លួច​ផិតក្បត់​ ។

​ពាក់ព័ន្ធ​នឹង​ការ​ប្រទះ​ឃើញ​សាកសព​សន្តិសុខ​ខាងលើ​នេះ បើ​តាម​លោក​ឈឿ​ន វឿ​ន ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​សាកលវិទ្យាល័យ​​ដែល​សមត្ថកិច្ច​បាន​ស្រង់​សំដី​​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ដែល​លោក​ចេញ​ទៅ​លេង​បាល់​នៅ​ខាងក្រោយ​សាកលវិទ្យាល័យ​តាម​ផ្លូវ​ក្រោយ លោក​បានឃើញ​សន្តិសុខ​ឈ្មោះ យឿ​ន
យ៉ុ​ង ដេក​លើ​អង្រឹង តែ​លោក​មិន​បាន​ចាប់អារម្មណ៍​ថា គាត់​យ៉ាងណា​ទេ ក៏​ដើរ​ហួស​ទៅ​មើល​ឃ្លាំ​ង ​។ ប៉ុន្តែ​ពេល​ដើរ​ត្រលប់​មក​វិញ​ឃើញ​ឈ្មោះ យឿ​ន យ៉ុ​ង ដេក​ដូច​ខុស​ប្រក្រតី ខ្លួន​ក៏​ដើរទៅ​មើល​ស្រា​តែ​ឃើញ​គាត់​ដេក​អត់​ដកដង្ហើម ហើយ​មាន​ហូរ​ឈាម​ចេញ​តាម​មាត់ និង ឃើញ​មាន​ខ្សែភ្លើង (​ខ្សែ​ណិ​ត​វើក​) ដែល​ទុក​ចោល​ចង​ជាប់​នឹង​ក​របស់​គាត់ ទើប​ដឹង​ថា គាត់​ស្លាប់ ។

​លោក​បានរ​ត់ទៅ​ហៅ​កូនចៅ​បី​នាក់​ទៀត ឱ្យមក​ជួយ​មើល និង​បាន​រាយ​ការ​ណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ឲ្យ​ដឹង​តែម្តង​ទៅ​។ជាមួយនឹង​ការ​ស្លាប់​របស់​សន្តិសុខ​រូ​ប​នេះ បុរស​ម្នាក់​ឈ្មោះ ចាន់ ពិសិដ្ឋ អាយុ​៣១​ឆ្នាំ ដែល​ត្រូវ​សមត្ថកិច្ច​ដកស្រង់​សំដី​ដែរ​ថា ប្រហែល​៥​ឆ្នាំ​មុន ឪពុកក្មេក​ខ្លួន​ធ្លាប់​មាន​វិបត្តិ​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​ប្រពន្ធ​គាត់​ផិតក្បត់​។ ចាប់តាំងពី​ពេល​នោះ​មក ​គាត់​ហាក់​មាន​វិបត្តិ​ផង និង​មាន​ជំងឺ​រ៉ាំ​រៃ​ប្រចាំ​កាយ​ផង ​។

កូនប្រសារ​រូប​និយាយ​ថា គាត់​តែង​ផឹកស្រា​រាល់ថ្ងៃ​មិន​ដែល ​បាន​ហូប​បាយ​ទេ តែ​ក្រោយមក​ គាត់​បាន​ផ្អាក​ផឹក​បាន​ប្រហែល​កន្លះ​ឆ្នាំ​កន្លង​ទៅ​នេះ​។ ប៉ុន្តែ​ស្រាប់តែ​មក​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ នៅ​សុខ​ៗ​គាត់​ហាក់​បាន​ចាប់ផ្ដើម​ផឹកស្រា​ឡើង​វិញ ហើយ​តែង​ឮ​គាត់​រអ៊ូរទាំ​ថា ​ពិបាក​ដកដង្ហើម​ ។ លុះ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ​ស្រាប់​តែ​មាន​គេ​ប្រាប់​ថា​ ឪពុកក្មេក​របស់​ខ្លួន​បាន​ចង់​.​ក​សម្លាប់​ខ្លួន​នៅ​សាកល​វិ​ទ្យ​ល័យ​ល័យ​កន្លែង​ធ្វើការ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។​

មន្ត្រី​មូលដ្ឋាន​រួម​ទាំង​មន្ត្រី​ជំនាញ​បច្ចេកទេស​ផង បាន​ចុះ​ទៅ​កាន់​ទីកន្លែង​កើតហេតុ​ភ្លាម​ៗ ក្រោយ​ពេល​ទ​ទូល​បាន​នូវ​ព័ត៌មាន​នេះ ដើម្បី​ពិនិត្យ​ទីតាំង​និង​សាកសព​ជន​រង​គ្រោះ​។ សមត្ថកិច្ច​បាន​និយាយ​ថា បើ​យោង​លើ​មន្ត្រី​ផ្នែក​បច្ចេកទេស ដែល​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​លើ​សាកសព គឺ​គេ​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត តាម​រយ​:​ប្រើប្រាស់​ខ្សែ​ចង​.​ក ​។ ប៉ុន្តែ​មូលហេតុ នៃ​ការ​ធ្វើ​អត្តឃាត​នេះ គេ​បាន​យោង​ទៅ​លើ​ការ​បំភ្លឺ​នានា​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​គេ​សង្ស័យ​ថា ទំនង​ដោយសារ​តែ​សន្តិសុខ​រូប​នេះ​មាន​វិបត្តិ​ផ្លូវចិត្ត រឿង​ប្រពន្ធ​ផិត​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គូប​ផ្សំ​នឹង​ជំងឺ​រ៉ាំ​រៃ​ប្រចាំ​កាយ​របស់​គាត់​ផង​ដែរ​។ ​

អត្ថបទសរសេរ ដោយ