ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍​នានា​ក្នុង​ខេត្តក្រចេះ​ឡើង​បន្តិច​​វិញ ខណៈកូវីដ១៩​ធូរស្រាល

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ​​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន​និង​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ធូរស្រាល​វិញ​ទៅ​ហើយ​នោះ ស្ថានភាព​អ្នក​ធ្វើ​ដំណើរ​និង​អ្នក​ទេ​​ស​ចរ​ក៏​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្តក្រចេះ ហាក់ដូចជា​មាន​អត្រា​កើនឡើង​វិញ​បន្តិច ក្នុង​អំឡុង​មួយ​រយៈពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​ ។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​…

ខេត្តក្រចេះ​ ៖ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ​​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន​និង​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ធូរស្រាល​វិញ​ទៅ​ហើយ​នោះ ស្ថានភាព​អ្នក​ធ្វើ​ដំណើរ​និង​អ្នក​ទេ​​ស​ចរ​ក៏​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្តក្រចេះ ហាក់ដូចជា​មាន​អត្រា​កើនឡើង​វិញ​បន្តិច ក្នុង​អំឡុង​មួយ​រយៈពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ លោក ជួប រតនា បាន​ថ្លែងប្រាប់​ឲ្យ​ដឹង ​នៅ​ថ្ងៃ​ទី​២៩ ​មេសា នេះ​ថា ស្ថានភាព​ភ្ញៀវ​ទេសចរ​ទាំង​នៅ​ក្នុង​ខេត្ត​និង​នៅ​ក្រៅ​ខេត្ត បាន​មក​លេង​កំសាន្ត​នៅ​តាម​តំបន់​រម​នី​យ​ដ្ឋា​ន​ទេសចរណ៍​នានា​ក្នុង​ខេត្ត ក្នុង​អត្រា​កើនឡើង​វិញ​បន្តិច​ ចាប់ពី​ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​រហូត​មក​ទល់​​​ពេល​នេះ ​។

តំបន់​​ទេសចរណ៍​ក្នុង​ខេត្តក្រចេះ ដែល​កំពុង​តែ​តាម​ការ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ទៅ​លេង​កំសាន្ត​នោះ ភាគច្រើន ផ្តោត​សំខាន់​លើ​តំបន់​អន្លង់​ផ្សោត តំបន់​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី និង​តំបន់​ទេសចរណ៍ ប្រ​វត្ត​សាស្ត្រ​​​វត្ត​ស​សរ​១០០ ដែល​តំបន់​ទេសចរណ៍​ទាំង​បី​ខាងលើ​នេះ​ គឺ​ស្ថិត​នៅ​លើ​ផ្លូវ​តែ​មួយ មាន​ទីតាំង​ប្រ៉​ប​ និង​ដង​ទន្លេ​មេគង្គ​ខេត្តក្រចេះ​។

លោក​ជួប រតនា បាន​បញ្ជាក់​ថា បើ​ទោះបីជា​អត្រា​ភ្ញៀវ ហាក់​មាន​សន្ទុះបន្តិច ក្រោយ​ពី​ស្ងប់ស្ងាត់ អស់​មួយ​រយៈ​ពេល​យ៉ាងណា​ក្តី តែ​ដើម្បី​បង្ការ​ទប់ស្កាត់​ប្រឆាំង​ និង​ជំងឺ​ឆ្លង​ជាស​កល​មួយ​នេះ អាជ្ញាធរ ពិសេស​​មន្ត្រី​ទេសចរណ៍​ ដែល​នៅ​ប្រចាំការ​តាម​តំបន់ ទេសចរណ៍​គោលដៅ​ គឺ​នៅ​តែ​បន្ត​ជម្រុញ​ឱ្យភ្ញៀវ​ប្រើ​ម៉ាស់ លាងដៃ ​និង​អាល់កុល ព្រមទាំង​ការ​នៅ​គម្លាត​ពី​គ្នា​នៅ​រាល់​ការ​ជួបជុំ​ ។

តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ចូល​មក​ទស្សនា លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​នេះ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ មេសា​ មក​ដល់​ចុង​ខែមេសា គឺ​មាន​ចំនួន​ត្រឹមតែ​៤​ពាន់​​នាក់​តែ​ប៉ុណ្ណោះ
ខណៈចំនួន​នេះ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំទៅ​ដែល​មាន​ចំនួន​រហូត​ដល់​១៤​ម៉ឺន​នាក់ គឺ​ឃើញ​ថា​ មាន​គម្លាត​គ្នា​យ៉ាងច្រើន ​។

អត្ថបទសរសេរ ដោយ