ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន​ថា សូម​ឱ្យ​ម្ចាស់​ទូក​មក​ដោះស្រាយ​ការ​ខូចខាត​នូវ​ពោង​សុវត្ថិភាព​យប់មិញ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ម​មេ​សា ឆ្នាំ​២០២០​ថា​«​សូម​ឱ្យ​ម្ចាស់​ទូក ដែល​បង្ក​ការ​ខូចខាត​នូវ​ពោង​សុវត្ថិភាព…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ម​មេ​សា ឆ្នាំ​២០២០​ថា​«​សូម​ឱ្យ​ម្ចាស់​ទូក ដែល​បង្ក​ការ​ខូចខាត​នូវ​ពោង​សុវត្ថិភាព នៅ​ឆ្នេរ​អូ​ឈើទាល កាលពី​យប់មិញ​នេះ ចូលខ្លួន​មក​ដោះស្រាយ ទូទាត់​សំណង រៀបចំ ការ​ជួសជុល​ឡើង​វិញ ផុត​វេលា​ថ្ងៃនេះ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៧:៣០​នាទី រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ស្រាវជ្រាវ ហើយនឹង​យក​មក​ធ្វើការ​ផ្តន្ទាទោស​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ តាម​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង ។​» នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក លោក គួ​ច​ចំរើន ។

បញ្ជាក់ ៖ (​ថវិកា​រៀបចំ​ពោង​សុវត្ថិភាព រដ្ឋបាល​ខេត្ត ខិតខំ​សន្សែសន្សំ​ថវិកា​ពី​ភ្ញៀវ​ទេសចរណ៍​ជិះទូក​កំសាន្ត​) ។ ដោយ​កន្លង​មក លោក​បាន​រៀបចំ​គ្រប់​វិធី ធ្វើ​យ៉ាងណា​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ កាន់តែ​ទាក់ទាញ​ភ្លៀង​ទេសចរ និង​ស្រស់​ស្អាត​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ