ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងចុចស៊ីផ្លេ និង​បើកកៀរ ផ្ទុះជម្លោះ​ចិន-​ខ្មែរ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់​ជា​អ្នក​បើករថយន្ត​បាន​រង​របួសដៃ​ក្នុង​ជម្លោះជា​មួយបុរសជនជាតិខ្មែរ​​ជាអ្នក​បើករ៉ឺម៉កម៉ូតូកង់រឿងចុចស៊ីផ្លេ និង​បើកកៀរ ដោយ​បុរសជា​អ្នក​បើករ៉ឺម៉ក​​ម៉ូតូ​កង់​បី​អះអាង​ថា ​ភាគី​ខាង​រថយន្ត​​ចុច​ស៊ី​ផ្លេ​ ហើយ​កៀរ​កង់​បី​របស់​គាត់​ ​រួច​បើកទ្វា​រថយន្ត​មក​ជេរ​​ និង​វាយ​គាត់​ បណ្តាល​រង​របួសស្រាល​…

រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់​ជា​អ្នក​បើករថយន្ត​បាន​រង​របួសដៃ​ក្នុង​ជម្លោះជា​មួយបុរសជនជាតិខ្មែរ​​ជាអ្នក​បើករ៉ឺម៉កម៉ូតូកង់រឿងចុចស៊ីផ្លេ និង​បើកកៀរ ដោយ​បុរសជា​អ្នក​បើករ៉ឺម៉ក​​ម៉ូតូ​កង់​បី​អះអាង​ថា ​ភាគី​ខាង​រថយន្ត​​ចុច​ស៊ី​ផ្លេ​ ហើយ​កៀរ​កង់​បី​របស់​គាត់​ ​រួច​បើកទ្វា​រថយន្ត​មក​ជេរ​​ និង​វាយ​គាត់​ បណ្តាល​រង​របួសស្រាល​ និងរហែក​អាវ ​ភ្លាម​ៗ​នោះ​គាត់​យក​​ទួណឺវីស​មក​ចាក់​ចំ​ដៃ​ខាងឆ្វេងរបស់អ្នកបើករថយន្ត​ ​បណ្តាល​​ឱ្យ​របួស​​ហូរ​ឈាម​ ចំណែកភាគី​ខាង​អ្នកបើកបរ​រថយន្តបានអះអាង​ថា គាត់​ឃើញ​ម៉ូតូ​កង់​បី​នោះ​បើក​ចូល​កៀរ​​រថយន្តរបស់​​គាត់​ ទើប​គាត់​ចុច​ស៊ី​ផ្លេ ស្រាប់តែ​អ្នក​រត់​កង់​បី​បាន​ជិះ​មក​ជេរ​គាត់​រហូត ទើប​គាត់​ឈប់​រថយន្ត​ដើម្បី​សួរនាំ​ បែរជា​​អ្នករត់ម៉ូតូកង់បី​យក​​ទួណឺវីស​មក​​ចាក់​​ដៃគាត់​តែ​ម្តង ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ​ខែមេសា​ ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​នឹង​ស្ថានីយ៍ទូរទស្សន៍មួយកន្លែង​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​​ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

​ភាគី​ខាង​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឈ្មោះ​អែម សម្បត្តិ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខ​របរ​​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី ស្នាក់​នៅ​ម្តុំ​ផ្សារ​ថ្មី​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​បាន​បើក​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​មក​ពី​គីឡូ​លេខ​៩​ រួច​ហើយ​ត្រឡប់​មក​វិញ​ ។

តាម​ប្រភពដដែលបាន​បន្ត​ថា លុះ​ពេល​គាត់​ធ្វើ​ដំណើរ​មក​​ដល់​​ផ្លូវភ្លោះ​គីឡូ​លេខ​៦ ស្រាប់តែ​មាន​រថយន្ត​មួយ​​គ្រឿង​​ប្រភេទ​មួយ​បាំង​កន្លះ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ២W-៨០១៩ ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​ដៅ​គ្នា​ បាន​បើករថយន្ត​កៀរ​រ៉ឺម៉កម៉ូតូកង់បីរបស់​​គាត់​ ហើយ​ចុច​ស៊ី​ផ្លេ​មិន​អោយ​គាត់​បើក​វ៉ា​នោះ​ទេ រ​ហូតមក​ដល់​ចំណុច​កើត​ហ​តុ​ខាងលើ​នោះ ស្រាប់តែ​​អ្នក​បើករថយន្ត​បាន​ឈប់​រថយន្ត​ ហើយ​បើកទ្វា​រថយន្ត​មក​ជេរ​​ និង​វាយគាត់​ បណ្តាល​រង​របួសស្រាល​ និង​រហែក​អាវ ​ភ្លាម​ៗ​នោះ​គាត់​យក​​ទួណឺ​វី​សមក​ចាក់​ចំ​ដៃ​ខាងឆ្វេង ​បណ្តាល​ឱ្យអ្នក​បើករថយន្តរងរបួស​​ហូរ​ឈាម​ ទើប​បង្កការ​ភ្ញាក់​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល ។

​ចំណែក​ភាគី​ខាង​​បុរស​ជា​អ្នក​បើករថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ គ្រាន់តែដឹង​ថា​ជា​ជនជាតិ​ចិន​ចេះ​និយាយ​ភាសា​ខ្មែរ​តិច​ៗ​បាន​ឲ្យ​ដឹង​ថា គាត់​បើករថយន្ត​ដឹក​ប្រពន្ធ​និង​កូន​មានគ្នា​​ទាំងអស់​៤​នាក់​ ។ ​នៅ​ពេលធ្វើ​ដំណើរ​តាម​ផ្លូវ​ គឺ​គាត់​ឃើញ​ភាគី​ខាង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​នោះ​បើក​ចូល​កៀរ​រថយន្ត​របស់​​គាត់​ ទើប​គាត់​ចុច​ស៊ី​ផ្លេ ស្រាប់តែ​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​នេះ​បាន​ជិះ​មក​ជេរ​គាត់​រហូត ទើប​គាត់​ឈប់​រថយន្ត​ដើម្បី​សួរនាំ​ បែរជា​​អ្នក​រត់រ៉ឺម៉កម៉ូតូកង់បី​យក​កូន​​ទួណឺ​វី​ស​មក​​ទៅ​ចាក់​លើ​គាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ ​​ភាគី​ខាង​អ្នក​បើកបរ​រថយន្ត​​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​គីឡូម៉ែត្រ​លេខ​៦​ដើម្បី​ឃាត់ខ្លួន​អ្នក​រត់រ៉ឺម៉កម៉ូតូកង់បី​​ចាត់ការ​​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ