ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លុយកាក់​: អ្នកជំនាញ​អោយ​ប្រយ័ត្ន​ស្ថានភាព «​ដាច់​ខែ​ដាច់ខ្យល់ »

3 ឆ្នាំ មុន

អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​និយាយ​ថា ​យុវ​ជន ​និង​យុវតី​កម្ពុជា​ជា​ច្រើន​បាន​មាន​ទម្លាប់​ចាយ​លុយ​មួយ​ដែល​អាច​នឹង​ធ្វើ​អោយ​ពួក​គេ​ពិបាក​នៅ​ពេល​អនាគត​ដោយសារ​តែ​ការ​ចំណាយ​គ្មាន​ផែនការ​ច្បាស់លាស់​។ លោក ទ្រី យ​ន សាស្ត្រាចារ្យ​ផ្នែក​ហិរញ្ញវត្ថុ​បាន​និយាយ​ថា យើង​ធ្លាប់​លឺ​ពាក្យ ក្នុង​ចំណោម​យុវជន និង​យុវតី​ច្រើន​និយាយ​គ្នា​លេង​ថា…

អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​និយាយ​ថា ​យុវ​ជន ​និង​យុវតី​កម្ពុជា​ជា​ច្រើន​បាន​មាន​ទម្លាប់​ចាយ​លុយ​មួយ​ដែល​អាច​នឹង​ធ្វើ​អោយ​ពួក​គេ​ពិបាក​នៅ​ពេល​អនាគត​ដោយសារ​តែ​ការ​ចំណាយ​គ្មាន​ផែនការ​ច្បាស់លាស់​។

លោក ទ្រី យ​ន សាស្ត្រាចារ្យ​ផ្នែក​ហិរញ្ញវត្ថុ​បាន​និយាយ​ថា យើង​ធ្លាប់​លឺ​ពាក្យ ក្នុង​ចំណោម​យុវជន និង​យុវតី​ច្រើន​និយាយ​គ្នា​លេង​ថា «ដាច់​ខែ​សឹង​ដាច់ខ្យល់ »​។ ឃ្លា​នេះ ពួក​គេ​ចង់​និយាយ​សំ​ដោ​ទៅ លើ​ស្ថានភាព​លុយកាក់ ដោយ​មានន័យ​ថា​ពេល​ដែល​ជិត​ដល់​ដាច់​ខែ​លុយ​ក​កាក់​ប្រាក់ខែ​របស់​ពួក​គេ​ចាយ​ស្ទើរ​អស់​ ។

លោក​និយាយ​ថា​ ពាក្យ​នេះ​មាន​ន័យ​ថា​យុវជន ​និង​យុវតី​ជា​ច្រើន​យល់​ថា​ចំណូល​របស់​ពួក​គេ​សឹងតែ​ទូរ​ទាត់​ការ​ចំណាយ​សឹង​មិន​បាន​។

លោកបាន​និយាយ​បន្ថែម​ថា ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ការ​ចំណាយ​ខ្ជះខ្ជាយទៅ​លើ របស់របរ ដែល​មិន​ចាំបាច់​ក៏​ជា មូលហេតុ​មួយ​ដែល​ធ្វើ​អោយ យុវជន ​និង​យុវតី ប្រឈម នឹង​ស្ថានភាព ដាច់​ខែ ដាច់ខ្យល់ នេះ​ដែរ​។

ការ​យល់​ដឹង​អំពី​អ្វី​គួរ​ចំណាយ​ និង​អ្វី​មិន​គួរ​ចំណាយ​នឹង​អាច​ជួយ​អោយ​យុវជន ​និង​យុវតី​កម្ពុជា​កាត់​បន្ថយ​ស្ថានភាព​ដាក់​ខែ​ដាច់ខ្យល់បាន​ខ្លះ ​។ វា​ជា​ការ​ចាំបាច់​ណាស់​ដែល ពួក​គេ​ត្រូវ​ចំណាយ តែ​ទៅ​លើ​អ្វី ដែល​ចាំបាច់​ខ្លាំង​ដើម្បី​ចៀសវាង​ស្ថានភាព​មួយ​នេះ​។ គេ​មិន​ត្រូវ​ទិញ​ទំនិញ​ពេល​ដែល​មានការ​បញ្ចុះតម្លៃ​ទេ ប៉ុន្តែ​ត្រូវ​ទិញ​នៅ ពេល​ត្រូវការវា​ជា​ចាំបាច់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ