ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​មួយ​ហាក់​មាន​ប្រសិទ្ធភាព​ព្យា​បាល​​អ្នកជំងឺ COVID-19

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ យោង​តាម​ការ​សិក្សារបស់​បារាំង​មួយ​ដែល​មិន​ទាន់​ចេញផ្សាយ​នៅឡើយ តែ​លទ្ធផល​ដំបូង​ៗ​ត្រូវ​បាន​លាតត្រដាងកាលពី​ថៃ្ង​ទី​២៧ មេ​សា​ថា ថ្នាំពេទ្យ IMMUNOMODULATEUR TOCILIZUMAB បាន​បង្ហាញ​ប្រសិទ្ធភាព ដើម្បី​បង្ការ​ការ​រលាក​សួត​ដ៏​ឆាប់​របស់​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស…

ប្រទេស​បារាំង ៖ យោង​តាម​ការ​សិក្សារបស់​បារាំង​មួយ​ដែល​មិន​ទាន់​ចេញផ្សាយ​នៅឡើយ តែ​លទ្ធផល​ដំបូង​ៗ​ត្រូវ​បាន​លាតត្រដាងកាលពី​ថៃ្ង​ទី​២៧ មេ​សា​ថា ថ្នាំពេទ្យ IMMUNO
MODULATEUR TOCILIZUMAB បាន​បង្ហាញ​ប្រសិទ្ធភាព ដើម្បី​បង្ការ​ការ​រលាក​សួត​ដ៏​ឆាប់​របស់​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស COVID-19 ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នោះ​នឹង​អាច​ជួយកាត់​បន្ថយ​បាន​ច្រើន​ចំនួន​អ្នកជំងឺ​ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​កន្លែង​សង្គ្រោះ​បន្ទាន់​ឬ​ចំនួន​អ្នក​ស្លាប់ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​អ្នក​ដែល​ទទួល​ការ​ព្យា​បាល​ស្ដង់ដា ។ នេះ​ជា​ការ​អះអាង​របស់​ផ្នែក​ជំនួយ​ពេទ្យ​សាធារណៈ​ក្រុងប៉ារីស AP-HP ។

ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរស័ព្ទ​មួ​យ បណ្ដា​អ្នក​រៀបចំ​ប្រើ​ថ្នាំ​នេះ​គូសបញ្ជាក់​ថា នោះ​ជា​ការ​សាកល្បង​ដំបូង​តាម​រយៈ​ការ​ចាប់ឆ្នោត ដើម្បី​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​វា ចំពោះ​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

លទ្ធផល​ទាំងនេះ​នៅ​ត្រូវ​ពង្រឹង​ថែម ហើយនឹង​ត្រូវ​ចេញផ្សាយ​តាម​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​មួយ​នា​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​ទៀត ។ ប៉ុន្តែ AP-HP ពន្យល់​ថា បាន​សម្រេច​ចេញផ្សាយ​ចាប់ពី​ពេល​នេះ​ទៅ ដើម្បី​ហេតុផល​សុខភាព​សាធារណៈ​មកពី​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ខ្លាំង ហើយ​បាន​ផ្ដល់​ព័ត៌មាន​ដល់​អាជ្ញាធរ​សុខាភិបាល​បារាំង និង​អង្គការ​សុខភាព​ពិភពលោក WHO ។ ថ្នាំ TOCILI
ZUMAB របស់​មន្ទីរពិសោធន៍ ROCHE ស្ថិត​ក្នុងគ្រួសារ​នៃ​ថ្នាំ ANTICORPS MONOCLONAUX ។

មនុស្ស​១២៩​នាក់​ដែល​ដេក​នៅ​មន្ទីរពេទ្យចំនួន​១៣ ទទួល​ការ​សាកល្បង​ប្រើ​ថ្នាំ​នេះ ។ ពួក​គេជា​អ្នក​ឆ្លង​វីរុស​ហើយ​កំពុង​មានការ​រលាក​សួតខ្លាំង ហើយ​ត្រូវការ​ជំនួយ​អុក​ស៊ីហ្សែ​ន ។ ពួក​គេ​ត្រូវ
មានការ​តាមដាន​មើល​រយៈពេល​១៤​ថ្ងៃ ដើម្បី​អាច​ធ្វើការ​សន្និដ្ឋាន​លើ​លទ្ធផល ។

តម្លៃ​បច្ចុប្បន្ន​នៃ​ការ​ប្រើ​ថ្នាំ​នោះ​ពិតជា​ខ្ពស់ ដោយ​ចាក់​មួយ​ម្ជុល​ថ្លៃ​ប្រមាណ​ជា​៨០០​អឺ​រ៉ូ តែ​ពិត​ជា​នៅ​ទាប​ជាង​ការ​ដេកពេទ្យ​១​ថ្ងៃ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ