ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ផ្លែ​គុយ និង​ផ្លែ​សិរមាន់ ត្អូញ​ត្អែរ​​គ្រប់​​គ្នា​ថា មិន​ដូច​ឆ្នាំ​មុន​ៗ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ទិញ​ផ្លែ​គុយ និង​ផ្លែ​សិរ​​មាន់ ត​ពី​អ្នក​បេះ​នៅ​លើ​ភ្នំ​គូលែន និង​ក្នុង​រមណី​ដ្ឋា​ន​អង្គរ បាន​នាំ​គ្នា​ត្អូញត្អែរ​ថា លក់​មិនសូវ​ដាច់​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ព្រោះ​អ្នកខ្លះ​ខ្លាច​កូ​វី​ដ​១៩​។ បើ​តាម​អ្នកស្រី…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ទិញ​ផ្លែ​គុយ និង​ផ្លែ​សិរ​​មាន់ ត​ពី​អ្នក​បេះ​នៅ​លើ​ភ្នំ​គូលែន និង​ក្នុង​រមណី​ដ្ឋា​ន​អង្គរ បាន​នាំ​គ្នា​ត្អូញត្អែរ​ថា លក់​មិនសូវ​ដាច់​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ព្រោះ​អ្នកខ្លះ​ខ្លាច​កូ​វី​ដ​១៩​។

បើ​តាម​អ្នកស្រី ផ​ល្លី រស់នៅ​ស្រុក​អង្គរធំ បាន​រៀបរាប់​ប្រាប់​ថា រូប​គាត់​បាន​ទិញ​ផ្លែ​គុយ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​លើ​ភ្នំ​គូលែន ខណៈ​ដែល​ពួក​គាត់​ដើរ​បេះ​នៅ​ក្នុង​ព្រៃ​យក​មក​លក់​ឱ្យ​គាត់ ដោយ​ក្នុង​១​គីឡូ​តម្លៃ​២០០០​រៀល​។ ក្រោយ​រូប​គាត់​ក៏​យក​ផ្លែ​គុយ​នោះ​ទៅ​លក់​នៅ​ផ្សា​រលើ​ធំ​ថ្មី​ក្នុង​ក្រុង​សៀម​រាប​វិញ មុន​ដំបូង​បាន​១​គីឡូ​តម្លៃ​២៣០០០​រៀល និង​១​ចង្កោម លក់​បាន​១២០០០​រៀល លុះដល់​ពេល​មាន​ផ្ទុះ​រឿង​កូ​វី​ដ​១៩ ចូល​ស្រុក​ខ្មែរ​មក ស្រាប់តែ​ការ​លក់​ផ្លែ​គុយ​នោះ​ធ្លាក់​ដល់​កំពូល គឺ​លក់​បាន​ក្នុង​១​គីឡូ តែ​៨០០០​រៀល និង​១​ចង្កោម តម្លៃ​៥០០០​រៀល​តែ​ប៉ុណ្ណោះ​។

បើ​តាម​អ្នកស្រី ភិ​រម្យ រស់នៅ​ស្រុក​ប្រាសាទបាគង បាន​រៀបរាប់​ថា គាត់​បាន​ទិញ​ផ្លែ​គុយ​ និង​ផ្លែ​សិរ​មាន់ ពី​ផ្សា​រលើ​ធំ​ថ្មី ដើម្បី​យក​មក​ដាក់​លក់​បន្ត​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ព្រោះ​នៅ​ជិត​ផ្ទះ ដើម្បី​ងាយស្រួល​ដាំបាយ​ឱ្យ​ប្តី​ដែល​មក​ពី​ធ្វើ​ចំការ​ផង និង​មើលថែ​ទាំ​កូន​ផង​។

អ្នកស្រី​បន្ត​ថា គាត់​ទិញ​ផ្លែ​គុយ​ពី​គេ​ក្នុង​១​ចង្កោម​តម្លៃ​៣៥០០​រៀល ឬ​៤០០០​រៀល តាម​ល្អ ឬ​ល្មម ហើយ​យក​មក​លក់​បន្ត​ក្នុង​១​ចង្កោម​តម្លៃ​៨០០០​រៀល​ទៅ​១០០០០​រៀល តាម​អ្នក តថ្លៃ ឬ​អ្នក​មិន​.​តថ្លៃ និយាយ​រួម គឺ​ចំណេញ​តិចតួច គ្រាន់​បាន​ចិញ្ចឹម​កូន និង​ទិញ​ម្ហូប​តែ​ប៉ុណ្ណោះ​។

ចំណែក​ផ្លែ​សិរ​មាន់​វិញ ទិញ​ក្នុង​១​គីឡូ​តម្លៃ​៤៥០០​រៀល លក់​វិញ​តម្លៃ​៦០០០​រៀល​នោះ​ទេ​។
ចំណែក​អុំ​ស្រី ដែល​រស់នៅ​មុខ​ប្រាសាទអង្គរវត្ត ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក បាន​រៀប​រាប់​ថា គាត់​ទិញ​ពី​បងប្អូន​យើង​នៅ​ក្នុង​អង្គរ ដែល​ពួក​គាត់​ដើរ​បេះ​នៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ យក​មក​លក់​ឱ្យ​គាត់​ក្នុង​១​ចង្កោម​តម្លៃ​៣០០០​រៀល លុះដល់​ពេល​រូប​គាត់​យក​មក​ចង​លក់​វិញ គឺ​បាន​ក្នុង​១​ចង្កោម តម្លៃ​១២០០០​រៀល​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លែ​គុយ និង​ផ្លែ​សិរ​មាន់ មាននៅ​ក្នុង​ខែកុម្ភៈ រហូត​ដល់​ខែមេសា ឆ្នាំ​២០២០​នេះ​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ