ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​២​ដួង បង្ហាញ​ពី​ស្ថានភាព​អាជីព​សិល្បៈ​ខ្លួន​នៅ​កា​ណា​ដា គ្រា​កូវីដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​រដូវ​កាល​កូ​វី​ដ​១៩ តារាចម្រៀង​លោក ខេ វិ​ន និង​អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​រ៉ុ​ក​នាង ម៉ុ​ក អា​នី​ត បាន​បង្ហាញ​ស្ថាន​ការ​ប្រឈម​មួយ​ចំនួន​នៃ​អាជីព​សិល្បៈ​របស់​ខ្លួន​ក្នុង​ប្រទេស​កា​ណា​ដា ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​រាតត្បាត​ក្នុង​ប្រទេស​មួយ​នេះ…

ក្នុង​រដូវ​កាល​កូ​វី​ដ​១៩ តារាចម្រៀង​លោក ខេ វិ​ន និង​អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​រ៉ុ​ក​នាង ម៉ុ​ក អា​នី​ត បាន​បង្ហាញ​ស្ថាន​ការ​ប្រឈម​មួយ​ចំនួន​នៃ​អាជីព​សិល្បៈ​របស់​ខ្លួន​ក្នុង​ប្រទេស​កា​ណា​ដា ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​រាតត្បាត​ក្នុង​ប្រទេស​មួយ​នេះ និង​នៅ​ជុំវិញ​ពិភពលោក​។

ស្ថាន​ការ​ដែល​តារា​ទាំង​ពីរ​ដួង​បាន​ជួប​ប្រទះ​នេះ វា​មិនសូវ​ជា​ខុស​ប្លែក​ប៉ុន្មាន​ឡើយ​ពី​អ្នកសិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​កម្មវិធី​សម្តែង​សិល្បៈ​ធំ​ៗ​ជា​ច្រើន​ត្រូវ​បាន​លុប​ចោល ធ្វើ​ឲ្យ​តារា​ៗ​ជា​ច្រើន​បាន​ខាតបង់​ប្រាក់​ចំណូល​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​។

តារាចម្រៀង​បែប​រ៉ក់ លោក ខេ​វិ​ន បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូវ​និ​ច​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ​ថា បច្ចុប្បន្ន​នេះ ស្ថានភាព​ប្រទេស​កា​ណា​ដា​ក៏​មិន​ខុស​ពី​ប្រទេស​ផ្សេង​ទៀត​ដែរ ដែល​រង​គ្រោះ​ដោយសារ​ជំងឺ​មួយ​នេះ​ដែរ គឺ​រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​អោយ​ប្រជាជន​នៅ​តែ​ក្នុងផ្ទះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​Covid-19 ខណៈ​ពេល​រោងចក្រ និង​ក្រុមហ៊ុន និង​ភោជនីយដ្ឋាន ស្ទើរ​គ្រប់កន្លែង​ត្រូវ​បាន​ផ្អាក​ដំណើ​ការ​បណ្ដោះអាសន្ន រីឯ​ទីក្រុង​អូរ​អរ ប្រែ​ក្លាយជា​ទីក្រុង​ខ្មោច​គ្មាន​មនុស្ស​ដើរ ហើយ​ជើង​យន្តហោះ​ទាំងអស់​ត្រូវ​បិទ មនុស្ស​ម្នា​ភ័យ​ខ្លាច​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក​បញ្ជាក់​ថា សម្រាប់​ការងារ​សិល្បៈ​របស់​លោក​វិញ គឺ​ត្រូវ​បាន​លុប​ចោល (Cancel) ទាំងអស់ ព្រោះតែ​មនុស្ស​ម្នា​ទាំងអស់​ត្រូវ​ហាម​គាត់​មិន​អោយ​ជួបជុំ ឬ​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្នា ដើម្បី​ការពារ​ទប់ស្កាត់​នៃ​ជំងឺ Covid-19 ជា​ហេតុ​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ពួក​លោក​ទាំង​ពីរ​មានការ​បាត់បង់​ខ្លះ​ៗ​ដែរ ដោយសារ​តែ​មិន​បាន​ទៅ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​។

យ៉ាងណា​បើ​តាម​លោក ខេ​វិ​ន បើ​ទោះបីជា​ការ​សម្ដែង​ទាំងអស់​របស់​ពួក​លោក​ត្រូវ​បាន​លុប​ចោល​ក្តី ប៉ុន្តែ​រដ្ឋាភិបាល​របស់​ប្រទេស​កា​ណា​ដា បាន​យកចិត្តទុកដាក់ ផ្ដល់​ប្រាក់​ឧ​ប​ត្ថ​ម​ជួយ​ដល់​ប្រជាជន​ទាំងអស់​ក្នុងអំឡុងពេល​៤​ខែ ដោយសារ​តែ​ជំងឺ Covid-19 នេះ គឺ​ក្នុង​ម្នាក់​ទទួល​បាន​២​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​។

គួរ​រំលឹក​ថា តារាចម្រៀង​លោក ខេ​វិ​ន និង​នាង ម៉ុ​ក អា​នី​ត បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះ ទៅ​កាន់​ប្រទេស​កា​ណា​ដា ដើម្បី​រស់នៅ និង​ប្រកប​អាជីព​សិល្បៈ កាលពី​អំឡុង​ខែសីហា ឆ្នាំ ២០១៧ ដែល​រហូត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ​ជាង​៣​ឆ្នាំ​មក​ហើយ​។ ជា​ការ​កត់សម្គាល់ ខណៈ​ពេល​ទៅ​ដល់​កា​ណា​ដា តារាចម្រៀង ម៉ុ​ក អា​នី​ត និង លោក ខេ​វិ​ន រង​ពាក្យ​ចោទប្រកាន់​ថា បាន​រត់គេច​ខ្លួន ក្រោយ​ពេល​ធ្លាយ​ម្ចាស់​ស្ព​ន់​ស័​រ​នៅ​ទឹក​ដីកា​ណា​ដា បាន​ប្រកាស​ប្តឹង​តារាចម្រៀង​ទាំង​ពីរ​ឡើង​តុលាការ ដោយ​ចោទ​ថា ពួក​គេ​រំលោភ​កិច្ចសន្យា​។

យ៉ាងណា​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ទាំង​លោក ខេ​វិ​ន និង ម៉ុ​ក អា​នី​ត បាន​ចេញ​មុខ​បដិសេធ​ភ្លាម​ៗ​ ផង​ដែរ ដោយ​អះអាង​ថា រូប​លោក និង ម៉ុ​ក អា​នី​ត នៅ​សុខ​សប្បាយ​ធម្មតា មិនរ​ត់ទៅ​ណា និង​បាន​ចេញ​សម្តែង​ធម្មតា ខណៈ​ពេល​លោក​ក៏​បាន​ប្រាប់​បងប្អូន​កុំ​ឲ្យ​ចាញ់បោក​បុគ្គល​ដែល​បាន​ចោទប្រកាន់​រូប​លោក​នា​ពេល​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ