ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឹ​ម វាសនា បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​​ក្រោយ​ចាញ់​ពិន្ទុ​ពុទ្ធ ឆាយ​រិ​ទ្ធី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គឹ​ម វាសនា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចាញ់​ពុទ្ធ ឆាយ​រិ​ទ្ធី ដោយ​ពិន្ទុ​ក្នុង​ជំនួប​កម្មវិធី​អធិរាជ​គុន​ខ្មែរ​រេ​ដ​អាននៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​អាទិត្យ…

រាជធានី​ភ្នំពេញ ៖ គឹ​ម វាសនា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចាញ់​ពុទ្ធ ឆាយ​រិ​ទ្ធី ដោយ​ពិន្ទុ​ក្នុង​ជំនួប​កម្មវិធី​អធិរាជ​គុន​ខ្មែរ​រេ​ដ​អាន
នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ មេ​សា ។

សម្រាប់​ការ​ប្រកួត​នៅ​ទឹក​ទី​១ គឹ​ម វាសនា​ភ្លាត់ស្នៀត​ត្រូវ​ពុទ្ធ ឆាយ​រិ​ទ្ធី វាយ​ឱ្យ​រាប់​៨​ម្ដង​រួច​ទៅ​ហើយ ធ្វើ​ឱ្យ​អ្នក​ទស្សនា​រំពឹង​ថា គឹ​មវាសនា មិន​អាច​ឆ្លង​ផុត​ពី​ទឹក​ទី​២​នោះ​ទេ ។ ប៉ុន្តែ​សំណាងល្អ​គេ​អាច​តស៊ូ​ប្រកួត​ជាមួយ​ពុទ្ធ ឆាយ រិ​ទ្ធី ដល់​ទឹក​ទី​៥ ។ ចាប់ពី​ទឹក​ទី​២​ទៅ គេ​ឃើញ​គឹ​មវាសនា បាន​បង្កើន​ការ​វាយលុក​យ៉ាង​ខ្លាំង​ទៅ​លើ​ពុទ្ធ ឆាយ​រិ​ទ្ធី វិញ​ជា​ការ​សងសឹក ។ ជា​ពិសេសស្នៀត​ជើង​របស់​គេ​បាន​ទាត់​សំដៅ​ពោះ​ទឹក​ក្នុងពេល​កណ្ដាប់ដៃ​បាន​ម៉ាត់​ទៅ​លើ​ផ្ទៃមុខ​បន្ថែម​ទៀត​តែ​ត្រូវ​ពុទ្ធ ឆាយ​រិ​ទ្ធី ទប់​ជាប់​រហូត​ធ្វើ​ឱ្យគឹ​ម វាសនា កាន់តែ​អស់​ក្រឡា​លោត ។

ទោះជា​យ៉ាងនេះ​ក្ដី ក៏​គឹ​ម វាសនា មិន​ទុក​ឱកាស​ឱ្យ​ពុទ្ធ ឆាយ​រិ​ទ្ធី យកឈ្នះ​លើ​រូបគេ​បាន​ដោយ​ងាយស្រួល​នោះ​ដែរ គេ​បាន​តស៊ូ​ប្រកួត​រហូត​ដល់​ចប់​ទឹក​ទី​៥​និង​ចាញ់​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ​ធ្វើ​ឱ្យរូបគេ​សោកស្ដាយ​យ៉ាង​ខ្លាំង ។

ក្រៅពី​គូ​ឯក​នេះ​ទៅ​នៅ​មាន​៤​គូ​ផ្សេង​ទៀត​សុទ្ធតែ​បំពេញចិត្ត​អ្នកគាំទ្រ​តាម​រយៈ​វាយ​មិន​ដក​ដៃ​ទាត់​មិន​ដក​ជើង​ធ្វើ​ឱ្យ​ស្ថានការណ៍​ប្រកួត​ទាំង​មូល​កាន់តែ​ឡើង​កម្ដៅ​មិន​ឈប់​ឈរ​ពី​មួយ​ទឹក
ទៅ​មួយ​ទឹក​រហូត​លេច​ចេញ​លទ្ធផល​មុន​ចប់​ការ​ប្រកួត​ទាំង​៥​ទឹក​ទៀត​ផង ។

ជាក់ស្ដែង ក្រៅ​ពី សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀមរាប​ដែល​បាន​ចាញ់​ពិន្ទុ ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​និង​កីឡា​ស្រុក​អន្លង់​វែង កីឡាករសំ អាន មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវ​កីឡាករ សេក គឹ​ម​សាន្ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប វាយ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២ ។

កីឡាករ ពុ​យ ក្រូច មក​ពី​ក្លិប​មកុដ​រាជសីហ៍ ចាញ់​សន្លប់​នៅ​ក្រោម​កណ្ដាប់ដៃ​កីឡាករ ពេជ្រ កក្កដា មក​ពី​ក្លិប​ចលនា​យុវជន​១៥៧​គុន​ខ្មែរ​ត្រឹម​ទឹក​ទី​២ និង​កីឡាករ សេក គឹ​មបេន បាន​ផ្ដួល​កីឡា​ករ ប៉ា តុង​ជិន ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​២៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ