ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ា យ៉ា ត្រៀម​ភស្តុ​តាង​វាយបក​វិញ​ហើយ លើ​បុរស​ម្នាក់​បោក​ចិត្ត​នាង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត កញ្ញា យ៉ា​យ៉ា នឹង​បង្ហាញ​ភស្តុ​តាង​មួយ​ចំនួន​ដែល​នាង​មាន​ក្នុង​ដៃ ផ្ញើ​ឱ្យ​អតីត​បុរស​ម្នាក ដែល​បោក​ចិត្ត​នាង ភូត​កុហក​មិន​ធ្វើ​តាម​សំដី​ដែល​ធ្លាប់​សន្យា​។ កញ្ញា​ស្នើ​ឱ្យ​មាន​លក្ខខណ្ឌ​ណាមួយ​ត្រឹមត្រូវ…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត កញ្ញា យ៉ា​យ៉ា នឹង​បង្ហាញ​ភស្តុ​តាង​មួយ​ចំនួន​ដែល​នាង​មាន​ក្នុង​ដៃ ផ្ញើ​ឱ្យ​អតីត​បុរស​ម្នាក ដែល​បោក​ចិត្ត​នាង ភូត​កុហក​មិន​ធ្វើ​តាម​សំដី​ដែល​ធ្លាប់​សន្យា​។ កញ្ញា​ស្នើ​ឱ្យ​មាន​លក្ខខណ្ឌ​ណាមួយ​ត្រឹមត្រូវ ដើម្បី​ជា​ដំណោះស្រាយ​មួយ​ប្រសើរ ជាង​ប្រើ​មធ្យោបាយ​ខឹងសម្បា​ដាក់​គ្នា​មិនល្អ​។

កញ្ញា​យ៉ា​យ៉ា បាន​បង្កើត​ទំនាក់ទំនង​មួយ ជាមួយ​បុរស​ម្នាក់​ដែល​មាន​ឋានៈ​មុខមាត់ ក្នុង​សង្គម​។ នាង​បាន​បង្ហាញ​ការ​យកចិត្តទុកដាក់​ទៅ​លើ​បុរស​រូប​នោះ ដោយ​រំពឹង​ថា ចំណង​នោះ​នឹង​បន្ត​រឹត​ស្និត​គ្នា​។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​លង់​ជឿ ដោយសារ​បុរស​ដែល​នាង​ត្រៀម​បង្ហាញមុខ​ឱ្យ​គេ​ស្គាល់​នោះ​បាន​ធ្លាប់​សន្យា​រឿង​មួយ​ចំនួន​ដល់​នាង តែ​ទីបំផុត​តោះតើយ​ទៅ​វិញ​។

យ៉ា​យ៉ា បានឱ្យ​ដឹង​បន្ត​ថា ព្រោះតែ​នឹក​ដល់​ឋានៈ​គាត់ មុខមាត់​កិត្តិយស​ធំ​របស់​គាត់ ទើប​នាង​រមែង​គិត​ណាស់ ហើយ​តែងតែ​សួរ​ខ្លួនឯង​ឱ្យ​ទ្រាំ​ក្រែងលោ​គាត់​ជួយ​។ ប៉ុន្តែ​អ្វី​ៗ​ដែល​គាត់​ស្តែង​ចេញ​មក គឺ​មិន​បាន​ធ្វើ​ដូច​សំដី​ដែល​និយាយ​គ្នា​ផ្ទាល់ ឬ​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ​។

នាង​មាន​ភស្តុ​តាង​ក្នុង​ដៃ បើសិនជា​គាត់​នៅ​តែ​ព្យាយាម​ធ្វើ​ហី​ៗ មិន​រក​ដំណោះស្រាយ សម្រួល​គ្នា​នោះ​ទេ អាច​ថា នាង​បង្ហាញ​ឱ្យ​គេ​ស្គាល់​។ នាង​មិន​ចង់​បន្ត​រូបភាព​បែប​នេះ​ទេ បើ​អស់​និស្ស័យ សូម​ត្រឹមតែ​ធ្វើ​អ្វី​ដែល​ធ្លាប់​ប្រាប់​គ្នា​។ នាង​មិនមែន​ដល់​ថ្នាក់​និយាយ​គ្នា​ស្តាប់​មិន​បាន ហើយ​ក៏​ចេះ​ស្រឡាញ់​កិត្តិយស​ដែរ ។

ដោយសារ​តែ​យល់​ថា បុណ្យ​សក្ដិ​មិន​ងាយ​បាន​មក​ស្រួល ទើប​នាង​ចេះ​តែ​ស្នើ​អោយ​ដោះស្រាយ​ជា​ប្រចាំ ដើម្បី​បញ្ចប់ សម័យ​ហ្វេ​ស​ប៊ុ​ក​លឿន​ណាស់ បើសិនជា​រឿង​នោះ​មិនល្អ ចំពោះ​ទ​ង្វើ​បុរស​មានយស​សក្ដិ​។ ម្យ៉ាង កាល​យើង​រាប់​គ្នា គាត់​ដឹង​ហើយ​ថា អ្នក​ណា​ធ្វើ​ដាក់​អ្នក​ណា​លើសលុប​ជាង ឱ្យ​តម្លៃ​ជាង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ