ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី​បានជា​មហាសេដ្ឋី​រូប​នេះ​ស្អប់​ការ​ប្រជុំ និង​ការ​តេ​តាម​ទូរស័ព្ទ​ម្លេះ?

3 ឆ្នាំ មុន

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ជា​វិនិយោគិន​ដ៏​ជោគជ័យ​មួយ​រូប​បាន​ចែករំលែក​ពី​ទស្សនៈ​របស់​លោក​លើ​កូ​វី​ដ ១៩ និង​បាន​ផ្តល់​នូវ​ដំបូន្មាន​ល្អ​ៗ​ជា​ច្រើន​ដល់​អាជីវករ​ដើម្បី​ឆ្លង​ផុត​គ្រោះ​មួយ​នេះ​ផង​ដែរ ។ ក្រៅពី​នោះ​មាន​សំណួរ​សួរ​ទៅ​កាន់​លោក​ពី​វិធី​ធ្វើការ​ដោយ​មាន​ប្រសិទ្ធិ​ភាព…

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ជា​វិនិយោគិន​ដ៏​ជោគជ័យ​មួយ​រូប​បាន​ចែករំលែក​ពី​ទស្សនៈ​របស់​លោក​លើ​កូ​វី​ដ ១៩ និង​បាន​ផ្តល់​នូវ​ដំបូន្មាន​ល្អ​ៗ​ជា​ច្រើន​ដល់​អាជីវករ​ដើម្បី​ឆ្លង​ផុត​គ្រោះ​មួយ​នេះ​ផង​ដែរ ។ ក្រៅពី​នោះ​មាន​សំណួរ​សួរ​ទៅ​កាន់​លោក​ពី​វិធី​ធ្វើការ​ដោយ​មាន​ប្រសិទ្ធិ​ភាព ។

លោក​បាន​និយាយ​ថា «​ខ្ញុំ​មិន​ចូលរួម​ប្រជុំ ឬ​ទទួល​ទូរស័ព្ទ​ទេ ។ ខ្ញុំ​នឹង​ចូលរួម​កិច្ចប្រជុំ​មួយ​ប្រសិនបើ​មនុស្ស​ម្នាក់​សរសេរ​សែក​ឲ្យ​ខ្ញុំ ។ ខ្ញុំ​នឹង​ចូលរួម​កិច្ចប្រជុំ​មួយ​ប្រសិនបើ​មាន​មូលហេតុ​ល្អ​ក្នុង​ការ​សម្រេចការ​ចរចា​មួយ ក្រៅពី​នោះ​គឺ​តាម​អ៊ីមែល​ទាំងអស់​» ។
មូលហេតុ​ដែល​ល​លោក​ធ្វើ​ដូច្នេះ​គឺ​សាមញ្ញ​បំផុត ។ ការ​ប្រជុំ និង​ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​សម្រាប់​លោក ឃ្យូ​បេន ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា ។

លោក​បាន​បន្ត​បកស្រាយ​ថា ខ្ញុំ​នាំ​ការងារ​ទាំងអស់​ទៅ​អ៊ីមែល​ព្រោះតែ​មូលហេតុ​មួយ​ចំនួន ។ ទី​មួយ ខ្ញុំ​អាច​ឆ្លើយ​តប​វា​បាន​គ្រប់ពេល​នា​ពេល​យប់ ។ ទី​ពីរ វា​ផ្តល់​ជា​ឯកសារ​បង្ហាញ​ពី​រាល់​កិច្ចការ​ទាំងអស់​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ អ្វី​ដែល​មិន​ទាន់​ធ្វើ​ហើយ ឬ​មិន​ទាន់​បាន​អាន ខ្ញុំ​ព្យាយាម​រក្សា​ចំនួន​ឲ្យ​នៅ​ក្រោម ៣០ ។ និង​ទី​បី ប្រសិនបើ​នរណា​ម្នាក់​ផ្ញើ​អ៊ីមែល​មក​ខ្ញុំ​ប្រមាណ ១០ ១៥ ២០​ឆ្នាំ​មុន ខ្ញុំ​នៅ​តែ​មាន​វា​ដដែល ខ្ញុំ​អាច​បើក​រក​វា​វិញ និង​ដឹង​ថា​ពួក​យើង​បាន​និយាយ​គ្នា​ពី​អ្វី ។ ទាំងនេះ​ធ្វើ​ឲ្យ​ខ្ញុំ​ធ្វើការ​បាន​កាន់តែ​មាន​ប្រសិទ្ធិ​ភាព ។

លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​ផ្តល់​យោបល់​ដល់​មនុស្ស​ដែល​ត្រូវ​ធ្វើការ​ពី​ផ្ទះ​ឲ្យ​អនុវត្ត​ដូច​លោក​ដែរ​ហើយ​អ្នក​នឹង​មើលឃើញ​ប្រសិទ្ធិ​ភាព​ការងារ​កើនឡើង​ជាក់​ជា​មិន​ខាន ។

ក្រៅពី​នេះ​ហើយ​លោក​បាន​ចែករំលែក​នូវ​អ្វី​ដែល​លោក​ធ្វើ​ពេល​ដែល​ទំនេរ​ពី​ការ​ធ្វើ​ដំណើរ​ចុះឡើង​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ ។ លោក​បាន​និយាយ​ថា វិធី​រក​លុយ​របស់ខ្ញុំ គឺ​តម្រូវ​ឲ្យ​ខ្ញុំ​ឈានមុខ​អ្នក​ដទៃ​ជា​និច្ច ។ ដូច្នេះ​ខ្ញុំ​ជា​ម៉ាស៊ីន​អាន ។ ខ្ញុំ​អាន​រាប់​ម៉ោង​ជា​រៀងរាល់ថ្ងៃ​មិន​ថា​ចា​សៀវភៅ អ្វី​ដែល​មាន​អន​ឡាញ ឬ​ឯកសារ​អប់រំ​ដទៃ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ