ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម២​ឆ្នាំ​​​ទទួល​បាន​ជាង១៩០ដុល្លារ​ពី​​រដ្ឋាភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អគ្គនាយក​បច្ចេកទេស​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុ​ទ្ទ​ជន និង​យុវ​នីតិសម្បទា ឯកឧត្តម តូច ចាន់​នី បាន​ថ្លែង​ឲ្យ​ដឹង​ថា​រាជរដ្ឋាភិបាល​បាន​វិនិយោគ​កាន់តែ​ច្រើន​ទៅ​ៗ​ក្នុង​វិស័យ​សង្គមកិច្ច ជា​ពិសេស​លើក​កិច្ចការ​ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​តូច​អាយុ​ក្រោម ២…

រាជធានី​ភ្នំពេញ​៖ អគ្គនាយក​បច្ចេកទេស​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុ​ទ្ទ​ជន និង​យុវ​នីតិសម្បទា ឯកឧត្តម តូច ចាន់​នី បាន​ថ្លែង​ឲ្យ​ដឹង​ថា​រាជរដ្ឋាភិបាល​បាន​វិនិយោគ​កាន់តែ​ច្រើន​ទៅ​ៗ​ក្នុង​វិស័យ​សង្គមកិច្ច ជា​ពិសេស​លើក​កិច្ចការ​ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​តូច​អាយុ​ក្រោម ២ ឆ្នាំ ។

ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនៅកម្ពុជាទទួលបានជាង ១៩០ ដុល្លារពីរដ្ឋាភិបាលផងដែរ ។

ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «​វឌ្ឍនភាព និង​ទិស​ដៅ​ការងារ​បន្ដ​របស់​ក្រសួង​សង្គមកិច្ច អតីត​យុ​ទ្ទ​ជន និង​យុវ​នីតិសម្បទា​» នា​ថ្ងៃ​ទី ២៨ មេ​សា​នេះ ឯកឧត្តម តូច ចាន់​នី បាន​បញ្ជាក់​ថា ជាក់ស្តែង ស្ត្រី​មក​ពី​គ្រួសារ​ក្រីក្រ ដែល​ពី​មុន​មិន​មាន​លទ្ធភាព​ទៅ​មន្ទីរពេទ្យ ពេល​មាន​ផ្ទៃពោះ ពេល​នេះ​ពួក​គាត់​អាច​ទៅ​មន្ទីរពេទ្យ​គ្រប់​ទីកន្លែង​ដើម្បី​ធ្វើការ​ពិនិត្យ​ផ្ទៃពោះ តាមដាន​សុខភាព​របស់​គាត់ ទៅ​ចាក់​វ៉ាក់សាំង ហើយ​រាល់​ការ​ទៅ​ពិនិត្យ​ម្តង​គឺ​គាត់​ទទួល​បាន​ប្រាក់​បន្ថែមចំនួន ៤​ម៉ឺន​រៀល​ៗ ទៅ​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល ដូច្នេះ​ជា​រួម ស្ត្រី​ម្នាក់ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ម្នាក់​គឺ​ទទួល​បាន​ជាង ១៩០ ដុល្លារ​សម្រាប់​សេវា​សុខភាព ក្នុង​នោះ​ជា​មធ្យម ក្នុង ១​ថ្ងៃ​ៗ យើង​ចុះ​ឈ្មោះ​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​គ្រួសារ​ក្រីក្រ ចំនួន ២០០ នាក់​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ត​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ក្រសួង​សង្គមកិច្ច អតីត​យុ​ទ្ទ​ជន និង​យុវ​នីតិសម្បទា​បាន​ផ្តល់​សាច់ប្រាក់​ជូន​ស្ត្រី និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ បាន​ចំនួន ៨៤,៧៧៦​នាក់ ដែល​គិត​ជា​ប្រាក់​មាន​ចំនួន​ប្រមាណ​ជាង១៨ ៧៧៩ ០០០ ០០០ រៀល​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ