ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លឹង​ហើយ​នៅ ?

9 ឆ្នាំ មុន

ស្ត្រី​ម្នាក់​ប្រើ​កូនប្រុស​ទៅ​ផ្សារ​ទិញ​ពុទ្រា​មួយ​គីឡូក្រាម​។ ពេល​កូន​មក​ដល់​ផ្ទះ​វិញ គាត់​យក​ពុទ្រា​ថ្លឹង​មើលឃើញ​បាន​តែ​៨​ខាំ​។ ខឹង​ណាស់ គាត់​នាំ​កូនប្រុស​ចូល​ផ្សារ​ឡូឡា​ដាក់​ស្ត្រី​លក់​ពុទ្រា ៈ

ស្ត្រី​ម្នាក់​ប្រើ​កូនប្រុស​ទៅ​ផ្សារ​ទិញ​ពុទ្រា​មួយ​គីឡូក្រាម​។ ពេល​កូន​មក​ដល់​ផ្ទះ​វិញ គាត់​យក​ពុទ្រា​ថ្លឹង​មើលឃើញ​បាន​តែ​៨​ខាំ​។ ខឹង​ណាស់ គាត់​នាំ​កូនប្រុស​ចូល​ផ្សារ​ឡូឡា​ដាក់​ស្ត្រី​លក់​ពុទ្រា ៈ

-​ម៉េច​បង​ឯង​ស៊ី​ភ្នែកជញ្ជីង​ច្រើន​ដល់​ថ្នាក់​នេះ​។ ពុទ្រា​មួយ​គីឡូក្រាមរ​បស់បង​ឯង ខ្ញុំ​ថ្លឹង​វិញ​បាន​តែ​៨​ខាំ​, ចុះ​២​ខាំ​ទៀត​បាត់​ទៅ​ណា?
អ្នកលក់​ពុទ្រា​សួរ​វិញ ៈ
-​បង​ឯង​ថ្លឹង​កូនប្រុស​ហើយ​នៅ0x017d7 ខ្ញុំ​ជឿ​ថា ក្មេង​ម្នាក់​នេះ​ពេល​ចេញពីផ្ទះ និង​ពេល​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ យ៉ាងតិច​ទម្ងន់​ខ្លួន​វា​ខុស​គ្នា​២​ខាំ​ដែរ ៕