ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ចខេត្តព្រះសីហនុ​ ហក់ដូចដើមវិញ​នៅ​ពេលណា?

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា បន្ទាប់ពីទីក្រុងភ្នំពេញ និង​ខេត្តសៀមរាប។ ប៉ុន្តែ ស្ថានភាពកូវីដ១៩ បានធ្វើអោយខេត្តព្រះសីហនុរង​ផលប៉ះពាល់ ។ លោកគួច ចំរើន…

ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា បន្ទាប់ពីទីក្រុងភ្នំពេញ និង​ខេត្តសៀមរាប។ ប៉ុន្តែ ស្ថានភាពកូវីដ១៩ បានធ្វើអោយខេត្តព្រះសីហនុរង​ផលប៉ះពាល់ ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបាននិយាយប្រាប់កោះសន្តិភាព​ថា​ ចំពោះបញ្ហាសេដ្ឋកិច្ចសង្គម​អី ជាទូទៅនៅទីនេះ វាមិនជាការតឹងតែងអីពេកទេ ។ ប៉ុន្តែសន្ទុះវាមិនខ្លាំងក្លា​ ដោយសារតែបញ្ហា​ជំងឺ​កូវីដ​-១៩ វាជាបញ្ហាសាកលទៅហើយ ហើយបានរងការគំរាមគំហែង អញ្ចឹងធម្មតាបញ្ហាសេដ្ឋកិច្ច វាមិនអាច យើងដាច់ដោយឡែកម្នាក់ឯងបានទេ វាមានការផ្សារភ្ជាប់គ្នា ។

លោកបន្ថែមថា អ្នកធ្វើដំណើរ ពីក្នុងពីក្រៅចេញចូល រួច​អញ្ចឹងស្ថានភាព វាអត់មានអីស្ទុះហក់​មកវិញភ្លាម​ដូចកាលពេលមុនបានទេ ។ គ្រាន់តែថា បងប្អូនអ្នកនៅខាងក្នុងក្រុង អ្នកប្រកបរបរខាងក្នុង គឺយើងនៅ​តែដំណើរការ​ជាធម្មតា ប៉ុន្តែអ្នកដែលពាក់ព័ន្ធពីខាងក្រៅ គឺវាស្ងាត់ភ្ញៀវ ស្ងាត់អ្នកទេសចរស្ងាត់ សកម្មភាព សូម្បីយន្តហោះរបស់យើង គឺក៏បានថយចុះយ៉ាងខ្លាំង គឺនៅសល់​ការហោះហើរតិចតួចបំផុត ។

លោកនិយាយថា បើនិយាយពីកំពង់ផែនៅប្រក្រតី ។ វាមានឡើងចុះតិចតួច តែការ​នាំចេញ នាំចូលទំនិញ​អីវា​នៅ​ទៅមក ៕

អត្ថបទសរសេរ ដោយ