ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាស្ត្រាចារ្យ​ម្នាក់​របស់ Harvard ក្លាយជា​មហាសេដ្ឋី​ព្រោះតែ​កូ​វី​ដ ១៩

3 ឆ្នាំ មុន

លោក​សាស្ត្រាចារ្យ ធី​ម​ម៉ូ​ធី ស្ព្រី​ង​ហ្គឺ (Timothy Springer) តែងតែ​គិត​ថា​លោក​មានទ្រព្យ​សម្បត្តិ​លើស​ពី​គ្រប់គ្រាន់​ទៅ​ហើយ​តាំងពី​មុន​ពេល​លោក​បាន​ក្លាយជា​មហាសេដ្ឋី ។ សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​របស់​សាកលវិទ្យាល័យ Harvard ខាងលើ…

លោក​សាស្ត្រាចារ្យ ធី​ម​ម៉ូ​ធី ស្ព្រី​ង​ហ្គឺ (Timothy Springer) តែងតែ​គិត​ថា​លោក​មានទ្រព្យ​សម្បត្តិ​លើស​ពី​គ្រប់គ្រាន់​ទៅ​ហើយ​តាំងពី​មុន​ពេល​លោក​បាន​ក្លាយជា​មហាសេដ្ឋី ។

សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​របស់​សាកលវិទ្យាល័យ Harvard ខាងលើ បាន​មើលឃើញ​ទ្រព្យសម្បត្តិ​កើនឡើង​យ៉ាង​លឿន ព្រោះតែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Moderna Inc. ដែល​នៅ​ក្រោម​ការ​កាន់កាប់​របស់​លោក ។ Moderna ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវៈ​របស់​អា​មេ​រិ​ក​ដែល​កំពុង​ផលិត​វ៉ាក់សាំង​សម្រាប់​កូ​វី​ដ ១៩ ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​បាន​ឡើងថ្លៃ ១៥២% ក្នុងឆ្នាំនេះ​ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក ស្ព្រី​ង​ហ្គឺ កើនឡើង​ពី ១​ប៊ី​លាន​ដុល្លារ​មក​ស្មើ ១.៦​ប៊ី​លាន​ដុល្លារ​បើ​យោង​ទៅ​តាម Bloomberg Billionaires Index ។

សាស្ត្រាចារ្យ​ដែល​មាន​វ័យ ៧២​ឆ្នាំ​នេះ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​តូច​ដែល​ទាញ​អត្ថប្រយោជន៍​បាន​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ដែល​កំពុង​បង្ក​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក និង​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ជាង ២០​លាន​នាក់​ទៀត​នៅ​សហរដ្ឋអាមេរិក​បាត់បង់​ការងារ ។

វ៉ាក់សាំង របស់ Moderna ស្ថិត​ក្នុង​ចំណោម​វ៉ាក់សាំង​ដែល​បាន​ចាប់ផ្តើម​ការ​សាកល្បង​លើ​មនុស្ស ។ ក្រសួងសុខាភិបាល និង​សេវាកម្ម​សម្រាប់​មនុស្ស​បាន​យល់ព្រម​កាលពី​ស​ប្តា​ហ៍​មុន​ថា​ពួក​គេ​នឹង​ផ្តល់​ថវិកា​ប្រមាណ ៤០០​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន Moderna ដើម្បី​បង្កើត​វ៉ាក់សាំង​នេះ​ដែល​អាច​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ក្នុងឆ្នាំនេះ​ប្រសិនបើ​ការ​សាកល្បង​លើ​មនុស្ស​ជោគជ័យ ។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ចំនួន ៧០ ដែល​កំពុង​ត្រូវ​បាន​ផលិត​ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ ១៩ ។

លោក ស្ព្រី​ង​ហ្គឺ ស្ថិត​ក្នុង​ចំណោម​អ្នកប្រាជ្ញ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក​ដែល​រក​ចំណូល​បាន​ប្រមាណ ១០០​លាន​ដុល្លារ​ពេល​ដែល​ក្រុមហ៊ុន​ដំបូង​របស់​លោក​ត្រូវ​បាន​ទិញ​ដោយ Millennium Pharmaceuticals ក្នុង​ឆ្នាំ ១៩៩៩ ។ លោក​បាន​វិនិយោគ ៥​លាន​ដុល្លារ​លើ Moderna ហើយ​បច្ចុប្បន្ន​ភាគហ៊ុន​ក្នុង​ដៃ​របស់​លោក​មាន​តម្លៃ​ច្រើន​ជាង ៨០០​លាន​ដុល្លារ​ទៅ​ទៀត ។

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៨ លោក​បាន​និយាយ​ថា «​ខ្ញុំ​មាន​ជីវភាព​រស់នៅ​ជា​អ្នកប្រាជ្ញ ។ ខ្ញុំ​មិន​ចូល​ចិត្ត​មី​កំប៉ុង​ទេ ប៉ុន្តែ​មិត្ត​របស់ខ្ញុំ​សុទ្ធតែ​ជា​អ្នកចេះ​ដឹង ដូច្នេះ​ខ្ញុំ​មិន​ចាប់អារម្មណ៍​លើ​ជីវភាព​ឡូយឆាយ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ