ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីបានបាត់ឡានបាត់ប្រពន្ធពីផ្ទះ តាមរក​​​ឃើញ​​ក្នុង​ផ្ទះ​​សំណាក់«មហាលាភ»

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​បុរស​ជា​ប្តី​បាន​តាម​ទាន់​ប្រពន្ធ​​​ជិះ​រថយន្ត​ជាមួយមន​ុស្សប្រុស បំណង​​ដេក​ក្នុងផ្ទះ​សំណាក់​«មហាលាភ»​ បាន​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​​ឃាត់ខ្លួនដល់បន្ទប់ ​យក​ទៅ​ដោះស្រាយ​តាម​ច្បាប់​ភ្លាម​ៗ​តែ​ម្តង​។ ហេតុការណ៍​នេះ ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​មេសា​ នៅ​ក្នុង​ផ្ទះសំណាក់​យីហោ…

ខេត្ត​កណ្តាល ​៖ ​បុរស​ជា​ប្តី​បាន​តាម​ទាន់​ប្រពន្ធ​​​ជិះ​រថយន្ត​ជាមួយមន​ុស្សប្រុស បំណង​​ដេក​ក្នុងផ្ទះ​សំណាក់​«មហាលាភ»​ បាន​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​​ឃាត់ខ្លួនដល់បន្ទប់ ​យក​ទៅ​ដោះស្រាយ​តាម​ច្បាប់​ភ្លាម​ៗ​តែ​ម្តង​។ ហេតុការណ៍​នេះ ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​មេសា​ នៅ​ក្នុង​ផ្ទះសំណាក់​យីហោ «មហា​លាភ» បន្ទប់​លេខ​A20 ស្ថិតក្នុងភូមិ​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ។

ប្រភពពីសមត្ថកិច្ច​ឱ្យដឹងថា បុរស​ជា​ប្តី​មាន​អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំ​នៅក្នុងខណ្ឌចំការមន​។ រីឯប្រពន្ធ​​អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរដូចគ្នា​ ​។ ដោយឡែក បុរស​ជា​ប់ចោទ​ជាសហាយ​ ​មាន​អាយុ​៣៤ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងសង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​ ។

ប្រភពពី​បុរស​ជា​ប្តី​បាន​រៀបរាប់​ឲ្យ​ដឹង​ថា គាត់និង​ប្រពន្ធ​បាន​រៀប​ការ​ជាមួយ​គ្នា​១៤​ឆ្នាំ​មក​ហើយ ​ព្រម​ទាំង​បាន​បង្ហាញ​សំបុត្រ​អាពាហ៍ពិពាហ៍​តាម​ផ្លូវច្បាប់​ចុះ​អំឡុង​ឆ្នាំ​២០១១ ទៀត​ផង ​។ ​មក​ដល់​ពេល​នេះ​គាត់​មានកូន​៤​នាក់​ហើយ​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង​ ។

​គាត់​​បន្ត​ថា ក្នុង​រយ​:​ពេល​១ឆ្នាំ​មកនេះ​ គាត់​និង​ប្រពន្ធ​រស់នៅ​មិន​ចុះសម្រុង​​គ្នាទេ ចេះ​តែ​ឈ្លោះ​គ្នា​ជា​ញឹក​ញាប់ ​ដែលគាត់ថា​ ទំនាស់​បាន​​កើត​ចេញពី​ប្រពន្ធ​នេះ​តែ​ម្តង​ ។​ ​លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ គាត់​បាត់​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​កាម​រី ​ឆ្នាំ​ស៊េរី​១៩៩៧ និង​ប្រពន្ធ​មិនឃើញ​នៅផ្ទះ​ ក៏បាន​តាម​រក​គ្រប់​ទីកន្លែង ។ ស្រាប់តែ​ប្រទះ​ឃើញ​រថយន្តនៅក្នុងផ្ទះសំណាក់​មហាលាភ ។ ភ្លាមៗ គាត់មកប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ឃាត់ខ្លួន​ទាំង​២​នាក់ ​យក​ទៅ​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​ ។

បច្ចុប្បន្ន​ សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ កំពុង​កសាង​សំណុំរឿង​នេះ ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ដោយមិនដឹងថា រវាងពួកគេទាំង៣នេះ នឹង​មានការសម្របសម្រួលគ្នាបែបណានោះទៀតទេ ។