ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​២​នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ទៅ​ផ្សារ ស្រាប់តែ​ជួប​គ្រោះ​ស្មាន​មិន​ដល់​ទាំង​ព្រឹក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ទាំង​ព្រឹក ក្នុង​បំណង​ទៅ​ផ្សារ​ទិញ​អីវ៉ាន់ ក៏​ស្រាប់តែ​ត្រូវ​ដើមឈើ​១​ដើម​រលំ​សង្កត់ពីលើ បណ្តាល​ឱ្យ​របួសធ្ងន់​ទាំង​២​នាក់ និង​ខូចខាត​ម៉ូតូ​ទាំងស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ទាំង​ព្រឹក ក្នុង​បំណង​ទៅ​ផ្សារ​ទិញ​អីវ៉ាន់ ក៏​ស្រាប់តែ​ត្រូវ​ដើមឈើ​១​ដើម​រលំ​សង្កត់ពីលើ បណ្តាល​ឱ្យ​របួសធ្ងន់​ទាំង​២​នាក់ និង​ខូចខាត​ម៉ូតូ​ទាំងស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២០ ចំណុច​តាម​ផ្លូវ​មាត់​ស្ទឹង​សៀមរាប​ខាងជើង​ផ្សារ​ពោធិ៍​លង្កា ស្ថិត​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មេ​សា​នេះ​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ១-​ប្តី​ឈ្មោះ មូ ពី​រូ អាយុ​56​ឆ្នាំ មុខរបរ​បើកបរ ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប ២-​ប្រពន្ធ​ឈ្មោះ ពា​ញ ផល្គុន អាយុ​54​ឆ្នាំ មុខរបរ​មន្ត្រី​អភិរក្ស​អង្គរ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ ម៉ាក zoomer x ស៊េរី​ឆ្នាំ 2018 ពណ៌​ក្រហម​លាយ​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ រង​ការ​ខូចខាត ដោយ​បាក់​កែប និង​តួរ​ចំពាក់​កណ្ដាល ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​តាម​ផ្លូវ ក្នុង​បំណង​ទៅ​ផ្សារ​ពោធិ៍​លង្កា ដើម្បី​រក​ទិញ​អីវ៉ាន់ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ដើម​ក្ងោក​១​ដើម​នោះ​បាន​ពុក​គល់ រួច​ក៏​ដួល​រលំ​ចុះ​សង្កត់ពីលើ​ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ បណ្តាល​ឱ្យ​បុរស​ជា​ប្តី​រង​របួសធ្ងន់​ត្រង់​ក្បាល និង​ស្មា ចំណែក​ប្រពន្ធ​រង​របួស​ត្រូវ​ចំ​ដើមទ្រូង​នោះ​តែ​ម្តង រីឯ​ម៉ូតូ​ជន​រង​គ្រោះ​វិញ​រង​ការ​ខូចខាត​ទាំងស្រុង ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សឹង​រិ​ទ្ធី​រ៉េ​ត ចំណែក​ម៉ូតូ zoomer មួយ​គ្រឿង​នោះ ត្រូវ​បានកូន​របស់​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​នៅផ្ទះ​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ