ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​មាជូន​ក្មួយទៅលេងផ្ទះ មិន​ទាន់​ដល់​ផង ស្រាប់តែ​ជួបគ្រោះអកុសលតាម​ផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឪពុកមា​ជូន​ក្មួយ​ប្រុស​​អាយុ​១១​ឆ្នាំ​ម្នាក់​ទៅ​លេង​ផ្ទះ​ ប៉ុន្តែ​ជា​អកុសល​​ពេលធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏ជួបគ្រោះថ្នាក់ចរាចរណ៍​​រវាង​​រថយន្ត​​មួយ​គ្រឿង​បុក​ជាមួយ​​ម៉ូតូ​១​គ្រឿងដែល​​ជិះ​គ្នា​៣​នាក់​ដួល​អូស​ជាង​១០​ម៉ែត្រ​ បណ្តាល​ឲ្យ​ក្មួយ​ប្រុស​ម្នាក់​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ​ចំណែក​​​ឪពុកមា និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួស​ធ្ង​រ ​ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៦ ខែមេសា…

រាជធានីភ្នំពេញ ៖ ឪពុកមា​ជូន​ក្មួយ​ប្រុស​​អាយុ​១១​ឆ្នាំ​ម្នាក់​ទៅ​លេង​ផ្ទះ​ ប៉ុន្តែ​ជា​អកុសល​​ពេលធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏ជួបគ្រោះថ្នាក់ចរាចរណ៍​​រវាង​​រថយន្ត​​មួយ​គ្រឿង​បុក​ជាមួយ​​ម៉ូតូ​១​គ្រឿងដែល​​ជិះ​គ្នា​៣​នាក់​ដួល​អូស​ជាង​១០​ម៉ែត្រ​ បណ្តាល​ឲ្យ​ក្មួយ​ប្រុស​ម្នាក់​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ​ចំណែក​​​ឪពុកមា និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួស​ធ្ង​រ ​ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​។

ហេតុការណ៍​​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​បេតុង​ច្រកចូល​វត្ត​ព្រៃ​ស្ពឺ ស្ថិត​ក្នុង​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ភាគី​ខាង​ជន​រង​គ្រោះ​​ទាំង​​​៣​នាក់​ខាងលើ រួម​មាន​ ១-ក្មួយប្រុស​​ដែល​បាត់បង់ជីវិត​ខាងលើឈ្មោះ សុ​ន​ ប៉េង​យ៉ុ​ង ភេទ​ប្រុស អាយុ​១១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​ ២-​បុរសជា​ឪពុកមា​ដែល​រង​របួសធ្ងន់ ​មិនស្គាល់អត្ត​សញ្ញាណនោះទេ ​និង​៣-អ្នក​រួម​ដំណើរ​ម្នាក់ដែល​រង​របួសធ្ងន់​ ក៏​មិនស្គាល់អត្ត​សញ្ញាណដែរ​ ។​ ជនរងគ្រោះទាំង​​​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េ​រី​២០២០ ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ ១IF-៤៩៧១ ។​

ភាគី​ខាង​រថយន្ត​​មួយគ្រឿង​​ម៉ាក​សាំ​យ៉ុ​ង មិន​ស្គាល់​ស្លាក​លេខ ​បើកបរ​ដោយ​បុរសម្នាក់មិនស្គាល់អត្ត​សញ្ញាណ ​បាន​​រត់គេច​ខ្លួន​បាត់​ស្រមោល​​ ។ ​

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញជន​រង​គ្រោះ​​​ចំនួន​​​៣នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​​ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង​មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចបញ្ច្រាសទិស​ដៅ​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង ​បណ្តាល​ឲ្យ​អូស​ជន​រង​គ្រោះ​​ចេញ​ពី​ម៉ូតូ​ជាង​១០​ម៉ែត្រ ​ហើយ​ក្មេង​ប្រុស​ម្នាក់​​អាយុ​​១១​ឆ្នាំ​​បាន​​បាត់បង់ជីវិត​ភ្លា​ម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​​មនុស្ស​២​នាក់​ទៀត​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ត្រូវ​បាន​ខាង​រថយន្ត​ឯកជន​ដឹក​យក​ទៅសង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ។

បន្ទាប់​ពី​កើតហេតុ​ គេឃើញ​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ដើម្បីពិនិត្យ និង​​ធ្វើ​ចរាចរណ៍​​បញ្ចៀស​​ការកកស្ទះ ​ហើយ​កុំអោយ​មាន​​បញ្ហា​គ្រោះថ្នាក់​​​ផ្សេង​ៗ​កើតឡើង​ទៀត​ និង​បាញ់ថ្នាំ​សម្គាល់​នៅ​កន្លែងកើតហេតុ ព្រមទាំង​ម៉ូតូ​យក​ចេញពី​កន្លែង​កើតហេតុ​មក​ដាក់​អែប​ខាង បន្ទាប់​មក​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ក្នុងហេតុការណ៍​ខាងលើនេះ​ដែរ គេឃើញ​​សាច់ញាតិ​ក្រុម​គ្រួសារ​​របស់​ជនរងគ្រោះ​បាន​មក​ដល់​នាំ​គ្នា​យំ​ស្រែកដោយ​​មានការ​សោកស្តាយ​ជា​ពន់ពេក និង​បាន​រៀបរាប់​ថា​ កូនប្រុសរបស់​​ពួក​គាត់​​ម្នាក់​នេះ​ត្រូវ​បាន​ឪពុកមា​នាំ​​ទៅ​លេង​ផ្ទះ​ ប៉ុន្តែ​ជា​អកុសល​កូនប្រុស​របស់​ពួក​​គាត់​បាន​​បាត់បង់ជីវិត ​ចំណែក​ឪពុកមា​​បាន​រង​របួសធ្ងន់​ទៀត​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើ​លិខិត​ប្រគល់​សព​ជនរងគ្រោះ​អោយទៅ​ក្រុម​គ្រួសារ​ដើម្បី​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ