ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ​ស្នើ​ប្រមូល​កម្លាំង​​គ្នា​​ផលិត​វ៉ាក់​សាំង​​ប្រឆាំង​កូវីដ​១៩​សកល​​មួយ

3 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក ៖ ប្រទេស​ជាច្រើន ​និង​តួអង្គ​សេដ្ឋកិច្ច​ឯកជន​សំខាន់​ៗ បាន​សន្យាកាលពី​ថ្ងៃ​ទី​២៤ មេ​សា ឲ្យ​ប្រមូល​កម្លាំង​គ្នា​នៅ​ជុំវិញ​អង្គការ​សុខភាព​ពិភពលោក WHO ដើម្បី​ជំរុញ​ដល់​ការ​ផលិត​វ៉ាក់សាំង ការ​ព្យាបាល…

អង្គការ​សុខភាព​ពិភពលោក ៖ ប្រទេស​ជាច្រើន ​និង​តួអង្គ​សេដ្ឋកិច្ច​ឯកជន​សំខាន់​ៗ បាន​សន្យា
កាលពី​ថ្ងៃ​ទី​២៤ មេ​សា ឲ្យ​ប្រមូល​កម្លាំង​គ្នា​នៅ​ជុំវិញ​អង្គការ​សុខភាព​ពិភពលោក WHO ដើម្បី​ជំរុញ​ដល់​ការ​ផលិត​វ៉ាក់សាំង ការ​ព្យាបាល និងការ​ធ្វើតេស្ត​ប្រឆាំង​វីរុស COVID-19 ហើយ​ឲ្យ
ទទួល​បានការ​ផ្គត់ផ្គង់​ដោយ​ស្នើ​ភាព ។

ការ​ផ្ដួចផ្ដើម​គំនិត​នេះ​ត្រូវ​បាន​លើក​ឡើង ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ ដែល​មានការ​ចូលរួម​របស់​ប្រទេស​ជា​ច្រើន ក្នុង​នោះ​មានបារាំង​និង​អា​ល្លឺ​ម៉​ង់​របស់​បណ្ដា​អង្គការ​អន្តរជាតិ បណ្ដា​សហគ្រាស​ផែ្ន​ក​ឯកជន​ព្រមទាំង​មូលនិធិ​ប៊ី​ល​និង​មី​លី​ន​ដា​ហ្គេ​ត ជា​អ្នក​ជួយ​ទ្រទ្រង់​សំខាន់​ដល់ WHO ។

ប្រមុខ WHO លោក TEDROS ADHANOM GHEBREYESUS អះអាង​ថា នោះ​ជា​ការ​រួម​សហការ​គ្នា​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ជម្រុញ​ដល់​ការ​អភិវឌ្ឍន៍ ការ​ផលិត​និង​ការ​ចែកចាយ​ដោយ​ស្មើភាព​នូវ​វ៉ាក់សាំង​ការពារ លទ្ធភាព​នៃ​ការ​ធ្វើតេស្ត​ព្រមទាំង​ការ​ព្យាបាល​ប្រឆាំង​វីរុស​COVID-19 ។ យើង​សន្យា​ថា​តើ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ធានា​ឲ្យ​បណ្ដា​ឧបករណ៍ ដែល​សំដៅ​ប្រយុទ្ធ​ឲ្យ​ឈ្នះ​វីរុស​ត្រូវ​បាន​ចែកចាយ​ដោយ​ស្មើភាព ។

ជាក់ស្ដែង​នៅ​ពុំ​ទាន់​មានការ​បញ្ជាក់​ច្បាស់​ណាមួយ​លើ​យន្តការ​នៃ​កិច្ច​សហប្រតិបត្តិការ ដែល​ត្រូវ​បង្កើត​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ផ្ដួចផ្ដើម​គំនិត​នេះ​នៅឡើយ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ WHO គូសបញ្ជាក់​ថា ដំណើរការ​គឹ​ធ្វើ​យ៉ាងណា ឲ្យ​ផលិតផល​ផលិត​បាន​ដែល​មាន​ភាព​ប្រាកដប្រជា​​ និង​មាន​ប្រសិទ្ធភាព អាច​បែងចែក​ដល់ មនុស្ស​ច្រើន​ពាន់​លាន​នាក់​លើ​ពិភពលោក​ដែល​ជា​អ្នក​ត្រូវការ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ