ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀងសាច់សខ្ចី ណុប បាយ៉ារិទ្ធ និយាយអ្វីខ្លះអំពីកូវីដ-១៩ នៅកម្ពុជា?

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បានទៅចូលរួមកម្មវិធីប្រគុំដន្ត្រីមួយ ហើយលោកក៏បាននិយាយរឿងជាច្រើនពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ ក្នុងន័យស្នើសុំចិត្តប្រិយមិត្តបន្តនិងបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងមួយនេះ បើទោះបីជាប្រទេសកម្ពុជាប៉ុន្មានថ្ងៃចុងក្រោយនេះពុំមានរកឃើញនូវការឆ្លងថ្មីក៏ដោយ ។…

រាជធានីភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បានទៅចូលរួមកម្មវិធីប្រគុំដន្ត្រីមួយ ហើយលោកក៏បាននិយាយរឿងជាច្រើនពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ ក្នុងន័យស្នើសុំចិត្តប្រិយមិត្តបន្តនិងបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងមួយនេះ បើទោះបីជាប្រទេសកម្ពុជាប៉ុន្មានថ្ងៃចុងក្រោយនេះពុំមានរកឃើញនូវការឆ្លងថ្មីក៏ដោយ ។


ជាមួយគ្នានោះផងដែរ តារាចម្រៀងដែលមានសាច់សខ្ចីដូចម៉ែសំឡីនិងបានឈរជើងនៅលើវិថីសិល្បៈរយៈពេលជិតឆ្នាំក៏ដោយ ក៏រូបលោកនៅតែរក្សាបាននូវសម្រស់ក្មេងជាងវ័យនិងនៅទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រិយមិត្តនោះ ក៏បានបង្ហាញនូវការដឹងគុណដល់ការលះបង់យ៉ាងធំធេងរបស់ក្រុមគ្រូពេទ្យខ្មែរបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តព្យាយបាលអ្នកជំងឺបានជាសះស្បើយជាបន្តបន្ទាប់។

តារាចម្រៀងដែលមានទឹកដមសម្លេងក្រអួនក្រអៅ និងជាប់រហ័សនាមថា «តារាចម្រៀងខ្លួនក្មេងសម្លេងចាស់» កន្លងមកនោះបាននិយាយថានាថ្ងៃសៅរ៍ទី ២៥ មេសា លោកបានឡើងច្រៀងនៅកម្មវិធីទូរទស្សន៍ហង្សមាស ហើយចប់កម្មវិធីនោះលោកក៏បានចូលលេងផ្ទះម្តាយមីងរបស់លោកផងដែរ ព្រមជាមួយគ្នានោះលោកក៏បានបញ្ចេញនូវវីដេអូខ្លីនិយាយដល់ស្ថានភាពកូវីដ-១៩ នៅកម្ពុជា ។

លោក ណុប បាយ៉ារិទ្ធ ដែលមានស្ទាយតុបតែងខ្លួនបែបយុវវ័យនិងនិយមចូលចិត្តខោអាវមានពន្លឺភ្លឺផ្លេកៗនោះ បាននិយាយក្នុងវីដេអូនោះថា «សម្រាប់ខ្ញុំ ខ្ញុំចង់និយាយថាអារម្មណ៍ខ្ញុំពិតជាមានការរាងធូរស្រាលខ្លះៗហើយសប្បាយរីករាយ បន្ទាប់ពីទទួលដំនឹងថាប្រទេសកម្ពុជារបស់យើង មិនទាន់រកឃើញអ្នកឆ្លងថ្មីនៃមេរោគកូវីដ-១៩ ទេ ។ ហើយក្រុមគ្រូពេទ្យជួរមុខរបស់យើងគាត់មានការខិតខំប្រឹងប្រែង ដុតដៃដុតជើង ព្យាបាលនូវអ្នកជំងឺកូវីដ បានជាសះស្បើយយ៉ាងច្រើន មួយចំនួនធំ» ។

លោកបានបន្តថា «ឆ្លៀតក្នុងឱកាសនេះ​ខ្ញុំក៏សូមអរគុណលោកគ្រូពេទ្យ អ្នកគ្រូពេទ្យជួរមុខដែលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនៅក្នុងការព្យាបាលអ្នកជំងឺ» ។

លោកក៏បានផ្តាំផ្ញើទៅកាន់ពុកម៉ែបងប្អូនយើងថា​ ថ្វីត្បិតតែយើងគ្រប់គ្នាមានអារម្មណ៍ធូរស្បើយនៅក្នុងចិត្តក៏ពិតមែន ក៏ប៉ុន្តែបេសកម្មរបស់យើងគ្រប់គ្នា​នៅក្នុងការការពារ ការប្រុងប្រយ័ត្ននៅមិនទាន់បានបញ្ចប់ទេ អញ្ចឹងសូមបងប្អូនទាំងអស់កុំទាន់អាលភ្លេចខ្លួន យើងនៅតែបន្តការការពារជានិច្ចសម្រាប់ខ្លួនយើងនិងក្រុមគ្រួសាររបស់យើង ។

លោកបានលើកទឹកចិត្តបងប្អូនបន្តអនុវត្តនូវកិច្ចការពារខ្លួនដើម្បីការពារខ្លួនអ្នក និងមនុស្សនៅជុំវិញខ្លួនអ្នកកុំឲ្យឆ្លងមេរោគកូវីដ-១៩ តាមរយៈការពាក់ម៉ាស់ជាប់ជានិច្ចពេលចេញដំណើរទៅក្រៅ ឬទីប្រជុំជន ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុលជាដើម ។ ជាងនេះទៅទៀតលោកបានបួងសួងសូមឲ្យមេរោគឆ្លងមួយនេះរលាយផុតពីកម្ពុជានិងពិភពលោកឲ្យបានឆាប់ ។

ជាមួយនឹងការអំពាវនាវឲ្យប្រិយមិត្តបន្តការប្រុងប្រយ័ត្នការពារខ្លួននឹងការឆ្លងវីរុសកូវីដ-១៩នោះ ហ្វេនៗជាច្រើនរបស់លោក ណុប បាយ៉ារិទ្ធបានចូលខមមិនគាំទ្រអាយដលរបស់ពួកគេ ហើយខ្លះក៏បានសរសើរពីរូបសម្រស់និងទឹកដមសម្លឹងរបស់លោក ដោយបានពោលថា «បងប្រុស​នៅតែស្អាត​ សំខាន់សម្លេងបងគឺពិរោះធ្ងន់​ រលក់សម្លេងល្អ​ និយាយអោយចំទៅ​ខ្ញុំ​គាំទ្របងតាំងក្មេងមកម្លេះ​ ស្រលាញ់​Idol😍» ៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ