ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នាំ​ប្រពន្ធ​កូន​ដើរ​​កម្សាន្ត លុះ​មក​​វិញ​ច្រឡំ​ជាន់​ហ្គា​ជា​ហ្វ្រាំង​ធ្លាក់​ទឹក​ស្រះ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ក្រោយ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​បុរស​រូប​នេះ​បាន​បើករថយន្ត​របស់​ខ្លួន​ចេញពី​កន្លែង​លំហែកាយ​មួយ​កន្លែង​ជាប់ជើង​ភ្នំ​ត្បែងមានជ័យ ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​មាន​បំណង​ជាន់​ហ្វ្រាំងរថយន្ត តែ​បែរជា​ច្រឡំ​ជាន់​ហ្គា​ទៅ​វិញ ស្រាប់តែ​ល្បឿន​រថយន្ត​លឿន​ទៅ​មុខ​ក៏​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ក្រោយ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​បុរស​រូប​នេះ​បាន​បើករថយន្ត​របស់​ខ្លួន​ចេញពី​កន្លែង​លំហែកាយ​មួយ​កន្លែង​ជាប់ជើង​ភ្នំ​ត្បែងមានជ័យ ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​មាន​បំណង​ជាន់​ហ្វ្រាំងរថយន្ត តែ​បែរជា​ច្រឡំ​ជាន់​ហ្គា​ទៅ​វិញ ស្រាប់តែ​ល្បឿន​រថយន្ត​លឿន​ទៅ​មុខ​ក៏​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ឈួ​ន ឈាន អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ។

បើ​តាម​លោកនាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ បាន​នាំ​ប្រពន្ធ និង​កូន​តូច​2​នាក់​ទៀត​ទៅ​លំហែកាយ​នៅ​មាត់​ស្រះ​មួយ​កន្លែង ជាប់ជើង​ភ្នំ​ត្បែងមានជ័យ ស្ថិត​នៅ​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។

លោក​បន្ត​ថា ក្នុង​ដំណើរ​លំហែកាយ​នោះ បុរស​រង​គ្រោះ​បាន​ផឹក​គ្រឿង​ស្រវឹង​យ៉ាងច្រើន រហូត​ដល់​មាន​សភាព​ស្រវឹង​ជោកជាំ លុះដល់​ថ្ងៃរសៀល​បុរស​រង​គ្រោះ​ក៏​បាន​ចូល​ទៅ​បើករថយន្ត​របស់​ខ្លួន​ក្នុង​គោលបំណង​នាំ​ប្រពន្ធ និង​កូន​មក​ផ្ទះ​វិញ ប៉ុន្តែ​ដោយសារ​សភាព​ស្រវឹង​ខ្លាំង​ពេក ក៏​ច្រឡំ​ជើង​ជាន់​ហ្គា​រថយន្ត​ថា​ជា​ប្រាំង រួច​ក៏​ជ្រុល​ចូល​ទៅ​ក្នុង​ស្រះ​ឈ្លក់​ទឹកតែ​ម្តង ។

លោក​បន្ត​ទៀត​ថា ពេល​នោះ​ទោះបីជា​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ខំ​នាំ​គ្នា​ជួយ​អន្តរាគមន៍​វាយ​កញ្ចក់​រថយន្ត​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​ជួយ​ជីវិត​បុរស​ខាងលើ​បាន​ទេ ដោយឡែក​ចំពោះ​ប្រពន្ធ និង​កូន​២​នាក់​ទៀត រួច​ផុត​ពី​គ្រោះថ្នាក់​នេះ ដោយសារ​តែ​ប្រពន្ធ និង​កូន​មិន​ទាន់​បាន​ឡើង​ជិះ​រថយន្ត​ជាមួយ​ប្តី​ផង ក៏​ស្រាប់តែ​កើតហេតុ​អាក្រក់​នេះ​តែ​ម្តង ។

សូម​បញ្ជាក់​ថា ក្រោយ​កើតហេតុ ក្រុម​គ្រួសារ ក៏​បាន​នាំ​យក​បុរស​ខាងលើ យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ជា​អកុសល​បុរស​ខាងលើ បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ